យោធាដ៏មានសក្ដានុពលរបស់ណាតូ កំពុងផ្ដោតសំខាន់លើកងកម្លាំងរុស្ស៊ី

រុស្ស៊ីៈ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃអង្គារ បាននិយាយថា សក្ដានុពលផ្នែកយោធារបស់ណាតូ ក្នុងនោះរួមទាំងអាវុធនុយក្លេអ៊ែរផងនោះ កំពុងផ្តោតសំខាន់លើប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ៧ ខែសីហា​ ឆ្នាំ២០១៨។ លោក Medvedev បានប្រាប់កាសែតរុស្ស៊ី Kommersant ថា៖ «អ្វីដែលសហសេវិករបស់យើង ទទួលបានពីសម្ព័ន្ធភាពនោះ…

កូរ៉េខាងជើង កំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ

UN: របាយការណ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើងមិនបានបញ្ឈប់ ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួននោះទេ ហើយថែមទាំងរំលោភលើការដាក់ទណ្ឌកម្មរបស់ UN ទៀតផង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ប្រភពដដែលបានបន្ថែមថា ក្រុងព្យុងយ៉ាង បានបង្កើនការដំទ្បើងយ៉ាងធំធេង នៃការផ្ទេរផលិតផលប្រេងពីនាវាដឹកទំនិញខុសច្បាប់ និងបានព្យាយាមលក់អាវុធទៅក្រៅប្រទេស។…

អាមេរិក កំពុងសង្ស័យពីចេតនាកូរ៉េខាងជើង ក្រោយរកឃើញសកម្មភាពថ្មី នៅរោងចក្រមីស៊ីល

កូរ៉េៈ មន្ត្រីអាមេរិកជាន់ខ្ពស់មួយរូប កាលពីថ្ងៃច័ន្ទ បាននិយាយថា ក្រុមផ្កាយរណបស៊ើបការណ៍របស់អាមេរិក បានរកឃើញសកម្មភាពថ្មី នៅឯរោងចក្រផលិតមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង ដែលមានសមត្ថភាព អាចវាយប្រហារដល់ទឹកដីអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ មន្ត្រីរូបនេះ បានប្រាប់ភ្នាក់ងាររ៉យទ័រ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការស៊ើបការណ៍ជាសម្ងាត់…

កូរ៉េទាំងពីរ បើកកិច្ចចរចាយោធារួមគ្នា ចំពេលដែលអាមេរិក បានរកឃើញសកម្មភាពនៅរោងចក្រមីស៊ីលកូរ៉េខាងជើង

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងក្រុងសេអ៊ូល នៅថ្ងៃអង្គារ៍នេះ បានរៀបចំកិច្ចពិភាក្សាយោធាមួយ ដើម្បីស្ថាបនាការជឿទុកចិត្តគ្នាទៅវិញទៅមក ចំពេលដែលអាមេរិក កំពុងមានការសង្ស័យ បន្ទាប់ពីបានរកឃើញសកម្មភាពថ្មីៗ នៅឯរោងចក្រមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់កិច្ចប្រជុំលើកទី ២ របស់ពួកគេ…

អ៊ីស្រាអែល បាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរី នៅតំបន់ Golan Heights

អ៊ីស្រាអែលៈ យោធាអ៊ីស្រាអែល បាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរីមួយគ្រឿង ដោយចោទប្រកាន់ថា វាបានឆ្លងចូលមកក្នុងតំបន់ Golan Heights ដែលខ្លួនបានកាន់កាប់ ខណៈមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅតែបន្តធ្វើទ្បើងរវាងកងទ័ពស៊ីរី និងក្រុមឧទ្ទាម នៅភាគនិរតីរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល លោក​…

កូរ៉េខាងជើង ចាប់ផ្តើមរុះរើទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែត

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ហាក់ទំនងជាបានចាប់ផ្តើមរុះរើផ្នែកមួយ នៃទីតាំងបាញ់បង្ហោះគ្រាប់រ៉ុកកែតដ៏សំខាន់ នៅភាគខាងជើង និងខាងលិចនៃប្រទេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។ រូបភាពផ្កាយរណបនៃស្ថានីយ៍ Sohae ដែលត្រូវបានគេមើលឃើញ ដោយក្រុមឃ្លាំមើល 38 North ដែលមានមូលដ្ឋាននៅអាមេរិក បានបង្ហាញថា កូរ៉េខាងជើង…

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារគ្រាប់មីស៊ីលទៅកាន់ទីតាំងយោធាស៊ីរី

អ៊ីស្រាអែលៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនទាន់បានបញ្ជាក់ពីរបាយការណ៍ ទាក់ទងនឹងការវាយប្រហារដែនអាកាស ដែលបានធ្វើឡើងនៅប៉ុន្មានម៉ោង បន្ទាប់ពីអ៊ីស្រាអែល បានជម្លៀសក្រុមអ្នកជួយសង្គ្រោះពាក់មួកសុវត្ថិភាពពណ៌សចំនួន ៨០០នាក់ និងក្រុមគ្រួសាររបស់ពួកគេ ចេញពីប្រទេសស៊ីរី តាមការស្នើសុំរបស់រដ្ឋសមាជិក គឺប្រទេសកាណាដា និងសហភាពអឺរ៉ុប។ ទីភ្នាក់ងារព័ត៌មាន SANA បានរាយការណ៍ថា យន្ដហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅយោធាមួយ នៅក្បែរទីក្រុង…

អាមេរិក នៅតែរក្សាជំហរដាក់ទណ្ឌកម្មលើកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំជាមួយ UN

អាមេរិកៈ អគ្គលេខាធិការអាមេរិក លោក Mike Pompeo កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ រក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងលើកូរ៉េខាងជើង ក៏ដូចជាសម្ពាធលើលោក គីម ជុងអ៊ុន ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។ លោក…

អ៊ីស្រាអែល ចាប់ផ្ដើមសង្គ្រាមវាយប្រហារពួកហាម៉ាស នៅតំបន់ហ្គាហ្សាតាំងពីឆ្នាំ ២០១៤

អ៊ីស្រាអែលៈ នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល បានធ្វើការវាយប្រហារដ៏ធំបំផុត ប្រឆាំងនឹងគោលដៅក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមក្នុងឆ្នាំ ២០១៤កន្លងមក ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។ ដោយលោកបានបន្ថែមថា ការវាយប្រហារកន្លងមក…

អ៊ីស្រាអែល បាញ់មីស៊ីលវាយប្រហារទីតាំងយោធាស៊ីរី

ស៊ីរីៈ ទីភ្នាក់ងារព័ត៌មាន SANA បានរាយការណ៍កាលពីល្ងាចថ្ងៃពុធថា កងកម្លាំអការពារអាកាសស៊ីរី បានធ្វើការឆ្លើយតបទៅវិញ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល មកលើខេត្ត Quneitra នៅភាគនិរតីប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។ ប្រភពពីយោធាបាននិយាយថា « យន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅរកទីតាំងយោធាមួយចំនួនរបស់កងទ័ពស៊ីរី…