A L T R O Z   N E W S

ព្រះវិហារ

​សភាពាណិជ្ជកម្ម​កំពង់ធំ ព្រះវិហារ កំពង់តែ​អភិវឌ្ឍន៍ភាព​រីក​ចម្រើន និង​សាងសង់​រោងចក្រ​សម្ងួត​ដំឡូង​មី​ដើម្បី​នាំចេញ​

​កំពង់ធំ៖ សភាពាណិជ្ជកម្ម​កំពង់ធំ ព្រះវិហារ កំពុងតែ​ដំណើរការ​ឈានទៅរក​ការអភិវឌ្ឍន៍...

ឈើ​គ្រញូង​គេច​ពន្ធ​នៅ​តែ​មាន​ដឹកជញ្ជូន​ចេញពី​ខេត្ត​ព្រះវិហារ​​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​និង​ខេត្ត​ស្ទឹងត្រែង​យ៉ាង​រលូន​

​ខេត្ត​ព្រះវិហារ​៖​តាម​សេចក្ដីរាយការណ៍​បានអោយដឹង​ថា​សព្វថ្ងៃនេះ​ខេត្ត​ព្រះវិហារ​នៅតែ​មាន​កំលាំង​ពលករ​ខ្មែរ​ចូល​ទឹកដី​ថៃ​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​តាម​ច្រកព្រំដែន​បុស្បូវ​ជាំ​តែ​ច្រក​អានសេះ​អូរ​ចាក់ច្រែង​និង​ច្រក​មុំ​៣​ហើយ​ជញ្ជូន​ចូល​ទឹកដី​កម្ពុជា​វិញ​ដើម្បី​ទុក​លក់​អោយ​ថៅកែ​គ្រញូង​ទុច្ចរិត​ដែល​រង់ចាំ​ទិញ​នៅ​តាម​ច្រកព្រំដែន​ទាំងនោះ​។​ ​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​បានអោយដឹងថា​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រញូង​នៅតែ​មាន​ជា​ហូរហែរ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​តាម​ផ្លូវជាតិ​លេខ​៦២​និង​ទៅ​ខេត្តស្ទឹងត្រែង​តាម​ផ្លូវជាតិ​លេខ​៩​ដោយ​ឈ្មួញ​ធំៗ​សុទ្ធ​តែ​សមត្ថកិច្ច​ប៉េអឹម​ក្រុង​និង​ខេត្ត​ព្រះវិហារ​តែម្ដង​ដោយ​មាន​ថៅកែ​គ្រញូង​ឈ្មោះ ហ៊ីម ជា​សមត្ថកិច្ច​ប៉េអឹម​មកពី​ខេត្ត​កំពង់ធំ​រីឯ​ជំនាញ​មេព្រៃ​មិន​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ទ្បើយ​។​ ​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ដ​បានអោយដឹង​ថា​សព្វថ្ងៃ​នៅតែ​មាន​ជនខិលខូច​ដឹកជញ្ជូន​គ្រញូង​ចេញ​ពី​ច្រក​ព្រំដែន​ខាងលើ​តាម​រថយន្ដ​ស៊េរី​ទំនើប​ដែល​ភាគច្រើន​សុទ្ធតែ​ជា​រថយន្ដ​ដាក់​ទ្បូ​ហ្កូ​ជាប់​កញ្ចក់​រថយន្ដ​ជា​ទាហាន​និង​ប៉េអឹម​ហើយ​យក​ឯកសណ្ឋាន​សំញែង​ដាក់​កៅអី​រថយន្ដ​ចាប់ពី​ថ្នាក់​ឧត្តមសេនីយត្រី​ទ្បើង​ទៅ​ដែល​បង្ក​អោយមាន​ការលំបាក​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​។​រថយន្ដ​ស៊េរី​ទំនើប​ទាំងនោះ​មាន​ច្រើន​គ្រឿង​និង​ខ្លះ​មាន​ស៊េរី​ពណ៌​ដូច​គ្នា​ទៀត​។​ ​លោក​ប៉ូច​សុខ​ជា​មន្ដ្រី​យោធា​ការិយាល័យ​ទី​២​អគ្គបញ្ជាការដ្ឋាន​ជើងគោក​កំពុង​ឈរជើង​នៅ​ជិត​ច្រកទ្វារ​អានសេះ​ធ្លាប់​បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គ្រញូង​នៅតែ​មាន​នាំ​ចូល​មក​កាន់​ទឹកដី​កម្ពុជា​តាម​ច្រករបៀង​ក្បែរ​ច្រក​អានសេះ​ប៉ុន្ដែ​មាន​កំរិត​តិចតួច​ប៉ុណ្ណោះ​មិន​សំបូរ​ដូច​ឆ្នាំមុនៗ​នោះទេ​។​គាត់​ឈប់​មាន​ការពាក់ព័ន្ធ​ក្នុង​ការប្រមូល​ឈើ​គ្រញូង​យូរ​មក​ហើយ​នៅ​តំបន់​នោះ​។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​សិ្នទ្ធស្នាល​ជាមួយ​អ្នកសារព័ត៌មា​ន​បាន​អោយដឹង​ថា​ឈើ​គ្រញូង​សព្វថ្ងៃ​ដឹកជញ្ជូន​ចេញ​តាម​២​ច្រក​គឺ​ទី​១​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​និង​ទី​២​ឆ្ពោះទៅ​កាន់​ខេត្ត​ស្ទឹងត្រែង​ដែល​គេ​ស្គាល់​ថា​ឈ្មួញ​ឈើ​ប្រមាណ​៥​នាក់​សុទ្ធតែ​ជា​សមត្ថកិច្ច​ប៉េអឹម​ក្រុង​និង​ខេត្ត​ព្រះវិហារ​និង​មាន​អាវុធ​វែង​ខ្លី​ប្រើប្រាស់​ការពារ​មុខរបរ​ទំនិញ​ឈើ​គ្រញូង​គេច​ពន្ធ​ថែមទៀត​ផង​។​ក្នុង​នោះ​ក៍មាន​ឈ្មួញ​គ្រញូង​ដុះ​ស្លែ​ម្នាក់​ជា​ប៉េអឹម​ផ្ទៃ​ប្រទេស​ប្រចាំការ​នៅ​តំបន់​ស្រអែម​សម្ងំ​រកស៊ី​ទិញ​លក់​ឈើ​គ្រញូង​យ៉ាង​សុខសាន្ត​។​ ​ប្រភព​ដដែល​បាន​អះអាង​អោយដឹងទៀតថា​ឈើ​គ្រញូង​ទាំងនោះ​ថៅកែ​គ្រញូង​ទុច្ចរិត​ប្រមូល​ទិញ​ពី​ច្រក​ព្រំដែន​អូរ​ចាក់ច្រែង​,​បុស្បូវ​ជាំ​តែ​,​ច្រក​អានសេះ​និង​ច្រក​មុំ​៣​រួច​ហើយ​ដឹកជញ្ជូន​យក​មក​ស្តុក​ទុក​ក្នុង​បន្ទាយ​ទាហាន​ដ៍​មានអំណាច​ឬ​ហៅ​ថា​រូង​ខ្លា​ដោយ​មាន​ភាគហ៊ុន​រកស៊ី​រួមគ្នា​ជាមួយ​មន្ដ្រី​ទាហាន​ជាន់ខ្ពស់​ថែមទៀត​ផង​ដែល​បច្ចុប្បន្ន​ពួកគេ​មួយ​ក្តាប់​តូច​នេះ​បាន​ទ្បើង​កូដ​ខ្លាំង​ក្លាយជា​សេដ្ឋី​អស់​ទៅហើយ​៕ ​

ពលរដ្ឋ​ជាង​១​លាន​នាក់​ត្រូវ ភៀសខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិភាព​ដោយសារ​តែ​ព្យុះ Hagupit

ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ហ្វីលី ពី​ន​បាន​ផ្សព្វផ្សាយ​ថា យ៉ាងហោចណាស់ ក៏​មាន​មនុស្ស​៤​នាក់​ស្លាប់​និង​២​នាក់​រង...

ក្រុមហ៊ុន​ហេង​យូ​អភិ​វឌ្ឈន៏ រំលោភបំពាន​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រិប​

​ព្រះវិហារ​៖​ក្រុមហ៊ុន​ហេង​យូ​អភិ​វឌ្ឈន៏​ដាំ​ដំណាំ​អំពៅ​ដោយ​ទទួល​ដីព្រៃ​សម្បទាន​សេដ្ធកិច្ច​ពី​រាជរដ្ធាភិបាលកម្ពុ​ជាបាន​អនុញាត្តិ​អោយ​វិនិយោគដាំ​ដំណាំ​ចំ​ការអំពៅ​លើ​ផ្ទៃដី​បង្កបងើ្កន​ផល​ចំនួន​៨៩៥៩​ហិច​តា​នៅ​ភូមិសាស្ត្រ​ស្រុក​ឆែប​ខេត្តព្រះវិហារ​សំរាប់​អភិ​វឌ្ឈន៏​ដំណាំ​ចំការ​អំពៅត្រូវ​បានក្រុម​ហ៊ុន​របស់​ចិន​ឈ្មោះ​ហេង​យូ​មិនបាន​គោរព​ទៅតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ហើយ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​ធ្វើ​សកម្មភាព​ឈូសឆាយ​រំលោភ​ចូល​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែនឬ​ស្សី​ត្រឹ​ប​។​ ​យោងតាម​លិខិត​មួយច្បាប់​ដែល​អ្នកយកព័ត៌មាន​ទទួល​បាន​លិខិត​អនុញ្ញាតិ​លេខ​១៨៧០/១៩៧​កសក​ចុះ​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១២​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ឲ្យ​ក្រុមហ៊ុនហេង​យូ​អភិ​វឌ្ឈន៏​ដាំ​អំពៅ​របស់​ចិនធ្វើការ​ឈូសឆាយជំ​ហាន​ដំបូង​លើ​ផ្ទៃដី​បង្កបង្កើន​ផល​ចំនួន​៥១៧​ហិច​តា​ក្នុង​អនុតំបន់​មួយ​ហើយ​នៅ​ឆ្នាំ​២០១៣​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​អនុញ្ញាតិឲ្យ​ធ្វើ​ការ​ឈូសឆាយ​លើ​ផ្ទៃដី​ចំនួន​៥០០​ហិច​តា​ក្នុង​អនុតំបន់​ពីរ​និង​បន្ត​ឈូសឆាយ​ក្នុង​អនុតំបន់​ចំនួន​១០០០​ហិច​តា​ដែល​ចេញ​ដោយ​ក ស ក​ចុះ​ថ្ងៃទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៣​លេខ​៩៦៩០/៩២០​ក​សក​។​ ​ថ្មីៗ​កន្លងទៅ​នេះ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហេង​យូ​ដែល​បាន​ទទួល​ដីព្រៃ​សម្បទាន​សេដ្ធកិច្ច​សំរាប់​អភិវឌ្ឈន៏​ដាំ​ដំណាំ​អំពៅ​ឈូសឆាយ​ដី​ព្រៃ​មិនទាន់​ធ្វើ​តាម​សេចក្តីជូនដំណឹង​របស់​ក ស...

លោក ប៉ែន អៀន អភិបាលរង​ខេត្ត​កំពង់ចាម ដឹកឈើ​ធ្ន​ង​២​យី​ឌុប អះអាង​ថា​យក​ទៅ​ធ្វើ​ផ្ទះ ត្រូវបាន​ជាប់អន្ទាក់​ស​ម​ត្ថ​កិច្ច

​កំពង់ធំៈ បទល្មើស​ការដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ចាប់ផ្តើម​កំរើក​សារជាថ្មី បន្ទាប់ពី​មាន​សភាព​ស្ងប់...

តំលៃ​សណ្ដែកសៀង​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​បន្តិច​ធៀប​កាលពី​ឆ្នាំ​២០១៣​ប៉ុន្ដែ​ការប្រមូល​ផល​ខ្ពស់​ល្អ​ដូច​គ្នា​

