អូ​បា​ម៉ា មិនទាន់​សម្រេច​ចិត្ត ប្រើ​យោធា​នៅ​ស៊ី​រី​

​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា ប្រធានាធិបតី សហរដ្ឋ​អាម៉េរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​និយាយថា លោក​មិនទាន់​សម្រេច​ចិត្ត​ណាមួយ​នៅឡើយ​ទេ ពី​របៀប​ដែល​នឹង ត្រូវ​ឆ្លើយតប​ក្នុង​ការប្រើប្រាស់ អាវុធ​គីមី សម្រាប់​ជម្លោះផ្ទៃក្នុង នៅ​ប្រទេស​ស៊ី​រី​។​ ​ក្នុង​កិច្ចសម្ភាសន៍ ជាមួយ​កម្មវិធី​ទូរទស្សន៍ PBS News Hour…

អាមេរិក និង​អូស្ត្រាលី ពិភាក្សា​គ្នា​ពី​ប្រតិបត្តិ​យោធា​ប្រឆាំង​ស៊ី​រី​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ លោក បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​កាន់ លោក ខេ​វិន រ៉ា​ដ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ក្នុង​គោលបំណង​ពិភាក្សាគ្នា​អំពី​បញ្ញា​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី​។​ ​ការពិភាក្សា​គ្នា​នោះ ក៏បាន​លើកឡើង​ពី​ជម្លោះ​ផ្ទៃក្នុង​របស់​ប្រទេស​ស៊ី​រី​តែម្ដង ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ាក់ អូ​បា​ម៉ា…

Rain ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ជា​លើកដំបូង​

​កូរ៉​៖ សេចក្តីរាយការណ៍​កាល​ពី​ថ្ងៃ​ទី ២២ ខែ សីហា ម្សិលមិញ​នេះ​បានឲ្យដឹងថា តារាចម្រៀង Rain បាន​ធ្វើដំណើរ​ទៅកាន់​ព្រលាន​យន្ត​អន្តរជាតិ Incheon ដែល​ធ្វើ​ឲ្យ​បណ្តា​អ្នកកាសែត​មាន​ការចាប់អារម្មណ៍​ជាទីបំផុត ។ នេះ​ជា​ដំណើរ​ទី ១ ទៅ​សម្តែង​នៅ​ក្រៅប្រទេស បន្ទាប់​ពី​ចាកចេញ​ពី​ការ​បម្រើកងទ័ព និង​ទាក់ទិន​រញ៉េរញ៉ៃ​និង​វិស័យ​យោធា​នេះ​ដែរ​។​ Bi Rain នឹង​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ថ្ងៃទី…

កម្លាំង​ទាហាន 80,000 នាក់​ដែល​ចូលរួម​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រួម​គ្នា​រវាង​កូរ៉េ​និង​អាមេរិក​

​ទីក្រុង​ប៉េកាំង ( 19/08/13 ) : កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះហើយ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី 30 សីហា​។​ ​ទ័ព​កូរ៉េខាងត្បូង​ដែល​មាន​ចំនួន 50,000 នាក់​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយនឹង​ទាហាន​អាមេរិក​ចំនួន 30,000 នាក់​ក្នុង​គោលបំណង​ធ្វើឲ្យ​សមត្ថភាព​នៃ​កម្លាំង​ទាហាន​កាន់​ប្រសើរឡើង​ក្នុង​ការគាំទ្រ​កិច្ច​គាំពារ​សន្តិសុខ​នៅក្នុង​ឧបទ្វីប​កូរ៉េ​និង​សមត្ថភាព​ការពារជាតិ​របស់​ប្រទេស​ភាគី​ដែល​ចូលរួម​ទាំងពីរ​។​នៅ​ចន្លោះ​ពេល​នេះ​រដ្ឋាភិបាល​កូរ៉េ​ក៏​នឹង​មាន​សមយុទ្ធ​ផ្សេង​មួយទៀត​ដែល​ចាប់ផ្តើម​សម្រាប់​រយៈពេល​បួន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ស្តី​អំពី​ការសង្គ្រោះ​បន្ទាន់​ផងដែរ​ដូច​ជា​ការពារ​ខ្លួន​ពី​ក្រុម​ភេ​វរ​កម្ម​ក៏​ដូច​ជា​ការ​បង្កហេតុ​នានា​ពី​សំណាក់​កូរ៉េខាងជើង​ផង​៕​

