សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃទី២ដល់៨មិថុនា…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

លាន់ដូចរន្ទះ! រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យខូចខាតទាំងសងខាង និងរងរបួសធ្ងន់ស្រ្តីម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៤និង១៥នាទីនាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តម៉ាក ហ្វត ១គ្រឿង ក្នុងល្បឿនលឿនដល់ត្រង់ផ្លូវបំបែកជា៤ ជ្រុលចង្កូតបុករថយន្ត១គ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពេញទំហឹងបណ្តាលឲ្យខូ​​ចខាតទាំងសងខាងនិងរបួសធ្ងន់ស្រ្តីម្នាក់ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចផ្សារថ្នល់បត់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖…

រន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាលចំនួន០៥នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង៥០នាទី ស្ថិតនៅចំណុចផ្ទះចាំចំការទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីរន្ទះបាញ់០១លើក បណ្តាលអោយស្លាប់មនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាលចំនួន០៥នាក់…

ក្រសួងធនធានទឹក និងឧតុនិយម៖​ កម្ពុជានឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ក្នុងសប្តាហ៍នេះ ជាពិសេសពីថ្ងៃទី២៦ ដល់ទី២៩ ខែឧសភា

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីខ្លាំងបក់លើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង…

បុរសអ្នកនេសាទម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ

ក្រចេះ: កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់ចំអ្នកនេសាទម្នាក់ស្លាប់ភ្លាមៗ ពេលកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ ខណៈមេឃមានភ្លៀងធ្លាក់ និងផ្គររន្ទះខ្លាំង។ ជនរងគ្រោះឈ្មោះ ទីវ ទៀង អាយុ ៣៥ឆ្នាំ រស់នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

សកម្មភាពកងកម្លាំង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ឈរជើងតាមគោលដៅការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទាំងមានព្យុះភ្លៀង

ខេត្តព្រះសីហនុ÷ទិដ្ឋភាព ភ្លៀងធ្លាក់ខ្លាំង លាយឡំដោយខ្យល់កន្រ្តាក់ ផ្លេកបន្ទោរ ផ្គរ រន្ទះ នាយប់ថ្ងៃទី២២ ដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពបែបនេះ បានបង្កការលំបាកដល់កងកម្លាំង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុដែលបាននិងកំពុងបន្តចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច គ្រប់ស្ថាប័ន ឈរជើងតាមគោលដៅ បំពេញភារកិច្ចបិទខ្ទប់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ។ ប៉ុន្តែទោះបីជាអាកាសធាតុមិនអំណោយផល…

រន្ធត់ណាស់! រន្ទះបាញ់បានឆក់យកជីវិតមនុស្ស ២នាក់ ភ្លាមៗ នៅស្រុកមេមត់

ត្បូងឃ្មុំៈ (ព័ត៌មានបឋម) នៅវេល ម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ផ្គររន្ទះខ្លាំង បានបង្កឲ្យមានបាតុភូតរន្ទះបាញ់ចំមនុស្ស ២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ស្ថិតក្នុងភូមិគគីរខាងជើង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

បុរសម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗនៅស្រុកពេជ្រាដា

មណ្ឌលគិរីៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២១ មានភ្លៀងធ្លាក់ហើយក៏មានរន្ទះបានបាញ់មនុស្ស០១នាក់ នៅចំនុចចំការកៅស៊ូឈ្មោះ កែវ ប៊ុនថន ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌគិរី។ ជនរងគ្រោះឈ្មោះ សាន់ ភេទ ប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានស្រុកកំណើតខេត្តបាត់ដំបងទីលំនៅបច្ចុប្បន្ននៅភូមិពូតាង ឃុំពូជ្រៃ…

រន្ទះបាញ់ចំសត្វគោ ២ក្បាល បណ្ដាលឲ្យងាប់ភ្លាមៗ ទាំងព្រឹក នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទីព្រឹក ស្ថិតនៅចំណុចភូមិទក់ ឃុំក្រយា ស្រុកសន្ទុក មានករណីរន្ទះបាញ់០១លើក បណ្តាលអោយស្លាប់សត្វគោ០២ក្បាល៕

រន្ទះបាញ់បុរសម្នាក់ បណ្តាលឲ្យស្លាប់ ខណៈដើរទៅដេញគោចូលផ្ទះ ពេលមេឃភ្លៀង

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោ១៦ និង៣០នាទី មានករណីភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្ត្រាក់ មានទាំងរន្ទះបាញ់ផងនោះ បានបណ្ដាលឲ្យបុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចក្រោយផ្ទះ ចម្ងាយប្រហែល ៣០ម៉ែត្រ របស់ឈ្មោះ ម៉ៅ…