​ខេត្ត​ព្រះវិហារ​៖​ប្រជា​កសិករ​នៅ​ស្រុក​គូលែន​ជិត​បញ្ចប់​ការប្រមូល​ផល​សណ្ដែកសៀង​ហើយ​គិត​មកដល់​ថ្ងៃ​ទី​១៧​វិច្ឆិការ​២០១៤​នេះ​ហើយ​បាន​លក់​ចេញ​ទៅ​អោយ​ឈ្មួញកណ្តាល​មកពី​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​និង​ពី​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​អោយមាន​ការរីកចំរើន​។​​ ​ឈ្មួញកណ្តាល​មកពី​ខេត្ត​បាត់ដំបង​ម្នាក់​បាន​អោយដឹងថា​គាត់​ទិញ​សណ្ដែកសៀង​ពី​ប្រជា​កសិករ​រស់នៅ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​តំលៃ​១៧០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​សណ្តែកសៀង​ដែល​ទិញ​ពី​ស្រុក​គូលែន​គឺ​ដឹក​យកទៅ​លក់​បន្ត​អោយ​ឈ្មួញ​ថៃ​នៅ​ជាប់​ព្រំដែន​ខេត្តបាត់ដំបង​។​ ​ ​ឈ្មួញកណ្តាល​ម្នាក់ទៀត​ឈ្មោះ​ឈាន​ហេង​អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​បាន​អោយដឹងថា​គាត់​បាន​ប្រមូល​ទិញ​សណ្ដែកសៀង​ពី​ប្រជា​កសិករ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​សរុប​បាន​ចំនួន​៦០០​តោន​ក្នុង​រយះពេល​១​ខែ​នេះ​។​គាត់​និយាយ​ថា​តំលៃ​សណ្ដែកសៀង​គាត់​ទិញ​ចាប់​ពី​តំលៃ​១៥០០​ដល់​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ទៅតាម​សណ្តែកសៀង​ប្រភេទ​ល្អ​និង​មិនល្អ​។​ ​ ​លោក​ឈាន​ហេង​បាន​បញ្ជាក់​អោយដឹង​ថា​ផល​សណ្តែកសៀង​ដែល​គាត់​ទិញ​បាន​ពី​ប្រជា​កសិករ​ហើយ​លក់​ចេញ​វិញ​ទៅ​អោយ​ឈ្មួញ​ធំ​មក​ពី​ស្រុក​ជ្រៃ​ធំ​ខេត្ត​កណ្តាល​ជាប់​ព្រំដែន​វៀតណាម​ក្នុង​តំលៃ​២០០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​គាត់​និយាយ​ថា​តំលៃ​សណ្តែកសៀង​ឆ្នាំ​នេះ​បើ​គិត​តំលៃ​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ធ្លាក់​ថ្លៃ​៥០០​រៀល​ធៀប​កាលពី​ឆ្នាំ​២០១៣​រយះពេល​ដូចគ្នា​វា​មាន​តំលៃ​២៣០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​ ​...

សមត្ថកិច្ច​មេព្រៃ​បដិសេធ​សិប្បកម្ម​យ​ក្យ​ខុសច្បាប់​លួចលាក់​ដាក់​ទីតាំង​ក្នុង​ព្រៃ​ឡង​ត៍​

​កំពង់ធំ​៖ សិប្បកម្ម​យក្ស​ត្រូវបាន​គេ​សង្ស័យថា មាន​ការឃុបឃិត​គ្នា​រវាង​អាជ្ញាធរ និង​សមត្ថកិច្ច​មេព្រៃ​បាន​លប...

មួកសុវត្ថិភាព​បាន​ជួយ​ឲ្យ​យុវជន​ម្នាក់​រួច​ផុត​ពី​ជីវិត ខណៈ​ដែល​គ្រោះថ្នាក់​បាក់​ជើង​ស្តាំ​

