មន្រ្តីនិងសង្គមស៊ីវិលនាំគ្នាប្រមូលសំណល់សំរាម ដើម្បីបរិស្ថាន និងសោភណភាពក្រុង
ភ្នំពេញៈ មន្រ្តីបរិស្ថាន រួមជាមួយមន្រ្តីពាក់ព័ន្ធក្នុងព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ក្រុងព្រះសីហនុនៅថ្ងៃទី៩ ឧសភានេះ បានរួមគ្នាចុះសម្អាត និងប្រមូលសំណល់ សំរាមតាមប្រឡាយ មាត់លូ មាត់ស្ពាននិងអូរមួយចំនួននៅព្រុំប្រទល់សង្កាត់២និងសង្កាត់៣។ តំណាងសមាគមទេសចរណ៍ក្រុងព្រះសីហនុ លោកDouglas ដែលបានដឹកនាំកម្លាំងកម្មករចុះទៅប្រមូលសំរាមទាំងនោះបានឱ្យដឹងថា តាមការសង្កេតឃើញថា សំណល់សំរាមដែលគេយកមកចាក់ចោលមានដូចជាប្រភេទសំរាមចេញពីផ្ទះបាយ វត្ថុរឹងប្រើប្រាស់លែងកើត និងសំរាមទូទៅចេញពីការបោះចោលរបស់ប្រជាពលរដ្ឋដោយគ្មានការវវេចខ្ចប់ យកមកដាក់ចោលអានាធិបតេយ្យតាមទីសាធារណៈនិងមាត់លូ ឬ មាត់ប្រលាយជាដើម។…