មន្រ្តីកាំកុងត្រូល ឆ្មក់ចាប់បានឆ្អឹង ស្លាប ជើងមាន់ ទម្ងន់៧៦០គីឡូក្រាម នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឆ្មក់ចាប់បានឆ្អឹង ស្លាប ជើងមាន់ ចំនួន៧៦ថង់ ស្មើនឹង៧៦០ គ.កនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត៕

សូមបងប្អូនប្រុងប្រយ័ត្ន! មន្រ្តីកាំកុងត្រូល រកឃើញធាតុគីមីហាមឃាត ហ្វ័រម៉ាលីន ក្នុងមឹកបំពង់

ភ្នំពេញៈ មន្រ្តីកាំកុងត្រូលសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួល​ការិយាល័យ​​ប្រមូលចំណូល និងទីផ្សារ បានសហការជាមួយមន្រ្ដីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្រ្តីតំណាងផ្សារទឹកថ្លា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានចុះ​ត្រួតពិនិត្យផលិតផលចំណីអាហារ សាច់ បន្លែ ផ្លែឈើ ប្រហិត ស្ថិតក្នុងភូមិផ្សារទឹកថ្លា…

មន្រ្តីកាំកុងត្រូល រកឃើញ ទឹកកាពិ ទឹកក្រូចឆ្មា ទឹកដោះគោខាប់ មានសភាពខុសប្រក្រតី នៅទីផ្សារតាពៅ

ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ…

មានក្មេងម្នាក់ទៀតហើយ ដែលស្លាប់ក្រោយពីហូបដំឡូងមី!..

សៀមរាបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះមកប្រមូលព័ត៌មាន និងយកសំណាក គំរូ លើករណីសង្ស័យថាជាដើមហេតុនៃការធ្វើឲ្យពុលក្មេងស្លាប់ ត្រៀមនឹងបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ។ ហេតុការណ៍នេះកើតឡើងនៅឃុំរើល ស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លើក្មេងប្រុសម្នាក់អាយុ​…

ចុម! សមត្ថកិច្ចរកឃើញសារធាតុគីមីនៅក្នុង ទឹកម្ទេស ទឹកសៀង ប្រេងខ្យង ទឹកត្រីកោះកុង និងទឹកខ្មេះ!..

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ ១២រោច ខែ មិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទី បានចូលរួមជាមួយអភិបាលរងខណ្ឌមានជ័យ និងកម្លាំងចម្រុះចុះត្រួតពិនិត្យនៅសិប្បកម្មគីម សេង ធ្វើ ទឹកម្ទេស ទឹកសៀង ប្រេងខ្យង…

មន្រ្តីកាំកុងត្រូល ដកហូតទំនិញហួសកាលបរិច្ឆេទមួយចំនួន នៅផ្សាររវៀង

​យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យទំនិញនៅផ្សាររវៀង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ជាលទ្ធផល បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ព្រមទាំងបានដុតកំទេចចោលភ្លាមៗផងដែរ៕

​មន្រ្តីកាំកុងត្រូល ដកហូត នំChocky mile ដំណាប់ចេក នៅផ្សារជីភូ ក្រុងបាវិត

​យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៧ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង រួមជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានចុះទៅធ្វើការអង្កេតទីផ្សារជីភូ ក្រុងបាវិត និងផ្សារប្រសូតិ ស្រុកស្វាយទាប ព្រមទាំងហាងលក់ទំនិញជុំវិញផ្សារ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។…

មន្រ្តីកាំកុងត្រូល ដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទលក់ដូរតាមផ្ទះ

យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រលខេត្តកំពង់ឆ្នាំងរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះពិនិត្យទំនិញតាមផ្ទះលក់ដូរស្ថិតនៅឃុំលង្វែក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបានធ្វើការដកហូតទំនិញចម្រុះ ចំនួន ៦១ដប ស្មើនិង ៣៥.៥ គីឡូក្រាម ដែលផុតកាលបរិច្ឆេទប្រើប្រាស់យកមករក្សារទុកនៅសាខាដើម្បីធ្វើការដុតកំទេច ចោល ។ យ៉ាងណាមិញយើងក៏បានចុះទៅផ្សារត្រាច…

មន្ទីរពិសោធន៍ខ្នាតតូចសាខាខេត្តព្រះសីហនុ បើកសម្ពោធជាផ្លូវការ

អគារមន្ទីរពិសោធន៍ខ្នាតតូចដ៏ថ្មីស្រឡាង ដែលមានសមត្ថភាពត្រួតពិនិត្យ និងវិភាគគំរូផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមី និងជាតិពុលផ្សេងៗ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃមន្ទីរពិសោធន៍ ដើម្បីឆ្លើយតបនឹងបញ្ហាសុវត្ថិភាពចំណីអាហារ ដែលជាកង្វល់របស់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរដែលចូលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ។ មន្ទីរពិសោធន៍ថ្មីនេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការវិភាគទំនិញ…

មន្រ្តីកាំកុងត្រូល ដកហូតទំនិញហួសកាលបរិច្ឆេទ ដំណាប់កន្ទួត ទឹកក្រូច ក្នុងផ្សារបឹងត្រគួន

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ មន្រ្តីជំនាញកាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យ ក្រោមការអនុញ្ញាតពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់អាជីវករ…