ខ្យល់កន្រ្ទាក់ បក់ដំបូល ពហុកីឡដ្ឋានខេត្តស្វាយរៀង របើកចេញទាំងអស់

ស្វាយរៀង: ខណៈនេះ មានភ្លៀងមួយមេធំ លាយឡំជាមួយ ខ្យល់កន្រ្ទាក់បណ្តាលឲ្យដំបូល ពហុកីឡដ្ឋានខេត្តស្វាយរៀងរបើកចេញទាំងអស់ និង រោងបាល់បាស់ស្កេតនៅក្នុងសាលាបឋមសិក្សាព្រះសីហនុក៏ត្រូវបានដួលរលំដែរ នៅរសៀលថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០១៦ វេលាម៉ោងជាង៤៕

ភ្លៀងធំ លាយឡំជាមួយខ្យល់ខ្លាំងៗ កំពុងបោករលំដើមឈើលើផ្លូវជាតិ នៅស្រុកព្រៃនប់

ព្រះសីហនុ: ខណៈនេះ នៅតំបន់ផ្សារវាលរេញ ស្រុកព្រៃនប់ និងតំបន់ក្បែរៗនោះ មានភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់ខ្លាំងៗ និងមានដើមឈើខ្លះបាក់រលំមកលើផ្លូវជាតិ នៅរសៀលថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៦៕

ជប៉ុន ប្តេជ្ញាជួយកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឡើងវិញ

ភ្នំពេញៈ ប្រទេសជប៉ុន បានអះអាងជាថ្មីក្នុងការបន្តប្ដេជ្ញា ជួយគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឡើងវិញ។ ការអះអាងពីភាគីជប៉ុន នៅពេលនេះ ធ្វើឡើងនៅក្នុងកិច្ចជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា…

ឈ្លោះប្រកែកគ្នា ប្តីវាយប្រពន្ធមួយដៃ ស្លាប់ ដោយសារទប់កំហឹងមិនបាន

ព្រះសីហនុ: ឈ្លោះប្រកែកគ្នា ជនបង្កជាប្តីវាយ ប្រពន្ធមួយដៃចំកណ្លាលមុខ ស្លាប់ភ្លាមៗ នៅចំណុចក្រុមទី១ ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង ១:៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីបង្កហិង្សាមួយនេះ បង្កដោយប្តីឈ្មោះ វេុីក សារ៉េត អាយុ៥៣ឆ្នាំ មុខរបរសកិករ មានទីលំនៅដូចចំណុចកេីតហេតុខាងលេី…

ស្លាប់ ០២នាក់ ម្ដាយកូន និងរបួសធ្ងន់ម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកអង្គស្នួល

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត យ៉ាងហោចណាស់ បណ្តាលឱ្យ មនុស្សស្លាប់ ០២នាក់ ត្រូវជាម្ដាយ-កូន និងរបួសធ្ងន់បុរសម្នាក់ ជាអ្នកបើកបរ នាវេលាម៉ោង ០៩:៣០នាទី ថ្ងៃទី០៤ ឧសភា ២០១៦ ត្រង់ចំណុចមុខ ភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល។ មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News…

បង្ក្រាបឈ្មួញរត់ពន្ធសត្វព្រៃ សង្គ្រោះសំពោជក្រអូបបាន៥ក្បាល

ព្រះសីហនុៈ កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយអង្គការការពារសត្វព្រៃ (វ៉ាល់ឡាយអិន) បានបង្ក្រាបឈ្មួញជួញដូរសត្វព្រៃ ដោយសង្គ្រោះបានសត្វសំពោជក្រអូប៥ក្បាល កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចមុខផ្សារវាលរេញ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កម្លាំងចម្រុះដឹកនាំដោយ លោក ហាក់ សារុំ…

ក្រសួងពាណិជ្ជកម្ម រៀបព្រឹត្តិការណ៍ “យុទ្ធនាការទិញផលិតផលខ្មែរ” ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយហៅថា “យុទ្ធនាការទិញផលិតផលខ្មែរ” លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនសំដៅលើកស្ទួយផលិតខ្មែរ។ ព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញផលិតផលខ្មែរ ការធ្វើសិក្ខាសាលា និងការដង្ហែក្បួន នៅរាជធានីភ្នំពេញផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែល…

ចោរហារយ ឃើញបរទេសចុះងូតទឹកឆ្លៀតឱកាសចូលលួចសំភារៈនិងកាបូបលុយ ដឹងអីប៉ះបរទេសអត់លុយ

ព្រះសីហនុៈ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានចេញល្បាត ពួន ស្ទាក់ បង្ក្រាបបានជនសង្ស័យ១នាក់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង៣រសៀល​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។ ដោយជនសង្ស័យបានធ្វើសកម្មភាព លួចយកលុយជនរងគ្រោះជាជនជាតិហ្វាំងឡង់ជាអ្នកទេសចរណ៍ ខណៈពេលដែលជនរងគ្រោះ ចុះងូតទឹកសមុទ្រ…

ក្មេងស្រី អាយុ ៤ឆ្នាំ ម្នាក់ ដើរទៅរកទិញនំចំណី ត្រូវពស់មានពិសចឹក

ព្រះសីហនុ: ក្មេងស្រី អាយុ ៤ឆ្នាំ ម្នាក់ ត្រូវរងគ្រោះ ដោយសារពស់មានពិសចឹក ខណៈពេលដើរទៅរកទិញចំណីហូប ជាមួយក្មេងៗដូចគ្នា ក្នុងភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ឧសភា នេះ។ មកដល់ពេលនេះ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ជួយសង្គ្រោះ ឱ្យរួចផុតពីសេចក្តីស្លាប់ ហើយក្រោយពីព្យាយាមជួយសង្គ្រោះ…

រថយន្ត LEXUS ក្រឡាប់ធ្លាក់ផ្លូវ របួសជនជាតិចិន៤នាក់ នៅស្រុកកំពង់សិលា

ព្រះសីហនុ : រថយន្ត LEXUS មួយគ្រឿងបានក្រឡាប់ ធ្លាក់ផ្លូវ បណ្តាលឲ្យជនជាតិចិនចំនួន៤នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ 111-112 ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា…