សមត្ថកិច្ចរកឃើញ ចាហួយម៉ាក​Freashy ទឹកដោះគោជូ និងមីឡូដបកែវ ខូចគុណភាព ​នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យឫស្សីជ្រុំ

​កោះកុងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការសហការពីលោកនាយកសាលា បានចុះត្រួតពិនិត្យទំនិញ និងអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា…

ចប់ហើយពេលនេះ ហូបអីគិតមុនឲ្យច្បាស់សិន! រកឃើញដុំតៅហ៊ូជាច្រើនប្រភេទ ផលិតគ្មានដាក់ដឺឡេ!!!

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ ចុះបានសហការជាមួយមន្ទីពាណិជ្ជកម្មនិងគណៈកម្មការផ្សារ គីឡូម៉ែត្រលេខ ៤ ក្នុងសង្កាត់ ទឹកល្អក់ ១ ខណ្ឌទួលគោក បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាពមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងនោះយើងបានត្រួតពិនិត្យទំនីញតៅហ៊ូសង្ស័យមានហានិភ័យខ្ពស់…

សមត្ថកិច្ច រកឃើញចាហួយចិនម៉ាក​HANLE ខូចគុណភាព នៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី​២៧ ខែ ធ្នូ ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការណ៍ទាំង ​៦ ផ្សារមាន ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូងបានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព…

ទៀតហើយលក់មិនគ្រប់លីត្រ! ដេប៉ូប្រេងឥន្ធនៈTELA ឈូករ័ត្ន នៅក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូចែកចាយ ចំនួន ០២…

ថ្មីទៀតហើយ! សមត្ថកិច្ចរកឃើញងៀតបបែល និងប្រហិតត្រី មានជាតិគីមីបូរ៉ាក់

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការទាំង ០៦ ផ្សារមាន ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ…

ភេសជ្ជៈផុតកំណត់រយៈពេលប្រើប្រាស់ប្រមាណ ១៩៣ គីឡូក្រាម ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

មណ្ឌលគិរីៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារ ដែលដាក់លក់តាមផ្ទះនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្រ្តីកាំកុងត្រូល បានធ្វើវិភាគបឋម ទៅលើបន្លែ-ផ្លែឈើមួយចំនួន ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់, រកវត្តមានសារធាតុអ៊ីយ៉ូដ…

អ្នកចូលចិត្តហូបប្រហិតសូមប្រុងប្រយ័ត្ន! ព្រឹកមិញ មន្រ្តីកាំកុងត្រូល ចាប់ដកហូតប្រហិតចំនួន ២៥ គីឡូក្រាម មកកម្ទេចចោល

ការពារសុខុមាលភាព និងផលប្រយោជន៏សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជំរុញឲ្យការចរាចរណ៏ ផលិតផលម្ហូបអាហារលើទីផ្សារ ប្រកបដោយសុវត្ថិភាព លុបបំបាត់ការកេងបន្លំផលប្រយោជន៏ តាមរយៈការលក់ទំនិញក្លែងក្លាយ ឬបន្លំបរិមាណ ។ ល។ គឺជាកាតព្វកិច្ចដែលមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលអនុវត្តប្រចាំថ្ងៃ នៅតាមបណ្តាច្រកទ្វារព្រំដែន និងនៅតាមបណ្តាទីផ្សារ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី…

សមត្ថកិច្ចចុះពិនិត្យ ខ្ញីហាន់ ប្រហិតសាច់ជ្រូក គុយទាវសរសៃតូច និងត្រីងៀត ដើម្បីរកសារធាតុគីមីហាមឃាត់នៅក្នុងផ្សារលើ

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការចូលរួមសហការពី អាជ្ញាធរដែនដី បានចុះប្រចាំការ នៅផ្សារលើ ក្រុងព្រះសីហនុ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន…

រឿងដដែលៗ! រកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងមិនគ្រប់លីត្រ ក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យ ស្ថានីយ/ដេប៉ូចែកចាយ ចំនួន ០៣ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង…

ធ្ងន់.កទៀតហើយ! រកឃើញស្ថានីយ៍ប្រេងឥន្ទនៈ ចាក់សាំងមិនគ្រប់លីត្រ នៅតាមផ្លូវ៣៧១

ភ្នំពេញៈ យោងតាមផេក អគ្គនាយដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យដេប៉ូចែកចាយ ចំនួន៣កន្លែង ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូ ទាំង៣ផងដែរ។ ក្រោយការត្រួតពិនិត្យ​ មន្ត្រីជំនាញបានរកឃើញ៖…