អង់គ្លេសបានផ្តល់កិច្ចសន្យាមួយដល់ក្រុមហ៊ុន Amazon Web Services ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យវិភាគ និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ចារកម្ម

(Reuters) – កាលពីថ្ងៃច័ន្ទ កាសែត Financial Times បានរាយការណ៍ថា ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេសបានផ្តល់កិច្ចសន្យាមួយដល់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីរៀបចំឯកសារសម្ងាត់នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានគោលបំណងជំរុញការប្រើប្រាស់ទិន្នន័យវិភាគ និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ចារកម្ម។ របាយការណ៍បានបន្ថែមថា ទីភ្នាក់ងារចារកម្ម GCHQ របស់ចក្រភពអង់គ្លេសបានឈានមុខគេក្នុងការទិញនៃប្រព័ន្ធការពារសុវត្ថិភាពខ្ពស់…

មេជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេសកូឡុំប៊ី កំពុងធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក

(Reuters) កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបាននិយាយថា បុរសម្នាក់ដែលប្រជាជនកូឡុំប៊ីពិពណ៌នាថា ជាអ្នកជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតលើពិភពលោកបានប្រាប់កងកម្លាំងសន្តិសុខថា “អ្នកចាប់ខ្ញុំបានហើយ” នៅពេលដែលលោកត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមួយនៅចុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលសន្យាថានឹងធ្វើបត្យាប័នលោកយ៉ាងឆាប់រហ័សទៅកាន់សហរដ្ឋអាមេរិក។ កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីបាននិយាយថា លោក Dairo Antonio Usuga ដែលគេស្គាល់ថាលោក Otoniel ត្រូវបានក្រុមកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ីចាប់ខ្លួនបាន នៅក្នុងប្រតិបត្តិការនៅទីជនបទនៃតំបន់ Uraba ក្នុងខេត្ត…

ឃាត់ខ្លួនបុរសម្នាក់ ករណីឡើងលើផ្ទះចាប់ឱបពីក្រោយនារីរងគ្រោះ ប៉ុនប៉ងរំលោភសេពសន្ថវៈ

ភ្នំពេញៈ យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ បានឲ្យដឹងថា នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះម្នាក់ នៅផ្ទះគ្មានលេខ មួយកន្លែង ស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ហ.ស…

នគរបាលបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ នៅ ប្រទេសអ៊ីតាលី បន្ទាប់ពីមានការតវ៉ា ចំពោះតម្រូវការប័ណ្ណបញ្ជាក់ស្ថានភាពសុខភាពនៃវីរុស COVID-19 នៅកន្លែងធ្វើកា

នគរបាលបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ នៅទីក្រុងកំពង់ផែTrieste ភាគពាយ័ព្យនៃប្រទេសអ៊ីតាលី បន្ទាប់ពីមនុស្សរាប់រយ នាក់បានអង្គុយតវ៉ា ចំពោះតម្រូវការប័ណ្ណបញ្ជាក់ស្ថានភាពសុខភាពនៃវីរុស COVID-19 នៅកន្លែងធ្វើការ។ រដ្ឋាភិបាលនិយាយថា វិធានការនេះគឺចាំបាច់ដើម្បីធានាបានថា កន្លែងធ្វើការ មានសុវត្ថិភាពដូច្នេះសេដ្ឋកិច្ចប្រទេសអ៊ីតាលីដែលធ្លាក់ចុះ ៨,៩ ភាគរយ កាលពីឆ្នាំមុន អាចងើបឡើងវិញ។ ទោះយ៉ាងណាក្រុមប្រឆាំងនិយាយថា តម្រូវការនេះ គឺមិនស្រប…

សមត្ថកិច្ចដកហូតម៉ូតូ ១១គ្រឿង ឃាត់ខ្លួនសង្ស័យម្នាក់ ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ…

ភ្នំពេញៈ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ និងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ លី ម៉េង…

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៩ ព្រឹកមានករណីរំលោភលើទំនុកចិត្តចំណុចភូមិ ព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។…

អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​​ឲ្យ​មាន​ការ​គាំទ្រជា​បន្ទាន់​ដើម្បី​បង្ការ​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ដួល​រលំ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ជា​បន្ទាន់​ដើម្បី​បង្ការ​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ដួល​រលំ ស្រប​ពេល​ក្រុម​ប្រទេស G-20 កំពុង​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​នេះ​នៅ​ថ្ងៃ​អង្គារ​នេះ។ លោក Guterres បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅឯ​ការិយាល័យ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ​ថា៖ «នេះ​គឺជា​ដំណាក់កាល​បរាជ័យ​ឬ​ក៏​ជោគជ័យ»។ លោក​បាន​និយាយ​ថា ខណៈ​អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើការ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចំនួន ១៨ លាន​នាក់​ដែល​ត្រូវ​ការ​ជំនួយ​មនុស្សធម៌ ការ​ធ្វើ​ដូច្នេះ​នឹង​មិន​គ្រប់គ្រាន់​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​វិបត្តិ​ធំ​ជាង​នេះ​នោះ​ឡើយ ប្រសិនបើ​សេដ្ឋកិច្ច​របស់​អាហ្វហ្គានីស្ថាន​បរាជ័យ។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ជំរុញ​ពិភពលោក​ឲ្យ​ចាត់វិធានការ​និង​បញ្ចូល​សាច់​ប្រាក់​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ដួល​រលំ»។…

តាមពិត! សត្វគោដែលស្លាប់កាលពីថ្ងៃមុន គឺត្រូវគេដាក់ថ្នាំបំពុលនៅក្នុងអាងទឹក

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ដែលជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា បុគ្គលអ្នករំលោភយក អាងទឹក (មេទឹក) សាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមី (ថ្នាំពុល) ដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឲ្យស្លាប់ គឺជាជនឧក្រិដ្ឋ។ ការលើកឡើងបែបនេះរបស់លោក សួន សេរីរដ្ឋា គឺបន្ទាប់ពី មានករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ…

​វិស្វករ​នុយក្លេអ៊ែរ​របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក​ម្នាក់​និង​ភរិយា​របស់​គាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លក់​ព័ត៌មាន​សម្ងាត់

(Reuters)​ ក្រសួងយុត្តិធម៌​អាម​រិ​កបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​វិស្វករ​នុយក្លេអ៊ែរ​របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក​ម្នាក់​និង​ភរិយា​របស់​គាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លក់​ព័ត៌មាន​សម្ងាត់​អំពី​នាវាមុជទឹក​នុយក្លេអ៊ែរ​ទៅ​ឱ្យ​ភ្នាក់ងារ​បង្កប់​របស់​ FBI​ ដែល​បន្លំ​ធ្វើ​ជា​ភ្នាក់ងារ​ធ្វើការ​ឱ្យ​បរទេស​។​ ​ក្រសួងយុត្តិធម៌​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​លោក​ Jonathan​ Toebbe​ និង​ភរិយា​របស់​គាត់​ឈ្មោះ​ Diana​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​នៅ​រដ្ឋ​ West​ Virginia​ និង​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ច្បាប់​ថាមពលបរមាណូ​។​ ពួក​គេ​គ្រោង​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​សហព័ន្ធ​ West​ Virginia​ នៅ​ថ្ងៃ​អង្គា​រ៍​នេះ​។​ ​ក្រសួងយុត្តិធម៌​បាន​និយាយ​ថា​ លោក​ Jonathan​…

អាវុធហត្ថឃាត់ខ្លួនយុវជនម្នាក់ករណីរំលោភទៅលើជនរងគ្រោះបានសម្រេចនៅសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១

កំពង់ចាមៈ យោងតាមផេករបស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា នៅវេលាម៉ោង៦និង ០០ នាទី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២១ កំលាំងជំនាញការរិយាល័យប្រឆាំងការជួញដូរមនុស្ស បានទទួលពាក្យបណ្តឹង០១ ពីជនរងគ្រោះ នៅ ខេត្តកំពង់ចាម នៅចំពោះមុខឪពុករបស់ជនរងគ្រោះ ប្តឹងឈ្មោះ សួង…