សមយុទ្ធ​យោធា​នៅទីណា​ក៏​ឃើញ​មាន​វត្តមាន​របស់​កង​ទ័ព​អាមេរិក​ដែរ ហ្ន៎ !

​កងទ័ព​អាមេរិក​បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​យោធា​មួយ​ផ្សេង​ទៀត​ដែល​ជា​សមយុទ្ធ​យោធា​ចម្រុះ​ជាតិ​សាស​និង​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Quweira ចម្ងាយ​ប្រមាណ​ជា 290 គីឡូ​ម៉ែត​ពី​ទីក្រុង​ធំ​របស់​ប្រទេ​សហ្ស័​រដង់​។​ខាងក្រោម​នេះ​ជា​រូបភាព​នៃ​ការធ្វើ​សមយុទ្ធ​រួមជាមួយ​នឹង​ទ័ព​អាមេរិក​!!​៖ https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215040_zpscb86b693.jpg https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215105_zps824f5986.jpg https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215117_zps8bffdb65.jpg https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215131_zps8cadaa76.jpg https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215147_zpscfd4516b.jpg https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215202_zpse114e42a.jpg https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215215_zps11f8ce88.jpg https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215228_zps21f1be4c.jpg https://i1272.photobucket.com/albums/y389/domneng/Irina/2013-06-14_215247_zpsb63765d7.jpg

អាមេរិក​បាន​សារភាព​ថា​បានសម្លាប់​ជនជាតិ​ខ្លួន​ដល់​ទៅ 4 នាក់​

​នៅក្នុង​ហេតុការណ៍​មួយ​ឆាកប្រយុទ្ធ​មួយ​កាលពី​កំឡុង​ឆ្នាំ 2009 អាមេរិក​បាន​សារភាព​ថា​បានសម្លាប់​ជនជាតិ​ខ្លួន​ដល់​ទៅ 4 នាក់​។​ កង​យោធា​អាមេរិក​បាន​និយាយ​នៅថ្ងៃនេះ​ជនជាតិ​អាមេរិក 4 នាក់​ត្រូវបាន​ស្លាប់​នៅ​ក្នុង​ការបាញ់ប្រហារ​មួយ​កាលពី​ឆ្នាំ 2009 នៅក្នុង​ប្រទេស​យេមែន​ដែល​មាន​ម្នាក់​ក្នុង​នោះ​មាន​សញ្ជាតិ​អាមេរិក​កាន់សាសនា​មូស្លីម​ដែល​ត្រូវបាន​គេ​កំណត់​មុខសញ្ញា​ក្នុង​ការបាញ់​សម្លាប់​ប៉ុន្តែ​នៅ​ខ​ណះ​ដែល​បី​នាក់​ទៀតក៏​ត្រូវបាន​ស្លាប់​ដែរ​នៅក្នុង​ហេតុការណ៍​នោះ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​អាមេរិក​បាន​ប្រកាស​ជា​សាធារណ​នូវ​រឿងរ៉ាវ​បែប​នេះ​ហើយ​វា​ត្រូវបាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​មុនពេល​ការ​ថ្លែង​សន្ទរកថា​របស់​លោក​បា​រ៉ាក់​អូបា​ម៉ាលើ​ប្រធានបទ​ប្រឆាំង​នឹង​ក្រុមភេ​វរ​កម្ម​៕​ https://i1272.photobucket.com/albums/y389/domneng/Dronekilling_zpsa87f404b.jpg https://i1272.photobucket.com/albums/y389/domneng/prexy-articleLarge_zps97c9fab6.jpg

