ជំនួបមេដឹកនាំកូរ៉េទាំងពីរ ធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងកូរ៉េខាងជើង
កូរ៉េៈ ក្រោយការអញ្ជើញរបស់គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងមកកាន់ប្រទេសកូរ៉េខាងត្បូង និងការស្នើមេដឹកនាំកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ទៅធ្វើកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្យុងយ៉ាង អ្នកវិភាគមួយចំនួន បាននិយាយថា អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការទូតរបស់រដ្ឋាភិបាលអាមេរិក ក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង ឲ្យលះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ មេដឹកនាំកំពូលកូរ៉េខាងជើង លោក…