បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង​២០និង​០៥នាទី ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្លាំងជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហុន ដែលដឹកនាំ​ដោយលោកវរៈសេនីយ៍ត្រី ឃាន ប៊ុននឿន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ទោ នៅចំណុចទំនបរលក ក្រុម២៨ ភូមិ៣…

សាលារាជធានី ប្រកាសឲ្យចរាចរផ្លូវក្រោមដី ត្រង់ស្ដុបសាលាតិចណូ ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ បានចេញលិខិតជាផ្លូវការ ប្រកាសឲ្យដាក់ឱ្យប្រជាពលរដ្ឋធ្វើចរាចរតាមផ្លូវក្រោមដី ត្រង់ស្តុបសាលាតិចណូ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ជាបណ្ដោះអាសន្ន។ សាលារាជធានីភ្នំពេញបានអះអាងថា ផ្លូវក្រោមដីនេះត្រូវបានសាងសង់រួចរាល់ ១០០%ហើយ កាលពីថ្ងៃទី២០ ខែកក្កដា ប៉ុន្តែសម្រាប់ ស្ពានអាកាស…

អគ្គិសនីកម្ពុជា ចាប់ផ្ដើមជំហ៊ានទី៣ តបណ្ដាញអគ្គិសនីតម្លៃ ៦៣០រៀល ដល់កម្មករ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីប្រកាសថ្មីមួយថា ខ្លួនបានបន្តប្រតិបត្តិការតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជូនកម្មករ និយោជិត ក៏ដូចជាអ្នកជួលផ្ទះ ជួលបន្ទប់ ក្នុងជំហ៊ានទី៣ ចាប់ពីថ្ងៃអង្គារ ទី២១ ខែកក្កដា នេះតទៅ ដែលជំហ៊ានទី៣ នេះមានចំនួនជាង ៣ម៉ឺនបន្ទប់។ អគ្គិសនីកម្ពុជា…

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីអបអរសាទរខួបលើកទី២២

រាជធានីភ្នំពេញ៖ វេលាម៉ោង៨ៈ៣០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីអបអរសាទរខួបលើកទី២២ ទិវាកងរាជអាវុធហត្ថ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក…

មរណ​ភាព​សម្ដេច ​«ជា ស៊ិម» ​នឹង​​ជីវ​ប្រវត្តិ​រូប​សង្ខេប

ភ្នំពេញ៖ សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​ទទួលមរណភាព នៅម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥នេះ។ ខាងក្រោមនេះ ជាប្រវត្តិសង្ខេម របស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា៖ ១. ជីវប្រវត្តិសម្តេច…

សាលារាជធានីភ្នំពេញ៖ កំណាត់​ផ្លូវ​លេខ​​ ​២០០៤ ​និង​ ផ្លូវ​លេខ​៣៧១​ (សឡា) ​ឈប់​យក​លុយ​ពី​ថ្ងៃ​នេះ​ត​ទៅ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តី​ជូនដំណឹងមួយ អំពីការបញ្ឈប់យកម្រៃសេវាលើរថយន្ត ធ្វើចរាចរណ៍ឆ្លងកាត់​លើកំណាត់ផ្លូវលេខ​២០០៤ និង ផ្លូវលេខ៣៧១។ នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់ឲ្យដឹងថា នៅលើកំណាត់ផ្លូវលេខ​២០០៤ និង ផ្លូវលេខ៣៧១ ឈប់យកប្រាក់ចាប់ពីថ្ងៃទី០១ ខែមិថុនានេះ​តទៅ។

វង្ស ណយ ធ្លាក់ខ្លួន​​រត់រ៉ឺម៉ក

ភ្នំពេញ​៖​ វង្ស ណយ​តារាប្រដាល់​ដែល​ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពីតារារូបនេះ ប្រកាសឈប់ប្រដាល់ ​​តែក្រោយមក​ក៏បង្ហាញវត្តមាន​ឡើងវិញ លើសង្វៀន ​ ដែលការឡើងលើកនេះ​ទំនងជា​ចរចារតម្លៃខ្លួនត្រូវ ។​ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាប់តែ​​លេចឭព័ត៌មានថា តារាប្រដាល់រូបនេះ បានធ្លាក់ខ្លួន​ដល់ថ្នាក់ រត់រ៉ឺម៉ក ។ ព័ត៌មាននេះបានធ្វើឲ្យអ្នកស្នេហាប្រដាល់ ​ភ្ញាក់ខ្លួនព្រឺត ​នឹងនឹកមិនស្មានថា ​អ្នកប្រដាល់ដល់ល្បីឈ្មោះ…

សាលារាជភ្នំពេញ ​ប្ដេជ្ញា​ជំរុញ​យន្ដការ ​៦១០រៀល/kwh​ ដល់​​ការ​ត​បណ្ដាញ​ភ្លើង-ទឹក ​ជូន​កម្មករ​-កម្មការនី​

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ប្ដេជ្ញារួមគ្នាអនុវត្តយន្ដការ (៦១០រៀល) លើការងារតបណ្ដាញភ្លើង-ទឹក ជូនអ្នកជួលបន្ទប់ របស់កម្មករ-កម្មការនី ដោយបានសហការ ជាមួយអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញដើម្បីពង្រឹង និងជំរុញយន្ដការនេះ។ អគ្គិសនីកម្ពុជាបានអនុវត្តជំហានទី១ក្នុងការតភ្ជាប់ចរន្ដជូនកម្មករ-កម្មការនីដែលជួលផ្ទះជួលបន្ទប់ក្នុងខណ្ឌអត្ថិភាព៣គឺខណ្ឌ ឬស្សីកែវ ខណ្ឌដង្កោ និងខណ្ឌមានជ័យ ជាលទ្ធផលគិតចាប់ពីថ្ងៃទី២៩ ខែមករា មកដល់ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥…

សាលាក្រុង​មិន​បាន​សន្យា​តំឡើង​ប្រាក់​ខែ​អ្ន​កបើក​បរ​រថយន្ត​ដល់​ $៣០០​​ទេ ​និង​បាន​គំរាម​មិន​ឲ្យ​ទាមទារ​ប្រាក់​ឈ្នូល​ដូច​កម្មករ​

ភ្នំពេញ៖ បន្ទាប់ពីអ្នកបើកបរ រថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញចំនួន១១នាក់ នាំគ្នាធ្វើកូដកម្ម នៅចំណតមួយកន្លែងក្បែរផ្សាររាត្រី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ខែ និង ប្រាក់​ឧបត្ថម្ភ​ឲ្យបានដល់ ៣០០ដុល្លារអាមេរិកនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានចេញមុខអះអាងថា សាលា​រាជធានី មិនបានសន្យាតំឡើងប្រាក់ខែដល់ដូចការទាមទារនោះទេ។ នៅព្រឹកថ្ងៃទី០៣…

សូរ ឃុន អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ទទួលមរណភាព

ភ្នំពេញ៖ លោក សូរ ឃុន សមាជិកសភាមណ្ឌលតាកែវ មកគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋ មន្រ្តីក្រសួងប្រៃសណីយ៍ ៤អណត្តិជាប់ៗគ្នា បានទទួលមរណៈភាព នៅវេលាម៉ោង ១១និង១១នាទី ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៧១ឆ្នាំ។ មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ បានថ្លែងប្រាប់ឱ្យដឹងថា…