រតនគិរីៈនៅវេលាម៉ោង៦,២៨នាទីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០មានគ្រោះថ្នាក់ដោយសាររន្ទះបាញ់មនុស្សរបួសធ្ងន់ស្រាល២នាក់នៅចំណុចភូមិឡាំងអាវឃុំកោះប៉ង់ស្រុកវើនសៃខេត្តរតនគិរី។ សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះម៉ុង ពេមភេទស្រីអាយុ៥៦ឆ្នាំជនជាតិគ្រឹងមុខរបរកសិករបួសធ្ងន់។ ជនរងគ្រោះទី២ឈ្មោះហយណៃភេទប្រុសអាយុ២៨ឆ្នាំជនជាតិគ្រឹងមុខរបរកសិករបួសស្រាល។ អ្នកទាំង២ខាងលើមានទីលំភូមិទៀមក្រោមឃុំភ្នំកុកស្រុកវើនសៃ៖ មូលហេតុជនរងគ្រោះអង្គុយនៅក្រោមផ្ទះស្របពេលនោះក៏មានរន្ទះបាញ់ផ្ទាំងសូឡាលើដំបូលផ្ទះបណ្តាលឲ្យឆាប់ឆេះត្រូវជនរងគ្រោះតែម្តង៖ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពវើនសៃពេលមកដល់ឃើញជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងូក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។