បាតុកម្ម​តវ៉ា​ប្រឆាំង​នៅអេ​ហ្ស៊ី​បបាន​ធ្វើឲ្យ​អាមេរិក​សម្រេចចិត្ត​លប់ចោល​នូវ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា​

​លោក​បា​រ៉ាក់​អូបា​ម៉ា​បាន​លុបចោល​នូវ​ការធ្វើ​សមយុទ្ធ​រួមគ្នា​មួយ​ដែល​មានឈ្មោះ Bright Star ដែល​នឹង​ជាធម្មតា​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​ដោយសារតែ​បញ្ហា​ចលាចល​ក្រោយ​ការស្លាប់​បាតុករ​រាប់រយ​នាក់​កាលពី​ពេល​ថ្មីៗ​នេះ​ដោយសារ​ការ​ធ្វើ​បាតុកម្ម​នៃ​ក្រុម​លំអៀង​ទៅ​កាន់​លោក​អតីត​ប្រធានា​ធិនតី​ធ្លាក់​ពី​តំណែង​លោក Morsi ។​ ​លោក​អូ​បា​ម៉ា​បាន​ថ្លែង​សេចក្តីសម្រេចចិត្ត​នេះ​នៅក្នុង​ចម្ការ​ទំពាំងបាយជូរ​នៅក្នុង​តំបន់ Martha ជា​កន្លែង​ដែល​លោក​នឹង​ក្រុមគ្រួសារ​ធ្វើការ​សម្រាក​លំហែកាយ​។​ដោយ​បាន​បន្ថែម​ផង​ដែរ​អាមេរិក​មិន​អាច​កំណត់​ជោគវាសនា​របស់​ប្រទេស​អេ​ហ្ស៊ី​បថា​នឹង​ទៅជា​យ៉ាងណា​នោះ​ទេ​។​ ​អាមេរិក​ថ្វីត្បិតតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អេ​ហ្ស៊ី​បជា​ច្រើន​ឆ្នាំ​កន្លង​មក​មែន​តែ​អាមេរិក​បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាលបណ្តោះ​អាសន្ន​គួរណា​តែ​រៀន​អត់ធ្មត់​បន្តិច​ទៅ​លើ​ការ​ទប់ទល់​ក្រុមបាតុករ​ផង​៕​

ក្រសួង​ការពារជាតិ​មិន​អាច​បង្ខំ Rain ឲ្យចូល​បម្រើកងទ័ព​ម្តងទៀត​

​យោង​តាម​គេហទំព័រ allkpop នៅ​ថ្ងៃ​ទី ០៧ ខែ សីហា ឆ្នាំ ២០១៣ បានឲ្យដឹង​ថា​ទោះបីជា Rain ត្រូវបាន​រើ​ចេញ​ពី​រង្វង់​នយោបាយ​ក៏​ដោយ​ប៉ុន្តែ​អ្នក​និយម​លេង​អ៊ិន​ធឺ​ណិ​ត​បាន​អំពាវនាវ​ឲ្យ​គាត់​ចូល​បម្រើ​កងទ័ព​ឡើងវិញ​រួមជាមួយ​ទាហាន​ដែល​ល្បីៗ​ផ្សេងទៀត ដោយ​ពុំ​ចាំបាច់​មាន​ឯកសារ​អ្វី​ទាំងអស់​។ ចំណែក​ការឆ្លើយតប​របស់​ក្រសួង​ការពារជាតិ​បាន​ពិចារណា​ពី​បញ្ហា​នៅក្នុង​ដៃ​ពី​ការ​ចូល​ធើ្វ​ទាហាន​ឡើង​វិញ​របស់ Rain​។ ​តំណាង​ក្រសួង​ការពារជាតិ​បាន​បញ្ចេញ​យោបល់​ថា “Rain បានបញ្ចប់​ការបម្រើ​កងព័ទ​របស់​គាត់​ហើយ​បាន​រំសាយ​ចេញ​ជា​ធម្មតា​ដូច្នេះ​បើ​គាត់​ទៅ​ចូល​បម្រើ​កងទ័ព​ម្តង​ទៀត​គេ​ត្រូវ​តែពិចារណា​ភារកិច្ច​ទាំងអស់​ដែល​គាត់​បាន​អនុវត្ត​ក្នុងអំឡុងពេល​បំរើការ​កងទ័ព​របស់​គាត់​ដោយ​ទុក​ជា​មោឃះ​។​ ​យោបល់​មួយ​ផ្សេងទៀត​បាន​និយាយថា Rain មិនអាច​ចូល​បម្រើ​កងទ័ព​បាន​ទៀត​នោះទេ​។…

