កម្លាំងនគរបាល​ស្រុក​បាណ​ន់ ​​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ​ករណី​រំលោភ​សេពសន្ថវៈ​​ប្អូនថ្លៃ​ជា​អនីតិជន

បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​១៥​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់​ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​លើ​ប្អូនថ្លៃ​ជា​អនីតិជន​អាយុ​ក្រោម​ ១៥​ឆ្នាំ ​។​ លោក​វរសេនីយ៍ឯក​ ប៉ាន់​ វ៉ា​ន់​នី​ អធិការ​នគរបាល​ស្រុក​បាណ​ន់​ បានអោយ​ដឹង​ថា​ ជនសង្ស័យ​ប្រព្រឹត្តិ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ប្អូនថ្លៃ​ខ្លួន​នេះ​មានឈ្មោះ​ ឈិ​ន​…

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ថា NATO មានកំហុសធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង

(ប្រេតូរីយ៉ា)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានបន្ទោសអង្គការណាតូ (NATO) សម្រាប់ការចូលរួមចំណែកបង្កឲ្យមាន សង្រ្គាមអ៊ុយក្រែន តាមរយៈការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ទៅភាគខាងកើតព្រំដែននៃមាត់ទ្វារផ្ទះរបស់រុស្ស៊ី។ លោក រ៉ាម៉ាហ្វូសា បានប្រាប់សមាជិកសភាអាហ្វ្រិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដូច្នេះថា «សង្រ្គាមអាចនឹងមិនកើតឡើង ប្រសិនបើណាតូ ស្តាប់ការព្រមានពីមេដឹកនាំនៃប្រទេសជាសមាជិក និងមន្រ្តីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថាការពង្រីកឥទ្ធិពលទៅកាន់ភាគខាងកើត…

សមត្ថកិច្ចចឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនីតិជន

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃចន្ទ១២កើតខែផល្គុនឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ មានស្ត្រីម្នាក់ (ត្រូវជាម្តាយ) ភេទស្រី អាយុ៤០ឆ្នាំ រស់នៅនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មដាថា៖កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង១១នាទីយប់ កូនរបស់គាត់ឈ្មោះម.ដណអាយុ១៤ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះណា ផាន់…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកបញ្ចាំ)

ភ្នំពេញៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកបញ្ចាំ) នៅចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកស៊ុយសុគីឡេតចំនួន ០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

រកឃើញសពកុមារីអាយុ៨ឆ្នាំម្នាក់បន្ទាប់ពីបាត់ខ្លួនជាច្រើនថ្ងៃ សង្ស័យជាករណីរំលោភសម្លាប់​

កុមារីជាសិស្សសាលាបឋមសិក្សាទំនប់ក៥ បានបាត់ខ្លួនអស់រយះពេល១ថ្ងៃ១យប់ ក្រោយពីសមត្ថកិច្ចស្វែងរកសពឃើញហើយ សង្ស័យជាករណីចាប់រំលោភសម្លាប់។ ការបាត់ខ្លួនរបស់ក្មេងស្រីនេះនៅវេលាប្រហែលជាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២​ជាសិស្សរៀននៅ​សាលាបឋមសិ​ក្សា​ទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មេភូមិទំនប់ក៥បានប្រាប់ឲ្យដឹងថា ក្មេងស្រីបាត់ខ្លួននេះមានឈ្មោះ ហួត លីស្សា មានអាយុ៨ឆ្នាំ ឳពុកឈ្មោះ សំ សាន្ត អាយុ៣០ឆ្នាំ…

ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីចាប់ជំរិតដោយបុរសម្នាក់ដែលនាងបានជួបនៅលើកម្មវិធី Roblox

ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ដែលអាចឱ្យអ្នកលេង លេងហ្គេមជាមួយមិត្តភ័ក្រឬមនុស្សមិនស្គាល់ ហើយដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ១៥០លាននាក់ក្នុងមួយខែ។ អាជ្ញាធរបានឱ្យដឹងថាពួកគេបានចាប់ខ្លួនជនសង្ស័យឈ្មោះ Howard Graham បន្ទាប់ពីបានរកឃើញថាគាត់បានបញ្ចុះបញ្ចូលក្មេងស្រីវ័យក្មេងនេះឱ្យចាកចេញពីផ្ទះរបស់នាងក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេចាប់ផ្ដើមទំនាក់ទំនងបានតែពីរថ្ងៃនៅលើកម្មវិធី។…

ទីបំផុត មិត្តភ័ក្តរបស់ Tangmo គឺ Kratik ហ៊ានចេញវាចាលើ IG ហើយ ដោយបង្ហាញបំណងបារម្ភពី Tangmo រឿងផ្សេង

(ថៃ)៖ តាំងពីដើមដំបូង នៃឧបទ្ទវហេតុដែល Tangmo Nida ធ្លាក់ពីលើអូប័រ ចូលទឹកទន្លេចៅប្រៈយ៉ា បាន ធ្វើឲ្យមហាជន កើតក្ដីសោកស្ដាយជាពន់ពេក ព្រោះនាងចាកចេញទៅលឿនពេក។ យ៉ាងណាគ្រប់គ្នា ក៏រង់ចាំការបកស្រាយរបស់មិត្តជិតស្និទ្ធ និងជាអ្នកចាត់ការផ្ទាល់របស់នាងគឺ Kratik ដែរ ថា មាន អ្វី កើតឡើងឲ្យប្រាកដ។…

បុរសម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីចាប់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ រំលោភនៅផ្ទះរបស់ខ្លួនបានសម្រេច

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន ពីបទចាប់ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ រំលោភនៅនឹងផ្ទះរបស់ខ្លួនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ…

មេការសំណង់ម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត យកប្រាក់ថ្លៃជួសជុលផ្ទះគេចខ្លួន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកប្រាក់ថ្លៃជួសជុលផ្ទះគេចខ្លួន) នៅចំណុចភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅផ្ទះលេខR០៨ ភូមិតាងៅ…

ជប៉ុន សម្រេចដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសកម្មភាពក្នុងប្រទេសអ៊ុយក្រែន

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថាប្រទេសរបស់លោកកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសកម្មភាពរបស់ ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងការហាមឃាត់ការចេញមូលបត្របំណុលរុស្ស៊ី និងបង្កទ្រព្យសម្បត្តិនៃបុគ្គលរុស្ស៊ី មួយចំនួននៅក្នុងប្រទេសជប៉ុន។ បើតាមលោក Fumio Kishida សកម្មភាពរបស់រុស្ស៊ីបានរំលោភបំពានអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយលោកផ្ទាល់បានអំពាវនាវឱ្យរុស្ស៊ី ត្រឡប់មករកតុចរចាដោះស្រាយបញ្ហាតាមផ្លូវការទូត។ ប៉ុន្តែ ព្រមពេលជាមួយគ្នា…