សមត្ថកិច្ចបន្តរកឃើញ ផ្កាគូឆាយមានជាតិគីមី និងដកហូតបានទំនិញខូចគុណភាពចម្រុះ ជាច្រើនមុខ
បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមី ហាមឃាត់។ ការត្រួតពិនិត្យនេះធ្វើឡើងនៅផ្សារមោងឬស្សី ស្រុកមោងឫស្សីខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចម្រុះប្រមាណ…