យន្តហោះ​ចម្បាំង​ជាច្រើន​របស់​ចិន​ដែល​នឹង​ប្រើប្រាស់​នៅក្នុង​សមយុទ្ធ​ដែល​មានឈ្មោះ Peace Mission 2013

​រូបភាព​ដែល​បាន​បង្ហាញ​ពី​ការមកដល់​នៃ​យន្តហោះ​ចម្បាំង​របស់​ចិន JH-7A ដែល​បាន​ហោះ​ចាកចេញ​ពី​មូលដ្ឋាន​ទ័ព Urumqi ពី​ទីក្រុង Xinjiang Uygur នឹង​ធ្វើដំណើរ​ទៅ​ចូលរួម​នៅក្នុង​សមយុទ្ធ​យោធា​រួម​មួយ​ដែល​បាន​រៀប​ដោយ​មាន​ការចូលរួម​ពី​ប្រភេទ​យន្តហោះ​ចម្បាំង​ធំ IL-76 នៅតាម​តំបន់​ត្រួតគ្នា​រវាង​ចិន​និង​រុស្សី​ហើយ​សមយុទ្ធ​នេះ​ក៏​នឹង​បន្ត​ទៅ​ធ្វើ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​រុស្សី​ផងដែរ​៕​ https://i1272.photobucket.com/albums/y389/domneng/Decore/JH-7A1_zps67ac8820.jpg https://i1272.photobucket.com/albums/y389/domneng/Decore/JH-7A3_zps0e11f8f0.jpg https://i1272.photobucket.com/albums/y389/domneng/Decore/JH-7A4_zpsd24ebbe4.jpg https://i1272.photobucket.com/albums/y389/domneng/Decore/JH-7A2_zps14a68471.jpg https://i1272.photobucket.com/albums/y389/domneng/Decore/JH-7A5_zpsbb963fa8.jpg https://i1272.photobucket.com/albums/y389/domneng/Decore/JH-7A6_zps487ce8c0.jpg ទស្សនាវីដេអូ​ធ្វើសមយុទ្ធ ដូចខាងក្រោមនេះ ៖

តារា​សម្តែង Song Joong Ki ចូល​បម្រើ​កងទ័ព​

​យោងតាម​សារព័ត៌មាន​បរទេស​មួយ​ដែល​ចុះ​នៅ​ថ្ងៃ​ទី ០១ ខែ សីហា ឆ្នាំ ២០១៣ នេះ​បានឲ្យដឹងថា ថ្មីៗ​នេះ​អ្នកតំណាង​របស់ Song Joong Ki បាន​ប្រាប់​ដំណឹង​ថា​តួ​សម្តែង​ប្រុស​រូបនេះ​នឹង​ចូល​បម្រើ​កងទ័ព នៅ​ថ្ងៃ​ទី ២៧ ខែ សីហា​។ ម្យ៉ាងទៀត​តារា​សម្តែង​ប្រុស Song Joong Ki…

យន្តហោះ​ចម្បាំង ទាំង ១០ នៅលើ​ពិភពលោក (Video Inside)

