ម្ចាស់រថយន្ត ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យាហើយ

ភ្នំពេញ-ក្រុងព្រះសីហនុៈ យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា៖ ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។ បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ…

ព្រឺរន្ធត់ណាស់! រថយន្តបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ដាច់ក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

កំពតៈ នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមួយលើក រវាងរថយន្តបុកនិងម៉ូតូ រួចប៉ះនឹងរថយន្ត១គ្រឿងទៀត លើផ្លូវជាតិលេខ៣ កំពត.វាលរេញ ត្រង់ចំណុចលើស្ពានថ្មី ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ…

បុរសជនជាតិចិន បើករថយន្តហាយឡែនឌ័រ បុកម៉ូតូហុងដាឌ្រីម២គ្រឿង បណ្ដាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកកៀរពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាត ហើយមនុស្សចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅលើមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចក្រោមស្ពានអាកាសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងភូមិចែងម៉ែង…

ករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានចំនួន ២នាក់

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២​ វេលាម៉ោង០៥ និង៣០នាទីព្រឹក កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅក្បែរអគារក្រុមហ៊ុន មួយកន្លែង ដែលមានទីតាំងស្ថិតនៅ…

ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកបុរសរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ១គ្រឿងឌុបគ្នា ជ្រុលទៅបុករបងផ្ទះពលរដ្ឋ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយខ្លួនឯង មានបុរសនិងស្រ្តីចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត ចំណែកបុរសបានរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ហេតុការណ៍៖…

រថយន្តកាមារីហាយប្រ៊ីត បុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាត ទៅបុករថយន្តហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកាមារីបើកបុកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតទៅប៉ះរថយន្តហាយលែនឌ័រ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំគល់ស្ពានគល់អាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីម្ខាងក្បែរចំណុចកើតហេតុគឺ មានការដ្ឋានជួសជុលផ្លូវដោយមានការបិទផ្លូវម្ខាង (ផ្លូវដែលទិសដៅពីលិចទៅកើត) ដែលគេបើកតែផ្លូវម្ខាង (គឺផ្លូវដែលទិសដៅពីកើតទៅលិច) ឲ្យយានយន្តធ្វើដំណើរទៅមកប៉ុណ្ណោះ។ ហើយការដ្ឋានជួសជុលផ្លូវក៏បានរំកិលចោះរបាំងថ្មពុះចែកទ្រូងផ្លូវ…

ករណីប្លន់សម្លាប់នៅដីចំការមួយកន្លែង ស្រុកស្រែអំបិល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះមានម្នាក់ជាប្រពន្ធជនរងគ្រោះ

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ២នាក់ (ម្នាក់ជាប្រពន្ធជនរងគ្រោះ) ពាក់ព័ន្ធករណីប្លន់សម្លាប់បុរសម្នាក់ឈ្មោះ…

ចោរឆក់បីនាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានក្រោយធ្វើសកម្មភាពឆក់កាបូបពលរដ្ឋទាំងព្រឹកព្រលឹម

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦៖៣០នាទី កម្លាំងជំនាញការិយាល័យ ចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញធ្វើការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ…

លក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា លក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ ទីតាំងទាំង ៤…

រថយន្តម៉ាកសាំយ៉ុង១គ្រឿង រេចង្កូតធ្លាក់ផ្លូវបុកដើមឈើពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល

ព្រះសីហនុៈ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ កើតឡើងដោយខ្លួនឯង គឺរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខកំពង់ស្ពឺ 2A.3860 ជារថយន្តរត់ឈ្នួល…