២ថ្ងៃទៀត អ្នកខណ្ឌពោធិ៍សែនជ័យដាច់ទឹកហើយ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១​ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន រយៈពេល៧ម៉ោង គឺចាប់ពីម៉ោង៩យប់ ដល់ម៉ោង៤ព្រឹក ទើបមានទឹកប្រើឡើងវិញ។ ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងលិខិតជូនដំណឹងទាំងស្រុងដូចខាងក្រោម៖

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសសងលុយលម្អៀងលើស ចាប់ពីថ្ងៃ ៤ កញ្ញាតទៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការទូទាត់សងប្រាក់លម្អៀងលើសជូនអតិថិជនវិញ ចាប់ពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៧ខាងមុខនេះ។ ការទូទាត់សងប្រាក់នេះ នឹងធ្វើឡើងនៅតាមបញ្ជរបេឡាទាំងអស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ព្រឹក ដល់ ៤ល្ងាច (មិនសម្រាកពេលថ្ងៃត្រង់)។ អតិថិជន អាចមកធ្វើការទូទាត់ដោយគ្រាន់តែយកមកជាមួយនូវ៖ ១. វិក្កយបត្របង់ប្រាក់ថ្លៃទឹកថ្មី (ក្រោយពីការកែសម្រួលតាមការគណនាចាស់)…

ដំណឹងល្អ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងទូទាត់សងជាសាច់ប្រាក់លម្អៀងលើស ជូនអថិជនវិញ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងឧស្សាកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការទូទាត់សងជាសាច់ប្រាក់លម្អៀងលើស ជូនអតិថិជនវិញ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបញ្ជរបេឡាទាំងអស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨ ព្រឹក ដល់ម៉ោង៤ល្ងាច (ដោយមិនមានការសម្រាកពេលថ្ងៃត្រង់ឡើយ) ដោយគ្រាន់តែយកមកជាមួយនូវ ៖ វិក្កយបត្របង់ប្រាក់ថ្លៃទឹកថ្មី (ក្រោយពីការកែសម្រួលតាមការគណនាចាស់) និង…

តម្លៃទឹក ឡើងថ្លៃខុសធម្មតា ដោយសារប្រើរូបមន្តខុស តែធានាសងជូនវិញ

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃនេះថា ដោយសារមានកំហុសបច្ចេកទេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការគណនា និងចេញវិក្កយបត្រពុំត្រឹមត្រូវ បណ្តាលឲ្យមានការកើនឡើងនៃតម្លៃទឹកប្រើប្រាស់របស់ប្រជាជន ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ។ អាស្រ័យហេតុនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គណនាតម្លៃទឹកតាមរបៀបគណនាចាស់ និងសងជូនអតិថិជនវិញ​ នូវតម្លៃលម្អៀងលើស។ គួររម្លឹកដែរថា សម្តេចតេជោ ហ៊ុន…

តម្លៃទឹកស្អាត សម្រាប់ផ្ទះឈ្នួលកម្មករ នឹងចុះថ្លៃជាពិសេស ចាប់ពីខែកញ្ញា តទៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ តម្លៃទឹកស្អាតប្រើប្រាស់ សម្រាប់ផ្ទះឈ្នួលកម្មករ កម្មការិនី នឹងចុះថ្លៃមកត្រឹម ៨០០រៀល ក្នុងមួយម៉ែត្រគូប ដែលកាលពីមុន ម្ចាស់ផ្ទះឈ្នួល បានលក់ឲ្យកម្មករ ក្នុងតម្លៃ ១២០០រៀល។…

ខណ្ឌពោធិ៍សែនជ័យ ជិតដល់ថ្ងៃដាច់ទឹកហើយ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក ជាបណ្តោះអាសន្ន នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចង់ជ្រាបកាន់តែច្បាស់ សូមមើលក្នុងសេចក្តីជូនដំណឹងដូចខាងក្រោម ៖

សូមប្រុងប្រយ័ត្ន! បងប្អូនដែលរស់នៅសង្កាត់កាកាបចំពោះការដាច់ទឹក នៅថ្ងៃទី២៤

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រាបឲ្យដឹងថា អ្នកដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានការផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ដោយមានមូលហេតុដូចខាងក្រោម៖

ឡិចស៊ីសពន្លះម៉ូតូទាំងព្រឹក! បណ្តាលឲ្យបុរសចំណាស់ស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ៧៨ ចន្លោះគីឡូម៉ែត្រ៥៣៥-៥៣៤ ខេត្តរតនគិរី។ អ្នកជិះម៉ូតូមានឈ្មោះ ឃួន ទ ភេទប្រុស…

រោងចក្រទឹកស្អាតចំការមន នឹងចំណាយ ២៣លានដុល្លារ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត

កាលពីម្សិលមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានចុះកិច្ចសន្យាលើ គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន Vinci Construction Grands Projects ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ តាមរយៈគម្រោងនេះ រោងចក្រផ្គត់ផ្គង់ទឹកស្អាតចំការមន អាចនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន ឲ្យបានដល់ ៥២០០០ម៉ែត្រគុបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ន អាចផលិតបានត្រឹម ២០០០០ម៉ែត្រគុបក្នុងមួយថ្ងៃ។…

ខណ្ឌច្បារអំពៅ! ថ្ងៃទី១៤រដ្ឋាករទឹក នឹងជីកដាក់បំពង់មេទឹកនៅលើចិញ្ចើមផ្លូវសងខាងផ្លូវជាតិលេខ១

យោងតាមសេចក្តីជូនដំណឹងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅសង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ និងសង្កាត់វាលស្បូវ ​គ្រោងអនុវត្តការងារជីកដាក់បំពង់មេនាំទឹកទំហំ៣១៥មម ៥០០មម និងទំហំ៦០០មម នៅលើចិញ្ចើមផ្លូវសងខាងផ្លូវជាតិលេខ១ មានដូចខាងក្រោម៖