អ្នក​ជំនាញ​៖​មន្ទីរ Pentagon ទទួលខុសត្រូវ​លើ​ការវាយប្រហារ​តាម​អ៊ី​ន​ធើ​ណែ​ត​

​របាយការណ៍​ថ្មី​ពី​មន្ទីរ Pentagon បាន​និយាយថា ចិន​ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក និង​ចិន​ចូលរួម​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត កុំ​ទម្លាក់កំហុស​ឲ្យ​គ្នា ព្រោះថា​ការធ្វើ​បែបនេះ​គឺជា​រឿង​ដែល​មិន​ទុកចិត្ត​។ នេះ​បើ​យោងតាម​មន្ត្រី​ជំនាញ​យោធា​មួយរូប​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​។​ ​ក្នុង​កិច្ច​ទទួលខុសត្រូវ លោក Wang Xinjun អ្នកស្រាវជ្រាវ​មួយរូប​នៅក្នុង​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​យោធា​នៃ​កងទ័ព​រំដោះ​ប្រជា​ជាតិចិន បាន​ឲ្យ​ដឹងថា ការទទួលខុសត្រូវរ​បស់ Pentagon គឺជា​ការបង្ហាញ​ពី​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ចិន ដូច្នេះ Pentagon មិនត្រូវ​ចោទប្រកាន់​ដោយ​គ្មាន​ភស្ដុតាង​បែបនេះ​នោះទេ​។​…

​រុស្សីធ្វើ​សម​យុទ្ធ​​បង្ហាញ​​​សមត្ថភាព​សព្វាវុធខ្លួន​

នៅពេលថ្មីៗនេះ យោង​តាមគេហទំព័រ រុស្ស៊ីមួយ​បានចុះបង្ហាញ​ឲ្យ​ដឹង ពីសភា​វុធ​ខ្លួន ដែល​បាញ់​ឆ្លង់ប្រទេស ខណៈដែល​ខ្លួនបាន​ធ្វើ​សមយុទ្ធ​យោធា​ រួម​គ្នា​ជាមួយនឹង​​ប្រទេស​ បេឡារូស ឬ​សាយ​ប្រឹស ។​​ ខណៈដែល​ប្រទេស​ទាំងពីរ​ធ្វើ​សមយុទ្ធ​បង្ហាញពីសមត្ថភាព​សព្វាវុធ ដ៏អស្ចារ្យ​របស់ខ្លួន​នេះ ​បាន​ធ្វើ​ឲ្យ​ប្រទេសចិន និង​អាមេរិក​ ភ័យ​ខ្លាច​ផងដែរ​ចំពោះ​សមយុទ្ធ ដ៏​អស្ចារ្យនេះ​។​ការបង្ហាញ​សមយុទ្ធ​នេះដែរ ​​គឺ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើនគិតថា នេះ​ជា​​ប្រផ្នូល​មិនល្អទេ ដែលភស្តុតាង នឹងកើត​ឡើង​សង្គ្រាម​​លោក​លើកទី…

អាល្លឺម៉ង់​​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​មក​សាកសួរ​ដើម្បីឲ្យអ​ស់​ការព្រួយបារម្ភ​

​ប៊ែក​ឡាំង​: កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ក្រសួងការបរទេស​របស់​អាល្លឺ​ម៉ង់​បាន​កោះហៅ​និង​សាកសួ​រព័ត៌​មាន​ពី​អគ្គរដ្ឋទូត​របស់​កូរ៉េខាងជើង​ស្តីពី​ស្ថានភាព​តានតឹង​ដែល​បន្ត​ដល់​ការព្រួយបារម្ភ​របស់ខ្លួន​។​ ​រដ្ឋាភិបាល​ក្រុង​ប៊ែក​ឡាំង​បាន​កំពុង​បន្ត​ការពិភាក្សា​ជាមួយនឹង​ដៃគូ​សហគមន៍​អឺរ៉ុប​ដើម្បី​ផ្តល់​ការ​ព្រឹក្សា​និង​ការដោះដូរ​យោបល់​គ្នា​លើ​ការសម្រេច​ចិត្ត​និង​ការទទួលខុសត្រូវ​ជា​រួម​ណា​មួយ​លើ​បញ្ហា​នេះ​។​ ​ភាព​តានតឹង​ដែល​បាន​ចាប់ផ្តើម​កាន់តែខ្លាំង​ឡើង​នៅ​ពេល​ក្រោយពេល​កូរ៉េខាងជើង​ធ្វើការ​តេស្ត​សាកល្បង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ទី​បី​កាលពី​ថ្ងៃ​ទី​ 12 ​ខែ​កុម្ភះ​ក្នុង​ន័យ​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​រវាង​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ដោយ​ឡេស​ថា​ជា​ការគំរាមកំហែង​មកលើ​សុវត្ថិភាព​របស់​កូរ៉េ​ខាងជើង​ហើយ​ការ​ធ្វើ​តេស្ត​នេះ​គឺ​គោលបំណង​ពង្រឹង​នូវ​គុណភាព​ការពារ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​៕​

កូរ៉េខាងជើង​ប្រាប់ថា​ឲ្យ​ទូត​និង​កុងស៊ុល​នានា​គួរ​ចាកចេញ​ឲ្យបាន​មុន​ថ្ងៃ​ទី​10​មេសា​តែ​យូ​អិន​ថា​នឹង​មិន​ចាកចេញ​

​អង្គការសហប្រជាជាតិ​:​លោក​ Martin Nesirky ​អ្នក​នាំពា​ក្រ អង្គការសហប្រជាជាតិ​បាន​ចេញ​របាយការណ៍​ថា​ខ្លួន​គ្មាន​ផែនការ​នឹង​ដក​បុគ្គលិក​ចេញពី​កូរ៉េខាងជើង​នោះទេ​បើទោះជា​មាន​ភាព​តាន​តឺង​កងកម្លាំង​យោធា​និង​ការព្រមាន​ជា​ច្រើន​ដង​ពី​កូរ៉េខាងជើង​ក៏ដោយ​។​ ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អឺរ៉ុប​របស់លោក​ Nesirky ​លោក​បាន​ថ្លែង​សន្ទរកថា​រយះពេល​ខ្លី​មួយ​ថា​បុគ្គលិក​យូ​អិន​ដែល​សល់​ទាំង​ប៉ុន្មាន​នឹង​មិន​ចាកចេញ​ពី​កូរ៉េខាងជើង​នោះទេ​គឺ​ពួកគេ​ត្រូវ​បន្ត​ធ្វើ​ការងារ​អភិវឌ្ឍន៍​មនុស្សជាតិ​ដដែល​។​ ​នាពេល​បច្ចុប្បន្ន​បុគ្គលិក​ជនជាតិ​បរទេស​ដែល​បំពេញ​ការងារ​នៅ​ទីនោះ​មាន​ 36 ​នាក់​ហើយ​ប្រជាជន​ក្នុងស្រុក​ដែល​បាន​ជួយ​ធ្វើការ​មាន​ 21​ នាក់​ដែល​ពួកគេ​បំរើការ​នៅ​ 7 ​កន្លែង​ផ្សេង​គ្នា​ក្នុង​ប្រទេស​កូរ៉េ​។​ ​អង្គការសហប្រជាជាតិ​នៅតែ​បន្ត​បើក​ការប្រជុំ​របស់​ខ្លួន​ដែល​ធ្លាប់​ធ្វើ​រាល់​ដង​នៅ​ខ​ណះ​ដែល​កូរ៉េ​ខាងជើង​បាន​ប្រកាស​ប្រាប់​រាល់​ស្ថានទូត​និង​កុងស៊ុល​ទាំងឡាយ​ដែល​មាន​នៅក្នុង​កូរ៉េ​ត្រូវ​បន្ត​ចាកចេញ​ពី​កូរ៉េខាងជើង​ឲ្យបាន​មុន​ថ្ងៃ​ទី ​10 ខែ​មេសា​ហើយ​ខ្លួន​នឹង​មិន​ធានា​ខុស​ត្រូវ​ចំ​ពោះ​គ្រោះ​ថ្នាក់​ណាមួយ​ដែល​អាច​កើតមាន​នោះ​ទេ​៕​

អគ្គនាយក Google នឹងធ្វើ​ទស្សនកិច្ច​នៅ​ភូមា​នា​សប្ដាហ៍​ក្រោយ​

អគ្គនាយក​ក្រុមហ៊ុន​យក្ស Google លោក Eric Schmidt បានធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង កាលពី​ខែមករា កន្លងទៅ ហើយ​នៅ​សប្ដាហ៍​ក្រោយនេះ លោក​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ភូមា ដើម្បី​បង្កើត​ចំណងមិត្តភាព និង​ពង្រីក​វិស័យ​បច្ចេកវិទ្យា​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក នឹងត្រូវ​ចូលជួប​សម្ដែង​ការគួរសម​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​ភូមា និង​មន្ត្រី​ទូរគមនាគមន៍ ដើម្បី​ពិភាក្សា​លើ​វិស័យ​អ៊ី​ន​ធើ​ណែ​ត​នៅក្នុង​តំបន់​អាស៊ាន​។​…

