អ្នកដឹកនាំរឿង «Squid Game» ទម្លាយគម្រោងផលិតវគ្គ២
(បរទេស)៖ អ្នកដឹកនាំរឿងភាគល្បីកូរ៉េ “Squid Game” បានទម្លាយអំពីគម្រោងផលិតរដូវកាលទី២សម្រាប់ភាពយន្តនេះ ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធីចាក់បញ្ចាំងពិសេសនៅអាមេរិកនៅសប្ដាហ៍។ដើម្បីអបអរសាទរនូវជោគជ័យនៃភាពយន្ត “Squid Game” (ស្ខ្វីតហ្គេម) សេវាកម្ម Netflix បានរៀបចំការចាក់បញ្ចាំងពិសេសមួយសម្រាប់ភាពយន្តនេះនៅក្នុងតំបន់ហូលីវូដកាលពីថ្ងៃទី៨ ខែវិច្ឆិកា។ ភាពយន្តដែលនិយាយអំពីការលេងហ្គេមដាក់ជីវិតដើម្បីឈ្នះប្រាក់រង្វាន់មហាសាលមួយនេះបានក្លាយជាភាពយន្តល្បីជាងគេបំផុតរបស់ Netflix ដោយឈរលើចំណាត់ថ្នាក់លេខមួយក្នុងប្រទេសចំនួន៨០ និងមានចំនួនអ្នកទស្សនាប្រមាណ ១១១លាននាក់។ ជោគជ័យរបស់ភាពយន្ត Netflix…