​ខេត្ត​ព្រះវិហារ​៖​យុវជន​ស្ទាវ​ម្នាក់​រងរបួស​ធ្ងន់​សន្លប់​ឈឹងខ​ណះ​ពេល​គាត់​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​សា​ធា​រណះ​ហើយ​ភ្លាត់ស្នៀត​ទៅ​បុក​រថយន្ដ​យី​ឌុប​១​គ្រឿង​កំពុង​ចត​ស្ងៀម​ស្រប​ទិស​គ្នា​បណ្តាលអោយ​ជនរងគ្រោះ​បាក់ជើង​ខាងស្តាំ​និង​គ្រាំគ្រា​ពេញ​ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១២​វិច្ឆិកា​២០១៤​ស្ថិតនៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​ ​ស្ថានភាព​គ្រោះថ្នាក់​ចរាច​រដ៍​អាក្រក់​នេះ​ជនរងគ្រោះ​ប៊ិះ​នឹង​ស្លាប់​បាត់បង់​ជីវិត​បោក​ក្បាល​ទៅ​នឹង​ថ្នល់​កុំ​បាន​ជនរងគ្រោះ​ពាក់មួក​ការពារ​សុវត្ថិភាព​តែ​ប៉ុណ្ណោះ​។​នៅ​នឹង​កន្លែង​កើតហេតុ​យើង​ឃើញ​មួក​ការពារ​សុវត្ថិភាព​បាន​ប្រេះ​បែក​ស្រាំ​ដោយសារ​កំលាំង​ដួល​បោក​ផ្ទប់​ទៅ​នឹង​ថ្នល់​។​ការ​ពាក់មួក​សុវត្ថិភាព​ពិតជា​មាន​ប្រសិទ្ធភាព​ប្រាកដ​មែន​គឺ​វា​បាន​ជួយ​ការពារ​ជីវិត​មនុស្ស​គ្រប់ពេលវេលា​ក្នុង​ពេល​ធ្វើដំណើរ​បើកប​រ​ម៉ូតូ​។​ ​តាម​សាក្សី​បានអោយដឹង​ថា​មុនពេល​កើត​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ឃើញ​យុវជន​ស្ទាវ​ម្នាក់​នេះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រែ​ពេញ​ផ្លូវ​ធ្វើ​ដំណើរ​សង្ស័យ​ស្រវឹងស្រា​ជោកជាំ​។​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ព្រះវិហារ​តែងតែ​ភ័យ​លស់​ព្រលឹង​រៀងរាល់​ថ្ងៃ​ព្រោះ​យុវជន​ស្ទាវ​នេះ​មាន​ចរិត​ឬ​ក​ពារ​ព្រហើន​និង​មាន​ទម្លាប់​បើកបរ​ម៉ូតូ​លឿន​មិន​គោរព​ច្បាប់​ចរាចរ​នោះ​ទេ​។​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ជនរងគ្រោះ​ខាងលើ​ឈ្មោះ​ម៉ៅ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​។​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​មិន​ពេញចិត្ត​យុវជន​ស្ទាវ​ជា​ជនរងគ្រោះ​ម្នាក់​នេះ​ទេ​ព្រោះ​តែ​ម៉ូតូ​របស់​គេ​បំពាក់​ស៊ីប្លេរ​ឮ​បំពង​សំលេង​រំខា​នហើយ​លេង​បំពង់​ស៊ី​មាំ​ង​ធំ​ប្រែ​ន​ថែម​ទៀត​។​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​រី​ឯ​យុវជន​ស្ទាវ​ម្នាក់នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​សេព​គ្រឿងញៀន​ផង​ដែរ​។​ ​លោក​គង់គារ​អធិការនគរបាល​ស្តីទី​ក្រុង​ព្រះវិហារ​បាន​និយាយ​ថា​ជនរងគ្រោះ​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​ព្រោះតែ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​មិនមាន​ឧបករណ៍​ត​ឆ្អឹង​បាក់​នោះ​ទេ​។​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​ជនរងគ្រោះ​បង្ក​ទ្បើង​ដោយ​ខ្លួនឯង​៕​

ទីបំផុត​មុខសញ្ញា​ចោរ​កាច​សោរ​ម៉ូតូ​កក្រើក​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​ប៉ូលិស​បំបែក​ចាប់ខ្លួន​រួម​និង​ម៉ូតូ​២​គ្រឿង​

​បន្ទាយមានជ័យ​៖ មុខសញ្ញា​ចោរកម្ម​ខាង​លួច​ម៉ូតូ​កក្រើក​ខេត្ត​បន្ទាយមានជ័យ​មួយ​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា...

សាលាបឋមសិក្សា​ព្រៃគ្រី​ជើង​៣​ខ្នង​១៣​បន្ទប់ គេ​ដើរ​ផ្តិតមេដៃ​ប្រជាពលរដ្ឋ ចង់​ដេញ​អោយ​រើរុះ​សាលា​ចេញពី​ដី​វត្ត

​កំពង់ឆ្នាំង​៖ មាន​រឿង​ដ៏​ចម្រូងចម្រាស់​មួយ​មិន​គួរ​បាន​កើតឡើង​នោះ​គឺ គណៈកម្មការ​វត្ត ព្រមទាំង​ព្រះសង្ឃ...