សេចក្តីជូនដំណឹង! ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ជាសាធារណៈ

ភ្នំពេញៈ យោងតាមផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះថា សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ ។ សូមបងប្អូនអត់ធ្មត់ រង់ចាំដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ទើបអាចប្រើប្រាស់បាន ។ សូមបងប្អូនមានការយោគយល់អធ្យាស្រ័យ…

ជនសង្ស័យម្នាក់ផឹកស្រាបៀអស់៧កំប៉ុង យកកូនកាំបិតចិតបន្លែអារស័ង្កសីលូនចូលក្នុងផ្ទះ ខ្ទប់មុខជនរងគ្រោះដេកនៅលើគ្រែកំហែងប្លន់យកប្រាក់

ព្រះសីហនុៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកកំពុងសិលា បានឲ្យដឹងថា នៅវេលាម៉ោង១៦និង០០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការស្រុកកំពង់សីលា បានដឹកនាំកម្លាំងជំនាញ សហការជាមួយនគរបាលស្រុកព្រៃនប់ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ធ្វើសកម្មភាព កំហែងប្លន់យកប្រាក់ជនរងគ្រោះម្នាក់ ទីតាំងស្ថិតនៅត្រង់ចំណុចរោងចក្រចេជាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ…

រថយន្តPrius មួយគ្រឿងបើកបរបែកកង់ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

ព្រះសីហនុៈ នៅវេលាម៉ោង០៩និង១៥នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កឡើងដោយខ្លួនឯងបែកកង់ បណ្តាលអោយក្រឡាប់ផ្ងារជើង រងការខូចខាត ទីតាំងស្ថិតនៅត្រង់ចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្ត១គ្រឿងម៉ាក Pruis ពណ៌ស ទិសដៅធ្វើដំណើរពីក្រុងព្រះសីហនុ ឆ្ពោះ…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់របួសជាទម្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូឌ្រីមសង់បុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់វ័យជាង៥០ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ ទីតាំងស្ថិតម្ដុំផ្លូវចូលបឹងកក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង…

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន វ៉ាជែងរថយន្តទាក់ដៃចង្កូត ដួលចូលក្រោមកង់ បណ្តាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបា​នកើតឡើង បុរសម្នាក់ជិះម៉ូតូ អ៊ឹមស្លាស មួយគ្រឿង ក្នុងល្បឿនលឿន វ៉ាជែងរថយន្តធុនធំមិនផុត ទាក់ដៃចង្កូតដួលចូលក្រោមកង់ កិនបែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម ទីតាំងស្ថិតតាមបណ្ដោយផ្លូវណត់ប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់…

ជនសង្ស័យ០៥នាក់​ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប

កំពតៈ យោងតាមផេក​ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ចង្អុល បង្ហាញនិងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើស គ្រឿងញៀនគ្រប់ប្រភេទ នៅទូទាំងខេត្តកំពត ។ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន០១ករណ ។…

ប្រពន្ធទ្រហោយំអត់មានលុយទិញទឹកដោះគោឲ្យកូន ករណីបុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បន្សល់ទុកកូនតូច ២នាក់ឲ្យកំព្រា

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨និង១០នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ នៅចំណុចគល់ស្ពានព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីកន្លែងធ្វើការ ទៅបន្ទប់ជួលវិញ ប៉ុន្តែជាអកុសលមិនទាន់ទៅដល់ផង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆក់ មិនបានសម្រេច

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ២គ្រឿង នៅចំណុចម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍រថភ្លើង ផ្លូវមុខរ៉ា ភូមិ៥…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត

កំពតៈ នៅវេលាម៉ោង១០និង១០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករ ណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើងនៅចំណុចបង្គោល គី ម៉ែត្រលេខ១៤៣-១៤៤ លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងម៉ូតូទិសដៅស្របពីជើងទៅត្បូង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តម៉ាក CSANIA…

ករណីកាប់ជនរងគ្រោះដាច់កដៃឆ្វេង នៅខេត្តព្រះសីហនុ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់បាននៅរាជធានីភ្នំពេញ

ព្រះសីហនុៈ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីល្ងាច មានករណីអំពើហិង្សារវាងកម្មករសំណង់ដូចគ្នា បង្កឡើងដោយជនសង្ស័យឈ្មោះ វង្ស វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ជឿន ជាតិ…