ជនអនាថាម្នាក់ ត្រូវជនមិនស្គាល់មុខមួយក្រុមកាប់ប្រហារជាច្រើនកាំបិត សង្ស័យរឿងគំនុំ
ភ្នំពេញៈ ជនអនាថាម្នាក់ វ័យប្រមាណជាង២០ឆ្នាំបានរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបបាយត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូមកកាប់ប្រហាជាច្រើនកាំបិត កាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវឌឿងហែម ខាងត្បូងស្តុបកោសដូងប្រមាណជាង២០ម៉ែត្រ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមិទាន់ស្គាល់ អត្តសញ្ញាញណនៅឡើយទេ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅសង្គ្រោះភ្លាមៗ។ តាមសម្តីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះកំពុងតែអង្គុយហូបបាយនៅចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនស្គាល់មុខមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ជិះពីជើងទៅត្បូង…