បុរសម្នាក់ស្រវឹងបើករថយន្តលឿនជ្រុលចង្កូតបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: នាវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងបើករថយន្តលឿនជ្រុលចង្កូតបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-9386 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ…