សូមប្រុងប្រយ័ត្ន! ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៣ដល់១៩ ខែឧសភា

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖

រន្ធត់ណាស់! ករណីខ្យល់កន្ត្រាក់ និងភ្លៀង បណ្ដាលឲ្យរន្ទះបាញ់គោងាប់ ៤ក្បាល មនុស្សរងរបួស ៤នាក់ និងផ្ទះពលរដ្ឋច្រើនខ្នងរងការខូចខាត

សៀមរាបៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ រសៀល វេលាម៉ោង ៣និង៣០នាទី មានខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងធ្លាក់ បណ្តាលឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋនៅឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដួលផ្ទះចំនួន ៤ខ្នង និងរបើកដំបូលផ្ទះចំនួន ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស ០១នាក់ ដើមឈើដួលរលំសង្កត់មនុស្សរបួសស្រាល ០២នាក់ រន្ទះបាញ់គោងាប់ចំនួន…

ខ្យល់កន្ត្រាក់រលំផ្ទះគ្រួសារកងទ័ព២ខ្នងនៅខេត្តព្រះវិហារ

ព្រះវិហារៈ នៅវេលាម៉ោង៥និង៣០ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងរលឹមមួយមេនិងខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះគ្រួសារកងទ័ពនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន 2 ខ្នងមានឈ្មោះដូចខាងក្រោម ទី១ ឈ្មោះ ចាន់ណារ៉ា ទី ២ឈ្មោះលឿនហូយ និងរន្ទះបាញ់ដំបូលផ្ទះ១ខ្នងឈ្មោះនុតប៊ុនហៀងនៅភូមិដំកណ្តោល របើកដំបូលផ្ទះសង្កស្សី១ខ្នង៕  

មនុស្សត្រូវបាញ់ស្លាប់នៅក្រោមផ្ទះ ចំណែកសត្វគោបាញ់ងាប់នៅកណ្ដាលវាលស្រែ ករណីរន្ទះក្នុងពេលតែមួយ

ព្រៃវែងៈ កាលពីវេលាម៉ោង៣និង៣០នាទី ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានករណីរន្ទះបាញ់បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងសត្វគោមួយក្បាលងាប់ដែលទីតាំងផ្សេងគ្នា ដោយ មនុស្សត្រូវរន្ទះបាញ់ស្លាប់នៅក្រោមផ្ទះ ជនរងគ្រោះមានអាយុប្រហែលជាង៤០ឆ្នាំនិងមានកូនក្នុងបន្ទុក ចំណែកសត្វគោបាញ់ងាប់នៅកណ្ដាលវាលស្រែ នៅភូមិស្រទ្បងស្រទ្បី ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យធ្វើកំណត់ហេតុរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅថ្វើបុណ្យតាមប្រពៃណី៕  

ករណីខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ផ្ទះពលរដ្ឋរងការខូចខាតចំនួន៣ខ្នង

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ មានករណីខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ និងប៉ះពាល់ផ្ទះប្រជាពលពលរដ្ឋចំនួន០៣ខ្នង ស្ថិតនៅក្នុងភូមិអូរចាប់ត្រី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕

សូមប្រុងប្រយ័ត្ន! ករណីភ្លៀងបណ្ដាលឲ្យរន្ទះបាញ់ងាប់គោ ២ក្បាល និងខ្យល់កន្ត្រាក់ខូចខាតផ្ទះ ៥៥ខ្នង

កំពង់ធំៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីយប់ ស្ថិតនៅស្រុកកំពង់ស្វាយមានករណីភ្លៀងលាយឡំខ្យល់កន្រ្តាក់ចំនួន០១លើក និងករណីរន្ទះបាញ់ចំនួន ០១លើក។ ១.ករណីខ្យល់កន្រ្តាក់បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០៣ឃុំ ស្មើនិង ៥៥ខ្នងរួមមាន: -ឃុំដំរីស្លាប់៖ ខូចខាតរបើកដំបូលផ្ទះចំនួន ០៥ខ្នង។ -ឃុំនីពេជ៖ ខូចខាតរបើកដំបូលផ្ទះចំនួន ២៩ខ្នង របើកដំបូលសាលារៀនចំនួន០១ខ្នងនិងរលំផ្ទះទាំងស្រុងចំនួន០២ខ្នង។ -ឃុំសានគរ៖…

សូមប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២២ ដល់២៨ ខែមេសា

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

លាន់ផាំងដូចរន្ទះ! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ នៅខេត្តព្រៃវែង

ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៨និង៥៧នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើករវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូង ស្ថិតនៅភូមិពោធិ៍រៀងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ អ្នកបើកបរម៉ូតូឈ្មោះ វុធ ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពោធិ៍រៀងត្បូង បានបើកបរម៉ូតូម៉ាកស្មាសរីវ៉ូ…

ករណីរន្ទះបាញ់បណ្ដាលឲ្យបែកសសរផ្ទះជា២ ខូចផ្ទាំងសូឡា ទូរទស្សន៍ និងងាប់ឆ្កែ១ក្បាល នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទីយប់ មានករណីរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋ ០១ខ្នង បណ្តាលឲ្យខូចខាតបែកសសរផ្ទះជាពីរ ផ្ទាំងសូឡា ០១គ្រឿង ទូរទស្សន៍ ០១គ្រឿង និងបណ្តាលឲ្យងាប់សត្វឆ្កែ ០១ក្បាល តែមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ នៅស្ថិតឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ៕

សូមប្រុងប្រយ័ត្ន! ក្មេងស្រីម្នាក់ត្រូវ រន្ទះបាញ់ស្លាប់ និងផ្ទះ ២ខ្នង រងការខូចខាត ករណីភ្លៀង និងខ្យល់កន្ត្រាក់ នៅខេត្តកំពត

កំពតៈ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង១០នាទីរសៀល មានករណីភ្លៀង និងខ្យល់កន្ត្រាក់ ផ្គររន្ទះ បណ្ដាលឲ្យសា្លប់មនុស្ស និងផ្ទះរងការខូចខាត។ ជនរងគ្រោះត្រូវរន្ទះបាញ់ស្លាប់ឈ្មោះ ម៉ាប់ ស្រីនិច ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស…