ទំនិញម្ហូបអាហារនៅផ្សារព្រែកព្នៅ និងផ្សារស៊ិនជូរីផ្លាហ្សា ពុំមានដាក់សារធាតុគីមី

ទំនិញប្រភេទម្ហូបអាហារ ដែលបានដាក់លក់នៅផ្សារព្រែកព្នៅ និងផ្សារស៊ិនជូរីផ្លាហ្សា ត្រូវបានរកឃើញពុំមានសារធាតុគីមីឡើយ នេះបើតាមការអះអាងរបស់មន្ត្រីសាខាកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូលចំណុះឲ្យក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំមន្រ្តីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផែស្ងួតចុងទីភ្នំពេញ ចុះត្រួតពិនិត្យទំនិញប្រភេទម្ហូបអាហារនៅផ្សារទាំងពីរខាងលើ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ នៅក្នុងផ្សារព្រែកព្នៅ មន្ត្រីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ កែច្នៃរួច និងធ្វើតេស្តបឋម លើមីលឿងស្រស់ បាញ់ហយ បាញ់កាញ់ នំបញ្ចុក​ ប្រហិតសាច់គោ…

សមត្ថកិច្ចរកឃើញ ទឹកក្រូច ទឹកសណ្តែក ស្រាបៀរ ទឹកដោះគោខាប់ ពោតកំប៉ុង ទឹកផ្លែឈើ ចាហួយដូង និងឡេល្ពៅ ខូចគុណភាពហួសកាលបរិច្ឆេទ

ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានចុះត្រួតពិនិត្យទំនិញ នៅផ្សារច្រេស ស្ថិតនៅភូមិចន្ទ័គ្រឹះស្នា ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានរកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់…

ចប់ហ្មង! រកឃើញគុយទាវសរសៃធំ និងមីដុំសរសៃលឿង មានជាតិគីមី Borax

បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទី សាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនិងផ្នែកប្រេងឥន្ទន: មកពីអគ្គនាយកដ្ឋានកាំកុងត្រូល រួមជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និង អាជ្ញាធរដែនដីបានចុះត្រួតពិនិត្យទំនិញ និង ប្រេងឥន្ទន: ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាលទ្ធផល៖…

សមត្ថកិច្ចរកឃើញសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងនំបាញ់ឌុក ទៀតហើយ!

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោចខែផល្គុន ឆ្នាំរកានព្វស័ក ព ស ២៥៦១ត្រូវថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចុះត្រួតពិនិត្យទំនិញនៅផ្សារបឹងត្របែក ក្នុងខណ្ឌចំការមន ដើម្បីត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយ…

ទៀតហើយ! សមត្ថកិច្ច បន្តរកឃើញ ប្រហុកសាច់ត្រីខូចគុណភាពនាំចូលពីប្រទេសវៀតណាម ជាង១០០០គីឡូក្រាម

តាកែវៈ យោងតាមផេក វិទ្យុគោកធ្លង បានឲ្យដឹងថា ប្រហុកសាច់ត្រីខូចគុណភាពដែលនាំចូលពីប្រទេសវៀតណាម ចំនួន១១២០គីឡូក្រាម ត្រូវបានមន្រ្តីកាំកុងត្រូលខេត្តតាកែវ ដែលដឹកនាំដោយ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុង​ត្រូលខេត្ត សហការជាមួយលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានធ្វើការត្រួតពិនិត្យ និងរឹបអូសយកមករក្សាទុកបណ្តេះ​អាសន្ននៅ​សាលាឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។…

សមត្ថកិច្ចចុះឆែកឆេរសិប្បកម្ម ឃុន សែ ធ្វើទឹកម្ទេស ទឹកត្រី ទឹកស៊ីអ៊ីវ មិនមានច្បាប់ត្រឹមត្រូវ!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទី ភ្នំពេញ បានទទួលបញ្ជាពីលោកអគ្គនាយករង គឹម មាសសុខសីហា ឲ្យចូលរួមសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងកម្លាំងចម្រុះ ដែលដឹកនាំផ្ទាល់ដោយ លោក…

មន្រ្តីកាំកុងត្រូល ដកហូតម្សៅស៊ុបរ៉តឌី ទឹកដោះគោខាប់និងទំនិញផ្សេងទៀតជាច្រើនខូចគុណភាព ដែលលក់តាមតូបនានា នៅស្រុកសាលាក្រៅ

​ប៉ៃលិនៈ លោក លឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ ព្រមទាំងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើការចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាព ដែលដាក់តាំងលក់តាមតូបនានា ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ពីអាជីវករ…

ប្រុងប្រយ័ត្នបងប្អូន! សមត្ថកិច្ចរកឃើញ សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ សាច់ក្រក បាញ់កាញ់ គុយទាវសរសៃធំ សង្ស័យមានហានិភ័យខ្ពស់…

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថានៅថ្ងៃ អង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការ ផ្សារដើមគ ខណ្ឌទួលគោក និងផ្ទះ លក់ទំនិញមួយចំនួនតាមផ្លូវមុនីវង្សតាំងលក់កាដូរសំរាប់ថ្ងៃចូលឆ្នាំចិនខាងមុខ…

មន្រ្តីកាំកុងត្រូល ចុះត្រួតពិនិត្យរកឃើញស្ថានីយ៍លក់ប្រេងឥន្ធនៈមិនគ្រប់លីត្រចំនួន៥ទីតាំង នៅក្រុងពោធ៍សាត់!

ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយ នាយកដ្ឋានមន្ទីរពិសោធន៍ និង មន្ទីរពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ប្រេងឥន្ធនៈចល័ត…

បើយ៉ាងហ្នឹងៗ ស្លាប់អស់ហើយ សូម្បីតែប៊ីចេងក៏ក្លែងក្លាយដែរ..

ភ្នំពេញៈ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌ៧មករា បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ចំនួន២ទីតាំង នៅក្នុង​សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការ…