សមត្ថកិច្ចចុះពិនិត្យ ផ្អក ប្រហុក ម៉ាំ ផ្អកពងត្រី ប្រហុកសាច់ សរសៃមីលឿង ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ដើម្បីរកសារធាតុគីមី

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូរឬស្សី ខណ្ឌ ៧មករា ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ។ ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា ផ្អក ប្រហុក ម៉ាំ…

សមត្ថកិច្ចរកឃើញសារធាតុគីមីហាមឃាត់(បូរ៉ាក់) នៅក្នុងងៀតបបែល សំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងស្ពៃក្តោប នៅផ្សារចាស់!

ភ្នំពេញៈ កាលពីថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារចាស់ ខណ្ឌដូនពេញ ចុះត្រួតពិនិត្យទំនិញនៅ ផ្សារ ចាស់ និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។ យើងបានទិញគំរូចំនួន៤៩គំរូបញ្ជូនមករថយន្តពិសោធន៍ចលត័ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ…

ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៧ មានទាំងPTT និង Tela សូគីម៉ិច LHR ត្រូវសមត្ថកិច្ចរកឃើញលក់ប្រេងឥន្ធនៈក្នុងតម្លៃមិនត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម

តាកែវ: យោងតាមផេក វិទ្យុគោកធ្លក បានឲ្យដឹងថា មន្រ្តីជំនាញកាំងកុងត្រូលសាខាខេត្តតាកែវ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ៍លក់ និងចែកចាយប្រេងឥន្ធនៈមួយចំនួននៅ ក្នុងខេត្តតាកែវ បានរកឃើញ ស្ថានីយ៍ចែកចាយប្រេងឥន្ទនៈមួយចំនួនបានលក់ប្រេងសាំងធម្មតានិងប្រេងសាំងស៊ុបពែខុសពីតម្លៃ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្មចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន១៦០រៀល ក្នុង១លីត្រ…

ឃើញហើយ អន់ចង់! សមត្ថកិច្ចចុះបង្ក្រាប សិប្បកម្ម បំពងបាយក្តាំង អត់ច្បាប់និងគ្មានអនាម័យ៤ទីតាំងនៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីកាំកុងត្រូលកំពុងផែអន្តរជាតិភ្នំពេញ ដោយទទួលបទបញ្ជាពីឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករងកាំកុងត្រូល ចូលរួមជាមួយ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យ សិប្បកម្ម បំពងបាយក្តាំង ចំនួន៤ទីតាំង ស្ថិតនៅផ្លូវ លេខ៣៥៧ សង្កាត់ច្បារអំពៅ២…

សមត្ថកិច្ចចុះពិនិត្យ​សិប្បកម្មតៅហ៊ូ ពពុះសណ្តែក ទឹកសណ្តែក ដែលពុំទាន់មានច្បាប់គ្រប់គ្រាន់មួយកន្លែង!

ភ្នំពេញៈ នៅរសៀល ថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និង( គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មតៅហ៊ូ ពពុះសណ្តែក ទឹកសណ្តែក ស្ថិតនៅទីតាំងផ្ទះលេខ ៣២ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។…

សមត្ថកិច្ចចុះត្រួតពិនិត្យទំនិញ នៅផ្សារសាមគ្គី និងហាងលក់ទំនិញមួយចំនួនទៀតក្នុងខណ្ឌទួលគោក!

​ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារសាមគ្គី និងហាងលក់ទំនិញមួយចំនួនទៀតក្នុងខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវកាហ្វេនិង…

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យ ពលរដ្ឋនៅស្រុកឈូក ប្រកបរបរធ្វើទាប្រើកាវទិញពីវៀតណាម!

កំពតៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១រោច ខែ ជេស្ឋ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៨ លោក ពា សារី អនុប្រធានសាខាកាំកុងត្រូលខេត្តកំពត-កែប និង លោក មិន…

សមត្ថកិច្ចចុះពិនិត្យសិប្បកម្មកែច្នៃទឹកត្រីមួយកន្លែងដែលបើកអាជីវកម្មគ្មានច្បាប់!

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញដោយទទួលបញ្ជាពីលោក គឹម មាសសុខសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូលឲ្យចូលរួម ជាមួយ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យសិប្បកម្មកែច្នៃទឹកត្រី ពុំទាន់មានច្បាប់គ្រប់គ្រាន់។ ក្រោយពីការត្រួតពិនិត្យព្រះរាជអាជ្ញាសម្រេចឲ្យផ្អាកអាជីវកម្មបណ្តោះអាសន្ន​រហូតដល់ធ្វើច្បាប់គ្រប់គ្រាន់ឡើងវិញ​ និងបានយកគំរូមួយចំនួនបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ ។ចំណែកវត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកនៅទីតាំងខាងលើដដែល៕

សមត្ថកិច្ចបង្ក្រាបសិប្បកម្មលីងកាហ្វេ សង្ស័យលាយសារធាតុគីមី ​នៅខណ្ឌព្រែកព្នៅ!

ភ្នំពេញៈ សិប្បកម្មលីងនិងកិនកាហ្វេDAITHNHអត់ស្លាកយីហោមួយកន្លែងត្រូវបានកម្លាំងនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃចុះបង្ក្រាប ឆែកឆេរ ដោយសង្ស័យថាមានលាយសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកទទួលទាន។ ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក រហូតដល់ម៉ោងប្រមាណជិត១រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅតាំងសិប្បកម្ម ស្ថិតត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ សមត្ថកិច្ចបាននាំខ្លួនម្ចាស់សិប្បកម្មនិងអ្នកលាយម្នាក់ បន្ទាប់ពី រកឃើញវត្ថុធាតុដើម រួមពោតសណ្តែតសៀងនិងសារធាតុផ្សំមួយចំនួន ទៀត…

សមត្ថកិច្ចចុះពិនិត្យទីតាំងលក់ទំនិញ៨កន្លែង ក្នុងខណ្ឌចំការមន!

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញ​ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ប្រធានផ្សារឡាក់គីពេទ្យចិន និងតាមផ្ទះលក់ទំនិញម្តុំផ្សារពេទ្យចិនចំនួន ៨ទីតាំង ខណ្ឌចំការមន ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។ ក្នុងនោះដែរ…