ក្រុម​ប្រដាប់អាវុធ​បានធ្វើការ​ឆ្មក់​និង​ចាប់ជំរិត​ក្រុម​កងកំលាំង​ស៊ើបអង្កេត​ការណ៍របស់​អង្គការសហប្រជាជាតិ​

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ក្រុម​ប្រដាប់អាវុធ​បានធ្វើការ​ឆ្មក់​និង​ចាប់ជំរិត​ក្រុម​កងកំលាំង​ស៊ើបអង្កេត​ការណ៍​ផ្នែក​ការដក​ទ័ព​របស់​អង្គការសហប្រជាជាតិ​UN disengagement Observer Force( UNDOF ) ក្នុង​តំបន់​Golan Heights​ក្បែរ​ភាគខាងត្បូង​នៃ​ខេត្ត​Daraa​។​ ការ​ចាប់ជំរិត​នេះ​ក្នុង​ឡេស​ជា​ថ្នូរ​ទាមទារ​ឲ្យ​កង​យោធា​ស៊ី​រី​ត្រូវ​ធ្វើការ​ដកទ័ព​ចេញពី​តំបន់​នេះ​។​ ​ក្រុម​ប្រឆាំង​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​Shuhada al-Yarmouk Battalion​បាន​និយាយ​​ប្រាប់​ទៅកង​កំលាំង​របស់លោ​ប្រធានាធិបតី​Assad​ថា​ត្រូវតែ​ដក​កំលាំង​ទ័ព​របស់​ខ្លួន​ក្នុង​រយះពេល​24​ម៉ោង​ឲ្យអស់​ពី​ភូមិ​មួយដែល​នៅ​ក្បែរ​តំបន់​Golen​បើ​មិន​ដូច្នោះ​ទេ​ចំណាត់​ខ្មាំង​នឹង​ត្រូវ​ចាត់ទុកជា​ឈ្លើយសឹក​។​ ​ក្រុម​ភ្នាក់ងារ​សា​រពត៍​មាន​របស់​ស៊ិន​ហួរ​បាន​ទៅ​ដល់​មូលដ្ឋាន​នៃ​អង្គការ​សហប្រជាជាតិ​មាន​ទីតាំង​នៅ​ក្រុង​ដា​ម៉ាស ប៉ុន្តែ​មិន​បាន​ទទួល​នូវ​ការផ្តល់​សំភាស​ណាមួយ​ពី​អ្នកនាំពាក្យ​របស់​UN ឡើយ តែ​គ្រាន់តែ​កត់សំគាល់ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​មាន​ការ​ជំរិត​កើតឡើង​តាំងតែ​ពី​សង្គ្រាម​ក្នុង​ស៊ី​រី​អស់​រយះពេល​ជិត​2​ឆ្នាំ​មកនេះ​។​ចំនួន​នៃ​ចំណាត់​ខ្មាំង​មាន​ប្រមាណ​ប្រហែលជា​20​នាក់​នៅ​ក្នុង​ការ​ចាប់ជំរិត​លើក​នេះ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​UNDOF​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើ​ប្រតិ​ប​ត្ត​ការនិង​ឃ្លាំ​មើល​ដំណើរនៃ​ការបាញ់ប្រហារ​គ្នា​រវាង​ប្រទេស​ស៊ី​រី​និង​អ៊ី​ស្រា​អ៊ែល​៕​

