រុស្ស៊ី​ត្រូវការ​មី​ស៊ី​ល ១៥០០ ទៀត​ដើម្បី​ឲ្យ​ស្មើ​នឹង​មី​ស៊ី​ល​របស់​អាមេរិក​

​រុស្ស៊ី​៖ Missile Forces Russia ចាប់តាំងពី​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ១៩៥៩ មក វា​បាន​ប្រែក្លាយ​ជា​គ្រឿង​ស្នូល​ដ៏​សំខាន់ ក្នុង​ការប្រយុទ្ធ របស់​កងកំលាំង​ប្រដាប់អាវុធ របស់​អតីត​សហភាពសូវៀត និង​បន្ត​រហូត​មកដល់ ប្រទេស​រុស្ស៊ី នាពេល​បច្ចុប្បន្ន​។​ ​ថ្លែង​នៅក្នុង គំរប​ខួប​កងកំលាំងប្រដាប់អាវុធ​ផ្នែក​មី​ស៊ី​ល…

អូស្ត្រាលី​នឹង​ដក​ទ័ព​ចេញ​ពី​អាហ្គានី​ស្ថាន​

មូលដ្ឋាន​ទ័ព​ចុង​ក្រោយ​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​តំបន់​ Tarin Kot​ ប្រទេស​អាហ្គានី​ស្ថាន​ចាប់​តាំង​តែ​ពី​ឆ្នាំ ​២០០៥​ ត្រូវ​បាន​បិទ​ជា​ផ្លូវ​ការ​ហើយ​នៅ​ពេល​ដែល​ក្រុម​ទាហាន​ជា​ច្រើន​បាន​បញ្ជូន​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​វិញ​ផង​ដែរ។​ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott បានចំណាយថវិកាជាច្រើនក្នុងការចំណាយ​ទៅ​លើ​ការ​ដាក់​មូលដ្ឋាន​ទ័ព​មួយ​នេះ ​ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ប្រាកដ​ណាស់​ការ​ដែល​ចំណាយ​ច្រើន​បំ​ផុត​គឺ​ជា​ការ​ចំណាយ​ទៅ​លើ​ទាហាន​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ៤០​នាក់​ និង​របួស​ធ្ងន់ធ្ងរ​ដល់​ទៅ ​២៦១​នាក់​នោះ។​ នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​បាន​និយាយ​ថា​ ចាប់​ពីឆ្នាំ​២០១៤​ទៅ​ទាហាន​ខ្លួន​នឹង​ដាក់​បន្ត​ឲ្យ​នៅ​សល់​ត្រឹម​តែ​ ៤០០​នាក់​ដែល​ពួក​គេ​នឹង​ក្លាយ​ជាក្រុមប្រឹក្សា​យោបល់​សម្រាប់​វិស័យ​យោធា​ប៉ុណ្ណោះ​សម្រាប់​កងទ័ព​អាហ្គានីស្ថាន​ ហើយ​គួរ​បញ្ជាក់​ផង​ដែរ​ថា​សេចក្តី​ប្រកាស​ក៏​បាន​និយាយ​ពី​ផែនការ​បញ្ចប់​ និង​បិទ​មូលដ្ឋាន​ទ័ព​ Tarin…

ល្បែង​ប្រណាំង​រថក្រោះ​ដ៏​ពេញ​និយម​របស់​អ្នក​មាន​ជនជាតិ​ចិន​ម្នាក់​

យោងតាម​គេហទំព័រ​បរទេស​នានា​ឲ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​បុរស​ម្នាក់​បាន​ទិញ​រថក្រោះ​ធំ​ជាង​គេ​បំផុត​ដើម្បី​ធ្វើ​ការប្រណាំង​នៅ​តំបន់​មួយ​ដែល​ទំនេរ​ចោល ក្នុង​ទីក្រុង Taijin ប្រទេស​ចិន​។ ការប្រណាំង​រថក្រោះ​នៅ​តំបន​ជនបទ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ខ្លួន​របស់​គាត់​ផ្ទាល់​។ រីឯ​តំលៃ​របស់​រថក្រោះ​នោះ​គឺ​ចាប់ពី ២០០,០០០ ទៅ ៣០០,០០០ យន់ ប្រហែល​ពី ៣ ម៉ឺន ទៅ ៥ ម៉ឺន​ដុល្លារ​។ ម្ចាស់​រថក្រោះ​នេះ​បាន​ចំណាយ​លុយ​រាប់ម៉ឺន​យន់​សម្រាប់​ការថែទាំ និង​ដឹក​ជញ្ចូន​ទៅ​ផ្ទះ​។ លោក…

រថក្រោះ​ចម្បាំង​ដំបូង​គេ​បំផុត​របស់​ប្រទេស​រុស្ស៊ី​

​រុស្ស៊ី​គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅក្នុង​ពិភពលោក ដែល​ត្រូវបានគេទទួលស្គាល់​ជា​ផ្លូវការ​ខាង​ផលិត​រថពាសដែក​។ រថពាសដែក​ដែល​កងទ័ព​រុស្ស៊ី​ទទួលបាន​ជា​លើកដំបូង​ចំនួន ១០ គ្រឿង​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩០៨ ដែល​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​បារាំង​ក្រោម​គម្រោង​រចនា​របស់​មន្ត្រី​រុស្ស៊ី​ម្នាក់​គឺ​លោក M. Nakashidze ។ រថពាសដែក​នេះ​បាន​ទទួល​ការ​ផ្តល់​យោបល់​វិជ្ជមាន​ត្រឡប់មកវិញ​ពី​បុរស​យោធា ទោះជា​យ៉ាងណា​ការអភិវឌ្ឍ​នេះ​មុន​សង្គ្រាម​នៃ​កងកម្លាំង​យោធា​ត្រូវបាន​បញ្ចប់​។ នេះ​អាច​ជា​ហេតុផល​ចម្បង​មួយ​សម្រាប់​ការស្លាប់​របស់​លោក M. Nakashidze នៅក្នុង​ឆ្នាំ ១៩០៦ ដូច្នេះហើយ​ទើប​ប្រទេស​រុស្ស៊ី​តែងតែ​ប្រើប្រាស់​រថពាសដែក​ជា​ចម្បង​ក្នុង​ការធ្វើ​សង្គ្រាម​។ ទោះជា​យ៉ាងណា​នៅពេលដែល​ពួកគេ​ធ្វើ​ទំនើបកម្ម​កងទ័ព​បន្ទាន់​បំផុត ពួកគេ​ក៏​បាន​ទទួល​រថយន្ត​ពាស​ដែក​ជាច្រើន​ប្រភេទ​យ៉ាង​ឆាប់រហ័ស​៕​…

រកឃើញ​វិដេអូ​ឃ្លិប​មួយ​បង្ហាញ​ថា​មាន Alien នៅលើ​ភពផែនដី (Video Inside)

​តាម​ប្រភព​ព័ត៌មាន texnoworship ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ២០១៣ បានឲ្យដឹងថា បន្ទាប់ពី​មាន​វីដេអូ​ឃ្លិប​នៃ​មនុសស្ស​ពិភព​ផ្សេង ( Alien ) ដែល​ថត​ដោយ​ភ្នាក់ងារ KGB មាន​មតិ​យោបល់​ជា​ច្រើន​បាន​បញ្ចេញ​ផ្សេងគ្នា​។ ករណី​មួយ​នេះ​នឹង​ពុំ​មាន​អ្នក​ជឿ​ឡើយ​ប្រសិនបើ​គ្មាន​ការបកស្រាយ​ការពិត​ឲ្យបាន​ច្បាស់​នៅ​ពេល​ក្រោយ​។ វីដេអូ​ឃ្លិប​មួយ​នេះ​ត្រូវ​បាន​បង្ហោះ​ដំបូង​នៅក្នុង​គេហទំព័រ Youtube ហើយ​បាន​ចាប់ផ្តើម​រីករាយ​ដាល​ពេល​បណ្តោញ​អ៊ីនធើណេត​រហូតដល់​ពេលនេះ​។…

កាត់ទោស​ប្រហារជីវិត​ឪពុកមា​មេដឹកនាំ​កូរ៉េខាងជើង​

ទីក្រុង​ព្យុងយ៉ាង (13/12/13) ៖​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ KCNA បានឲ្យដឹង​ថា​លោក Jang Song-Thaek ដែល​ធ្លាប់ធ្វើ​ជា​មន្ត្រីជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្រោយ​ការ​រក​ឃើញ​ដោយ​តុលាការ​យោធា​របស់​ប្រទេស​ថា​លោក​បាន​ជាប់​ទោស​ពី​បទ​ក្បត់ជាតិ​។​ ​លោក Jang អនុប្រធាន​គណៈកម្មាកា​រ​ការពារជាតិ​និង​ជា​លេខាធិការ​នៃ​ការិយាល័យ​រដ្ឋបាល​របស់​បក្សការងារ​របស់កូ​រ៉េ​ខាងជើង​ត្រូវបាន​សម្រេច​ដាក់ទោស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ភា្ល​មៗ​ក្រោយ​ការរកឃើញ​ពី​តុលាការ​ពិសេស​ផ្នែក​យោធា​ពីបទ​លើ​ទោស​ឧក្រិដ្ឋ​ដែល​មិន​អាច​លើកលែង​បាន​សូម្បី​តែ​ជាប់គុក​មួយជីវិត​។​ ​លោក​Jang​អាយុ​67​ឆ្នាំ​បាន​រៀបការ​ជាមួយ​ម្តាយមីង​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un បាន​សារភាព​ថា​ខ្លួន​ពិតជា​មាន​គម្រោងការ​ទុកជាមុន​លើ​ការធ្វើ​រដ្ឋប្រហារ​ផ្តួល​រលំ​អំណាច​របស់​មេដឹកនាំ​សព្វថ្ងៃ​ពិតប្រាកដ​មែន​។​សេចក្តីសម្រេច​របស់​តុលាការ​បាន​បញ្ជាក់ថា​ដោយ​យោង​ទៅតាម​រដ្ឋធម្មនុញ្ញ​ដែល​មានចែង​ប្រកាស​ថា​ជន​ក្បត់ជាតិ​ត្រូវបាន​ដាក់ទោស​ប្រហារជីវិត​ហើយ​វា​នឹង​ត្រូវ​ធ្វើ​ភ្លាម​ក្រោយ​សេចក្តីប្រកាស​ទោស​នោះ​៕​

សាកសព ៨ នាក់​ត្រូវបាន​កាត់​ជា​បំណែក​នៅលើ​ផ្លូវ​នៃ​ប្រទេស​ម៉ិក​ស៊ិក​

​ម៉ិក​ស៊ិក​៖​បើតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ អជ្ញាធរ​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ប្រាំបី នាក់​ដែល​គេ​ចាប់ជំរិត​នៅលើ​ផ្លូវ Highway ក្នុង​រដ្ឋ Guerrero ភាគខាងត្បូង​នៃ​ប្រទេស​ម៉ិក​ស៊ិក​។ សាកសព​ជនរងគ្រោះ​មួយចំនួន​ត្រូវបាន​កាត់​ជា​បំណែក​ញាត​ចូលទៅ​ក្នុង​ថង់​ប្លា​ស្ទិច​ដាក់​នៅ​លើ​ផ្លូវ Highway មួយ​ខ្សែ ។​ ​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ឱ្យដឹងថា​សាកសព​នៃ​ជនរងគ្រោះ​ទាំងអស់​រួម​មាន​ស្ត្រី​ពីរ​នាក់ ហើយ​អជ្ញាធរ​កំពុងតែធ្វើការ​ស្វែងរក​មនុស្ស​បី​ក្រុម​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី ៥ ខែ ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ​។​…

ជ​ប៉ុ​ន​ប​ញ្ជូ​ន​មី​ស៊ី​ល​ទៅ​ក្បែ​រ​កោះ​អូ​គី​ណា​វ៉ា​ ​ធ្វើ​ឲ្យ​ចិ​ន​ក្ដៅ​ក្រ​ហា​យ​

មីស៊ីលចំនួនពីរគ្រឿងត្រូវបានកងកម្លាំងជប៉ុន បញ្ជូនទៅកាន់កោះមួយនៅភាគខាងត្បូងប្រទេស​ក្នុង​ដែន​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក​ ដើម្បី​ធ្វើ​សមយុទ្ធ​។​ ប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា នៅថ្ងៃ​ពុធកន្លងទៅនេះមីស៊ីលចំនួនពីរគ្​រាប់​ត្រូវ​បា​​ន​​បញ្ជូន​​ទៅ​​ដល់​​កោះ​​មួយ​​នៅ​ចម្ងាយ​ប្រមាណ​ជា​ ៣០០​គីឡូ​ម៉ែត្រ​​ពី​កោះ​អូគីណាវ៉ា​ ដែល​ធ្វើ​ឲ្យ​ចិន​មិន​ក្ដៅ​ចិត្ត​មិន​បាន​។​ នេះ​ជា​លើក​ទី​មួយ​ដែល​ជប៉ុន​​ បាន​ដឹកជញ្ជូន​អាវុធ​ប្រភេទ​មីស៊ីល​ ទៅ​​កាន់​​កោះ​​សែន​​ឆ្ងាយ​​ដូច្នេះ​ ក្នុង​​ក្របខ័ណ្ឌ​​​​​​ធ្វើ​​សមយុទ្ធ។​ សមយុទ្ធ​​ដែល​​ប្រព្រឹត្ត​​ទៅ​​ពី​​ថ្ងៃ​ទី​ ១​​ដល់​​ថ្ងៃ​ទី​ ១៨​​វិច្ឆិកា​ ​មា​ន​យោធា​​ចូល​​រួម​​ដល់​​ទៅ ​៣៤.០០០​​នាក់​ ព្រម​​ទាំង​​នាវា​​ និង​​យន្តហោះ​​ចម្បាំង​​ជា​​ច្រើន​​គ្រឿង​ ពេល​​ខ្លះ​ មាន​​ទាំង​​ការ​​បាញ់​​គ្រាប់​​ពិត​​ទៀត​​ផង​។​…

ចិន​បង្ហាញសាច់ដុំ​បាញ់​នុយក្លេអ៊ែរ​ពី​ដែនសមុទ្រ​ខ្លួន​​ជា​លើកដំបូង​ (Video Inside)

នេះ​ជាលើកដំបូងហើយដែល ​ទ័ព​ជើងទឹករបស់​ចិនដែលមកពី PLA North China Sea Fleet បានបង្ហាញ​ការ​សាក់ល្បងកំលាំង ក៏ដូចជា​ហ្វឹកហាត់ ​ផ្នែកយោធោ ជាមួយនឹងការ​បាញ់​​​នុយក្លែ​អ៊ែរ​ចេញដែន​សមុទ្រ​របស់ខ្លួន​។​នេះ បើយោង​តាមសារព័ត៌មាន​ RT ដែលបានចុះផ្សាយ​កាលពីថ្ងៃទី ២៨ កន្លងទៅនេះ​។​ ការ​សាកល្បងនេះដែរ ​ក្នុងគោលបំណង ​ធ្វើតេស្តសម្ថភាព ក៏ដូចជាសមយុទ្ធយោធា…

ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការទាមទារ​របស់​ជប៉ុន​លើ​កោះ​ជម្លោះ​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ប្រជាជន​កូរ៉េ​ខាងត្បូង​រាប់រយ​នាក់​បាន​ធ្វើ​ការប្រមូលផ្តុំ​គ្នា​ក្នុងការ​ធ្វើ​ការតវ៉ា​ប្រឆាំង​ទៅលើ​ការទាមទារ​នៃ​ប្រទេស​ជប៉ុន​ទៅ​លើ​កោះ​ជម្លោះ​ហើយ​ថ្ងៃទី 25 តុលា​ជា​ថ្ងៃ​ដែល​ប្រជាជន​កូរ៉េ​ចាត់ទុកថា​ជា​ថ្ងៃ​ឯករាជ្យ​របស់​កោះ​ធ្លាប់​មាន​ជម្លោះ Dokdo ។​ ​កូរ៉េខាងត្បូង​បាន​និយាយថា​ការទាមទារ​ដែនដី​របស់​ជប៉ុន​ហាក់ដូច​ជា​មិន​មាន​ការដឹង​ខុស​នៃ​សម័យ​នៃ​ចក្រពត្តិនិយម​របស់ខ្លួន​កាលពី​អតីតកាល​សោះ​។​ស្ថានភាព​មាន​ការ​កាន់តែ​តានតឹង​បន្តិច​នៅពេល​ដែល​ជប៉ុន​ដាក់​បង្ហាញ​ភាពយន្ត​ដែល​បាន​ផលិត​ដោយ​ក្រសួងការបរទេស​របស់​ជប៉ុន​ដែល​មាន​ន័យក្នុង​ការ​ទាមទារ​ចង់​បាន​កោះ​តូច​ជាច្រើន​មកវិញ​។​ ​នៅពេលដែល​មាន​ការតវ៉ា​ប្រឆាំង​ជាមួយ​ភាពយន្ត​របស់​ជប៉ុន​នោះ​កងកម្លាំង​ការពារ​ដែន​កោះ​របស់​កូរ៉េ​ក៏​បាន​ប្រារព្ធ​ធ្វើ​ពិធី​សមយុទ្ធ​យោធា​ដែនទឹក​មួយ​ដែរ​នៅលើ​កោះ Dokdo ដែល​ត្រូវបាន​ជប៉ុន​ហៅ​ថា​ជា​កោះ Takeshima របស់ខ្លួន​នោះ​៕​