​ជាមួយនឹង​សម័យកាល​បច្ចេកទេស ដែល​ប្រទេស​មហាអំណាច​លើ​ពិភពលោក​កំពុង តឹងសរសៃក​ដាក់គ្នា នោះ ជាពិសេស​អាមេរិក​តែងតែ​បង្ហាញ ប្រភេទ​បច្ចេកវិទ្យា​ទំនើបៗ ។ ជាក់ស្តែង ប្រភេទ​យន្តហោះ ប្រភេទ F-35 ដែល​ជា​ប្រភេទ​ថ្មី និង ទំនើប​បំផុត ក្នុង​វិស័យ​យោធា​របស់​អា​មេ​រិច យន្តហោះ​ប្រភេទ​នេះ មានការ​អត្ថប្រយោជន៍​ខ្ពស់ និង មាន​ប្រសិទ្ទិភាព ខាង​វាយប្រហារ…

ថវិការ​ចំនាយ​លើ​កងទ័ព​របស់​ចិន​ច្រើន​តែ​បាន​ត្រឹម 1 ភាគ 6 នៃ​ថវិការ​អាមេរិក​ប៉ុណ្ណោះ​នៅ​ឆ្នាំ​2012

​ថវិការ​កងទ័ព​របស់​ចិន​គឺជា​ការ​ចំណាយ​មួយ​ភាគ​នៃ​ថវិការ​ជាតិ​សរុប​ទៅ​លើ​ការប្រើប្រាស់​នានា​ក្នុង​ដំណើរការ​កម្លាំង​ការពារជាតិ​របស់​ខ្លួន​។​ថវិការ​ដែល​ត្រូវ​ចំណាយ​ជា​ទូទៅ​ទៅលើ​ប្រាក់ខែ​ទាហាន​ចំណាយ​ក្នុង​ការហ្វឹកហាត់​ការថែរក្សា​ឧបករណ៍​និង​គ្រឿង​បរិក្ខារ​និង​ជាពិសេស​ការចំណាយ​ដ៏​ធំ​ទៅលើ​ការ​ប្រតិបត្តិការ​និង​អភិវឌ្ឍន៍​គ្រឿងយន្ត​និង​សព្វាវុធ​ថ្មី​ដែល​ដើម្បើ​ក្នុង​គោលបំណង​ធ្វើឲ្យ​កាន់តែ​រឹងមុំ​ា​នៃ​ប្រព័ន្ធ​ការពារ​ជាតិ​ខ្លួន​។​ ​ជាធម្មតា​នា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​មិនា រដ្ឋាភិបាល​ចិន​នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​ចំណាយ​សរុប​ប្រចាំឆ្នាំ​របស់​ខ្លួន​ទៅ​លើ​វិស័យ​យោធា​ហើយ​ជា​លទ្ធផល​ជាក់ស្តែង​កាលពី​ខែ​មិនា​ថ្មីៗ​នេះ​ចិន​បានប្រកាស​នូវ​ទឹក​លុយ​ប្រមាណ 106,4 ពាន់​លាន​ដុល្លារ​ដែល​ខ្លួន​បាន​ប្រើប្រាស់​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លងមកហើយ​ចំនួន​នេះ​បាន​ធ្វើឲ្យ​ចិន​ក្លាយ​ជា​ប្រទេសធំទី​ពីរ​លើ​លោក​ដែល​បាន​ចំណាយ​ទឹកប្រាក់​ដ៏​លើសលប់​ទៅលើ​វិស័យ​យោធា​បន្ទាប់​ពី​អាមេរិក​។​ ​ជឿ​ទេ​ថា​បើ​ទោះ​ជា​ទឹកប្រាក់​ដែល​យើង​បាន​ឃើញ​យ៉ាង​ច្រើន​នេះ​ប៉ុន្តែ​វា​ត្រឹមតែ 17,3 ភាគរយ​នៃ​ទឹកប្រាក់​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ចំណាយ​លើ​វិស័យ​យោធា​របស់​ខ្លួន​ប៉ុណ្ណោះ​!! ៕​ https://i1272.photobucket.com/albums/y389/domneng/Bang/China_published_military_budget_by_percent_of_GNPtiff_zps4daea1c7.jpg https://i1272.photobucket.com/albums/y389/domneng/Bang/616px-China_Military_Budget_2012_zps7cd14575.png