ចិនអះអាងថា​ ខ្លួន​ទើប​ជា​ជន​រង​គ្រោះ ​មិន​មែន​អាមេរិក​ទេ​

គេហទំព័រ​យោធា​ចិន​ចំនួន ២ រួមទាំង​គេហទំព័រ​ក្រសួងការពារជាតិ ត្រូវបាន​រង​ការវាយប្រហារ​ប្រមាន​ជា ១៤៤.០០០​ដង កាលពី​ឆ្នាំ​កន្លងទៅ ដោយ​ជិត​២​ភាគ​៣ មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក​។ នេះ​ជាការ​អះអាង​របស់​ចិន កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ ឆ្នាំ ២០១៣ ម្សិលមិញ​។​ ​ក្រុមហ៊ុន​សន្តិសុខ​កុំព្យូទ័រ​មួយ​របស់​សហរដ្ឋអាមេរិក បាន​និយាយថា កងកម្លាំង​យោធា​សម្ងាត់​មួយ​របស់​ចិន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុងការ​វាយប្រហារ​តាម​ប្រភព​អ៊ី​ន​ធើ​ណែ​ត​ជា​បន្តបន្ទាប់​មកលើ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​ចិន​បដិសេធ ដែល​បង្កើត​ឲ្យ​មាន​សង្គ្រាមពាក្យសម្ដី​រប​ស់វាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ប៉េកាំង​។​…

បុ​រ​​​ស​​ឥ​ណ្ឌា​ម្នា​ក់​​ត្រូ​វ​​បា​ន​​ឃា​ត់​​ខ្លួ​ន​​​ពី​ប​ទ​​ផ្ត​ល់​ព័ត៌​​មា​​​ន​​ក​ង​​ទ័​ព​​ជា​តិ​​ខ្លួ​ន​​ទៅ​​ឲ្យប៉ា​គី​ស្ថាន​​

បុរស​ម្នាក់​ជា​ជនជាតិ​ឥណ្ឌា​ត្រូវបាន​ប៉ូលីស​ក្នុង​រដ្ឋ​Rajasthan​នៅ​ក្បែរ​ព្រំប្រទល់​រវាង​ប្រទេស​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​​ធ្វើ​ការឃាត់ខ្លួន​ពី​បទ​បញ្ជូន​និង​ផ្តល់​ព៍ត​មាន​ផ្នែក​កងទ័ព​របស់​ឥណ្ឌា​ទៅឲ្យ​ប៉ាគី​ស្ថាន​។​ ​ប៉ូលីស​បាន​និយាយ​ចោទថា​គេ​បាន​ផ្តល់​ព៍ត​មាន​ពី​សមយុទ្ធ​យោធា​ប្រព្រឹត្តទៅ​កាលពី​សប្តាហ៍​មុន​របស់​ឥណ្ឌា​ទៅឲ្យ​ទីភ្នាក់ងារ​ពិសេស​របស់​ប៉ាគី​ស្ថាន​។​ជារឿយៗ​ប្រទេស​ទាំង​ពីរ​នេះ​តែងតែ​ប្រកាន់​និង​ចោទ​ដាក់​គ្នា​ពី​ការប្រើប្រាស់​គិញ​សម្ងាត់​​រៀងខ្លួន​។​ ​ប៉ូលីស​បាន​បន្ថែម​ទៀត​ថា​រូបគេ​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​បងប្អូន​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​ជឿជាក់ថា​ជា​អ្នក​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​ពិសេស​របស់​ប៉ា​គី​ស្ថាន ប៉ុន្តែ​ត្រូវបាន​គេ​ចាប់បាន​ទូរស័ព្ទ​មួយ​ខ្សែ​នេះ​និង​បង្អាក់​ដំណើរ​ការ​។​ការចាប់ខ្លួន​គឺ​ស្ថិតនៅ​តំបន់​មួយ​ជិត​ទីក្រុង​Pokhran​នៅក្នុង​ផ្ទះ​របស់​បុរស​ជា​គិញ​សម្ងាត់​​រូប​នេះ​ហើយ​ឥឡូវ​កំពុងតែ​បាន​គេ​សាកសួរ​ពី​រឿងរ៉ាវ​ផងដែរ​។​ ​សវ​នា​ការកាត់ក្តី​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅ​តុលាការ​Jaipur​បាន​បញ្ជូន​គាត់​ត្រឡប់​ទៅ​វិញ​តែ​ស្ថិត​ក្នុង​ការឃ្លាំមើល​នៅឡើយ​៕​