លោក ហ្សេលេនស្គី ព្រមានថាលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថាបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក គួរតែត្រៀមខ្លួន សម្រាប់លទ្ធភាពដែលអាចទៅរួចថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមរបស់នៅអ៊ុយក្រែន។ ការព្រមានបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ CNN នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីរុស្ស៉ី ប្រកាសបង្កើនការវាយប្រហារលើទីក្រុងកៀវជាថ្មី…

សហរដ្ឋអាមេរិកថា អ៊ុយក្រែនប្រើមីស៊ីល ២គ្រាប់ បាញ់ពន្លិចនាវាចម្បាំងរុស្ស៉ី Moskva នៅសមុទ្រខ្មៅ

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណម្នាក់ បាននិយាយថានាវាចម្បាំងរុស្ស៉ី ម៉ូស្វា (Moskva) បានទទួលរងការវាយប្រហារដោយ មីស៊ីល ២គ្រាប់របស់អ៊ុយក្រែន មុននឹងវាលិចចូលសមុទ្រខ្មៅ ហើយបានហៅថានេះជាការបាត់បង់ធំបំផុតសម្រាប់មូស្គូ។ មន្ត្រីអាមេរិកខាងលើ បានទទួលស្គាល់ថាអ៊ុយក្រែនគឺជាអ្នកវាយប្រហារលើនាវាចម្បាំងរុស្ស៉ី ដែលអះអាងថានាវាចម្បាំង Moskva ត្រូវបាន អគ្គីភ័យឆាបឆេះដោយសារការផ្ទុះគ្រាប់នៅលើនោះ ហើយក្រោយមក បានលិចដោយសារព្យុះភ្លៀង ខណៈកំពុងត្រូវបានអូសទៅកាន់ផែ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ,…

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងបន្តអភិវឌ្ឍសមត្ថភាពដ៏មានអនុភាព

(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍ «សមត្ថភាពយោធាដ៏មានអនុភាព”ដែលមិនមាននរណាម្នាក់អាចបញ្ឈប់ ឬរារាំងបាននោះឡើយ។ បើតាម KCNA លោក គីម បានជួបជាមួយក្រុមមន្ត្រីវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងកម្មករ ដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលទីក្រុងព្យុងយ៉ាងអះអាងថាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួន។ ថ្លែងនាឱកាសនោះ…

កូរ៉េខាងជើងថាធ្វើតេស្ដមីស៊ីល ICBM ជាការត្រៀមលក្ខណៈប្រឈមមុខជាមួយអាមេរិក

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី មួយ ដើម្បីពង្រឹងសមត្ថភាពយោធា និងជាការត្រៀមលក្ខណៈប្រឈមមុខរយៈពេលវែងជាមួយចក្រពត្តិអាមេរិក។ ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាការធ្វើតេស្ដមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក ដោយមីស៊ីលនេះត្រូវបានគេរាយការណ៍ថា អាចហោះនៅរយៈកម្ពស់ខ្ពស់ និងធ្វើដំណើរបានឆ្ងាយជាងមីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកន្លងមក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង…

ករណីអគ្គិភ័យឆេះក្នុងអាហារដ្ឋាន យីហោ ដីដុះ ដោយសារធ្លាយធុងហ្គាស

កណ្តាលៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៥និង៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេះធុងហ្គាសអាហារដ្ឋាន យីហោ ដីដុះ មានទំហំ ១២x១៦ មែត្រ ដែលស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់ហាងឈ្មោះម៉ុន មីស៊ីល ភេទ…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាលើកទី១០

(តូក្យូ)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បងអាវុធមួយដែលទំនងជាមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅចំពោះការព្រមានថារបបដឹកនាំ លោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគអន្តរទ្វីបឡើងវិញ។ ទូរទស្សន៍ NHK ធ្វើសេចក្ដីរាយការណ៍ខាងលើដោយលើប្រភពបានមកពីក្រសួងការពារជាតិជប៉ុន។ ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើ អាវុធដែលកូរ៉េខាងជើងធ្វើតេស្ដនៅព្រឹកនេះជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬក៏យ៉ាងណានោះទេ ។ ប្រសិនបើការធ្វើតេស្ដនេះត្រូវបានកូរ៉េខាងជើងទទួលស្គាល់ នោះវានឹងក្លាយជាការធ្វើតេស្ដអាវុធលើកទី១០…

លោក ហ្សេលេនស្គី ព្រមានថាសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី រាលដាលដល់មាត់ទ្វារផ្ទះ NATO ហើយ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានអង្គការ NATO ថារដ្ឋជាសមាជិករបស់ខ្លួន អាចនឹងរងការវាយប្រហារក្នុងពេលឆាប់ៗនេះពីសំណាក់កងទ័ពរុស្ស៊ី បន្ទាប់ពីមូលដ្ឋានទ័ពអ៊ុយក្រែនមួយកន្លែង ស្ថិតក្បែរព្រំដែននៃប្រទេសប៉ូឡូញ រងការវាយប្រហារតាមផ្លូវអាកាស។ នៅក្នុងសារមួយជាវីដេអូចេញផ្សាយ នៅយប់ឈានចូលថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី ក៏បានអំពាវនាវសាជាថ្មីផងដែរឱ្យមានការបង្កើត «តំបន់គ្មានការហោះហើរ»…

អាមេរិកថា កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ, មីស៊ីល ICBM ឡើងវិញ ក្នុងឆ្នាំ២០២២នេះ,

(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ឡើងវិញ នៅក្នុងឆ្នាំ២០២២នេះ។ របាយការណ៍ខាងលើដដែល ដែលចេញផ្សាយដោយការិយាល័យនៃនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានលើកឡើងផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជឿជាក់យ៉ាតមុតមាំថាអាវុធនុយក្លេអ៊ែរ គឺជាការធានាមួយមិនអាចខ្វះបានចំពោះរបបដឹកនាំរបស់លោក ហើយលោកគីម ក៏យល់ដែរថាកូរ៉េខាងជើងនឹងត្រូវបានគេទទួលស្គាល់ជាមហាអំណាចនុយក្លេអ៊ែរ នៅពេលអនាគត។ ចាប់តាំងពីខែមករា…

កូរ៉េខាងជើង ថាអាមេរិក ជាដើមហេតុធ្វើឱ្យផ្ទុះសង្រ្គាម នៅអ៊ុយក្រែន

(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានថ្កោលទោស និងចោទប្រកាន់ថាសកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាដើមហេតុបង្កឱ្យមានវិបត្តិអ៊ុយក្រែន រហូតផ្ទុះទៅជាសង្រ្គាមដូចសព្វថ្ងៃ។ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះត្រូវបានគេរាយការណ៍ថាទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចំពេល មានការបារម្ភថាទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសដែលពិភពលោក កំពុងផ្តោតលើសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបង្កើនការអភិវឌ្ឍ មីស៊ីល និងកម្មវិធីអាវុធនុយក្លេអ៊ែរ។ ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថា «ដើមហេតុ ដែលហេតុដែលបង្កឱ្យមានវិបត្តិអ៊ុយក្រែន គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក…

យោធាអ៊ុយក្រែន ព្រមានថាកងទ័ពរុស្ស៊ី កំពុងវាយសម្រុកចូល តំបន់ជាយរដ្ឋធានីកៀវ

(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានព្រមានថាកងទ័ពរុស្ស៊ីអាចនឹងប្រើរថក្រោះវាយរុលចូលមកក្នុងតំបន់ជាយរដ្ឋធានីកៀវ គ្រប់ពេលវេលា បន្ទាប់ពីរដ្ឋធានីមួយនេះ និងទីក្រុងជាច្រើនទៀតរបស់អ៊ុយក្រែន រងការវាយប្រហារដោយគ្រាប់មីស៊ីលនៅព្រឹកថ្ងៃសុក្រនេះ។ កាលពីប៉ុន្មានម៉ោងមុននេះ កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍កំពុងស្ថិត នៅចម្ងាយប្រហែលជា ៣២គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីកៀវ។ លោក Anton Herashchenko ជាទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន បានឱ្យដឹងទៀតថាកងទ័ពអ៊ុយក្រែន កំពុងតស៊ូ ប្រយុទ្ធការពារទីតាំងសមរភូមិជួរមុខចំនួន៤ ហើយប្រព័ន្ធការពាររដ្ឋធានីកៀវ…