ក្មេងប្រុសម្នាក់ត្រឡប់ពីបាញ់សត្វជាមួយមិត្តភក្តិពេលភ្លៀងធ្លាក់ ត្រូវរន្ទះបាញ់រងរបួសធ្ងន់ នៅស្រុកថ្មគោល
បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី ត្រង់ចំណុចក្រុមទី១៤ ភូមិកៀនកែស១ ឃុំគោក ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីរន្ទះបាញ់មួយកើតឡើងបណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ ។ ជនរងគ្រោះឈ្មោះ សារី ថងឌី ហៅ សុខ ភេទប្រុស…