ខ្លាំងណាស់ជនជាតិចិន! ដេញវាយកម្ទេចរថយន្តស្រ្តីខ្មែរម្នាក់ បណ្តាលឲ្យរងរបួស ប្រើសុទ្ទតែដែកគាស់!..
ភ្នំពេញៈ នារីដែលជាស្រ្តីខ្មែរម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានបុរសជនជាតិចិនមានគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ បើករថយន្តមួយគ្រឿងបិទស្លាកលេខ មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះខ្ទេច។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអស់មួយចំហៀងខណ្ឌពោធិ៍សែនជ័យ ប្រដេញតាមចាប់ ផ្អើលតាមផ្លូវ កាលពីវេលាម៉ោង១១និង៥៥នាទីថ្ងៃ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទីតាំងនៅតាមបណ្តោយ ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…