កូរ៉េខាងជើង ប្រារព្ធខួបកំណើតឪពុកលោក គីម ជុងអ៊ុន ដោយមិនមានការធ្វើតេស្ដមីស៊ីល

(សេអ៊ូល)៖ កូរ៉េខាងជើង បានប្រារព្ធខួបកំណើតលើកទី៨០ នៃឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ជាមួយការប្រគុំតន្ត្រី និងការបាញ់កាំភ្លើងធំ អបអរសាទរ នៅក្នុងពិធីដែលរៀបចំឡើងក្នុងទីក្រុងដ៏ពិសិដ្ឋមួយ ដោយមិនមានការធ្វើព្យុហយាត្រាយោធា ឬការបាញ់សាកល្បងមីស៊ីល ដូចសព្វដង នោះទេ។ បើតាម KCNA, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន,…

អង់គ្លេស គ្រោងនឹងបញ្ជូនជំនួយយោធាបន្ថែម ឱ្យអ៊ុយក្រែន ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

(ឡុងដ៍)៖ ចក្រភពអង់គ្លេស មានផែនការបញ្ជូនបរិក្ខាយោធា និងជំនួយសេដ្ឋកិច្ចបន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន នៅចំពោះមុខការភ័យខ្លាច កាន់តែខ្លាំងនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងពេលអនាគតដ៏ខ្លី។ បើតាមអ្នកនាំពាក្យម្នាក់នៃរដ្ឋាភិបាលអង់គ្លេស ទីក្រុងឡុងដ៍កំពុងធ្វើការជាមួយសម្ពន្ធមិត្តដើម្បីបញ្ជូនជំនួយសេដ្ឋកិច្ច និងបរិក្ខាយោធាក្នុងនោះរួម មានទាំងមីស៊ីលប្រឆាំងរថក្រោះឱ្យអ៊ុយក្រែន ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាស នៅប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកនាំពាក្យរូបនេះដដែល បានឱ្យដឹងដែរថា «វិបត្តិនៅឯតំបន់ព្រំដែនអ៊ុយក្រែន បានឈានដល់ដំណាក់កាលមួយដ៏សំខាន់ ខណៈសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានថាប្រធានាធិបតីរុស្ស៊ី…

លោក Moon Jae-in ព្រមានថាឧបទ្វីបកូរ៉េ នឹងធ្លាក់ចូលក្នុងវិបត្តិ បើកូរ៉េខាងជើងធ្វើតេស្ដមីស៊ីល ICBM ឡើងវិញ

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានព្រមានថាឧបទ្វីបកូរ៉េនឹងធ្លាក់ចូលទៅក្នុងវិបត្តិភ្លាមៗ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឡើងវិញ ហើយលោកក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនាផងដែរ ដើម្បី រារាំងកុំឱ្យរឿងបែបនេះកើតឡើង។ លោក Moon Jae-in ធ្វើការព្រមានខាងលើនៅក្នុងសារអត្ថាធិប្បាយមួយឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។…

កូរ៉េខាងជើង អួតថាខ្លួនជាប្រទេសតែមួយគត់ ដែលហ៊ានប្រឆាំងជាមួយ សហរដ្ឋអាមេរិក

(សេអ៊ូល)៖ កូរ៉េខាងជើង បានអួតថាខ្លួនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោកដែលមាន អាវុធនុយក្លេអ៊ែរ និងមីស៊ីលទំនើបៗ ព្រមទាំងជាប្រទេសតែមួយគត់ដែលហ៊ានប្រឆាំងជាមួយសហរដ្ឋអាមេរិក។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាក់ថា «សព្វថ្ងៃ បណ្ដាប្រទេសជាច្រើនកំពុងខ្ជះខ្ជាយ ពេលវេលាដោះស្រាយជាមួយសហរដ្ឋអាមេរិក ដោយការចុះញ៉ម និងស្ដាប់បង្គាប់ទាំងងងឹតងងុល។ នៅលើពិភពលោក មានតែប្រទេសរបស់ពួកយើង តែមួយគត់ដែលអាចអង្រួនពិភពលោកតាមរយៈការធ្វើតេស្ដមីស៊ីលដែលអាចបាញ់ដល់គ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក»។ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងជាថ្មី…

សហរដ្ឋអាមេរិក ព្រមលក់បរិក្ខា និងសេវាតម្លៃ ១០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលរបស់តៃវ៉ាន់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានអនុម័តការលក់បរិក្ខាមីស៊ីល និងកញ្ចប់សេវាមានតម្លៃ ១០០លានដុល្លារ ដល់តៃវ៉ាន់ ដើម្បីឲ្យដែនកោះមួយនេះធ្វើទំនើបកម្ម ប្រព័ន្ធការពារមីស៊ីល Patriot របស់ខ្លួន។ អាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ឡើយ តែទីក្រុងវ៉ាស៊ីនតោនបានបន្តលក់អាវុធឱ្យតៃវ៉ាន់ជាច្រើនឆ្នាំមកហើយ ទោះជាមានការប្រឆាំងដាច់ខាតពីចិនក៏ដោយ។ ទីភ្នាក់ងារសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិអាមេរិក (DSCA) បានបញ្ជូនលិខិតបញ្ជាក់មួយទៅកាន់សភារួចរាល់ហើយ បន្ទាប់ពីក្រសួងការបរទេសអាមេរិក យល់ព្រមលក់គ្រឿងបរិក្ខាយោធា និងកញ្ចប់សេវាខាងលើនេះ…

អាមេរិក ប្រាប់ឱ្យកូរ៉េខាងជើង យកចិត្តទុកដាក់លើប្រជាជនរបស់ខ្លួន មិនមែនមីស៊ីលនោះទេ

(ញូយ៉ក)៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការចាយលុយទៅលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្តោត ជាអាទិភាពលើតម្រូវការចាំបាច់នៃប្រជាជនរបស់ខ្លួន។ កូរ៉េខាងជើង បានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយសារតែការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១, រុស្ស៊ី និងចិនបានជំរុញឱ្យអង្គការសហប្រជាជាតិបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីស្ដារស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសឯកោ មួយនេះឡើងវិញ។ ប៉ុន្តែ ការអំពាវនាវនេះហាក់ដូចជាមិនសូវមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ឡើយ…

ចិនប្រាប់អាមេរិក ថាត្រូវមានភាពបត់បែន ដើម្បីរកច្រកចេញជាមួយកូរ៉េខាងជើង

(ញូយ៉ក)៖ គន្លឹះសំខាន់ក្នុងការដោះស្រាយបញ្ហាអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺស្ថិតលើសហរដ្ឋអាមេរិកខ្លួនឯង ហើយទីក្រុងវ៉ាស៊ីនតោន គួរតែមមានភាពស្មោះត្រង់ និងបត់បែនច្រើនជាងនេះ។ នេះបើតាមអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ (UN)។ ថ្លែងនៅមុនជំនួបបិទទ្វារនៃក្រុមប្រឹក្សាសន្តiសុខ UN នៅថ្ងៃសុក្រសប្ដាហ៍នេះ អគ្គរដ្ឋទូតចិនប្រចាំ UN លោក Zhang Jun បានបញ្ជាក់ដូច្នេះថា «ពួកគេ…

អាមេរិក បារម្ភថាកូរ៉េខាងជើង នឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ

(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភជាខ្លាំងជុំវិញការបង្កើនការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ របស់កូរ៉េខាងជើង ដ្បិតវាអាចនឹងនាំទៅរក ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឡើងវិញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់។ ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើអាមេរិកមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ដែរឬក៏យ៉ាងណា? មន្ត្រីរូបនេះដដែលបានបញ្ជាក់ថា «ជាការពិតណាស់, យើងពិតជាមានការព្រួយបារម្ភ… ហើយយើងមិនចង់ឃើញការធ្វើតេស្ដរបៀបនេះទៀតទេ ដូច្នេះយើងអំពាវនាវឱ្យកូរ៉េខាងជើង…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក និងជាលើកទី៧ ក្នុងខែមករានេះ

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ទៅកាន់តំបន់សមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យនេះ និងដែលអាច ក្លាយជាការធ្វើតេស្ដមីស៊ីលលើកទី៧ នៅក្នុងខែមករានេះ ខណៈអ្នកជំនាញអះអាងថាវាអាចជាការធ្វើតេស្ដមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ២០១៧មក។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាមីស៊ីលបាលិស្ទីគខាងលើ ត្រូវបានកូរ៉េខាងជើងបាញ់សាកល្បងនៅម៉ោង ៧៖៥២នាទី ព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) ចេញពីខេត្តចាហ្គំាង (Jagang) ឆ្ពោះទៅកាន់តំបន់សមុទ្រនៃឆ្នេរភាគខាងកើតនៃប្រទេស។ ដោយឡែក បើតាមនាយកខុទ្ទការល័យរដ្ឋាភិបាលជប៉ុន…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ២គ្រាប់បន្ថែមទៀត ដែលជាជុំទី៦

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះ បានបាញ់សាកល្បងមីស៊ីលចំនួន ២គ្រាប់បន្ថែមទៀត ដែលនេះជាការធ្វើតេស្ដមីស៊ីល ជាលើកទី៦ នៅក្នុងខែមករានេះ។ នេះបើតាមយោធាកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងទៀត មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បង ទំនងជាមីស៊ីលបាលីស្ទីក ហើយការធ្វើតេស្ដធ្វើឡើងនៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Hamhung ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។…