តារាល្បីៗកកក្ដាំង គ្មានកន្លែងចូលនៅ «វីហ្វ្រេន» បឹងត្របែក
ភ្នំពេញៈ កាលពីយប់ថ្ងៃទី៩ កញ្ញា ភោជនីយដ្ឋាន «វីហ្រ្វេន» ដែលតារាៗចូលចិត្តជ្រើសជាកន្លែងធ្វើខួបកំណើតបង្អួតគ្នា បានប្រារព្ធពិធីខួបគម្រប់១០ឆ្នាំរបស់ខ្លួនយ៉ាងអធឹកអធម ដោយមានតារាសិល្បៈបង្ហាញខ្លួនយ៉ាងច្រើនកុះករ។ នៅត្រង់ទីតាំង«វីហ្វ្រេន»ស្ថិតនៅម្ដុំបឹងត្របែក ដែលជាទីតាំងមួយក្នុងចំណោមទីតាំងទាំង៤ដែលត្រូវរៀបចំពិធីទទួលភ្ញៀវ ត្រូវគេឃើញកកកុញដោយឡានម៉ូតូ និងតារាល្បីៗរហូតដល់កន្លែងមានកន្លែងចូលតែម្ដង។ យ៉ាងហោចភ្ញៀវកិត្តិយស និងតារាៗមិនតិចជាង៥០-៦០នាក់ ត្រូវបង្ខំឈរចាំតុដល់យប់ជ្រៅនៅខាងមុខហាងត្រៀបត្រា ខណៈដែលតារាខ្លះក៏សម្រេចចិត្តត្រលប់ទៅវិញ ក្រោយជូនកន្ត្រកផ្កា ឬកាដូដល់ម្ចាស់ហាង។ នេះជាពិធីគម្រប់ខួបដ៏កម្រមួយដែលឃើញវត្តមានតារាល្បីៗស្ទើរតែដូចគ្នានឹងព្រឹត្តិការណ៍សម្ពោធរឿង«ចន្ទ្រា»កាលពីថ្ងៃទី៨ កញ្ញា…