យុវជនម្នាក់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល​ដល់អ្នកស្រុក​ជួយមុជ​រាវរក​ជាង​មួយម៉ោង

យុវជនម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីបានហែលទឹកលេងជាមួយមិត្តភ័ក្ដិ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥៖ ៤០ នាតី ល្ងាចថ្ងៃទី ១៧ ខែកុម្ភៈ នៅចំណុចទំនប់យុទ្ធសាស្ត្រ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សពបុរសជនរងគ្រោះឈ្មោះ ចិត្ត អាយុ ២០ ឆ្នាំ មានទីលំនៅភូមិផ្សារត្រាច ឃុំលង្វែក…

បុរសគថ្លង់ម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង ដើររអិលជើងធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឲ្យលង់ស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីបុរសម្នាក់ជាជនពិការគថ្លង់ បានលង់ទឹកស្អុយស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីផឹកស្រាស្រវឹងហើយដើរទៅឈរលេងនៅក្បែរបង្កាន់ដៃស្ពាន ប្រឡាយទឹកស្អុយ រួចក៏រអិលជើងធ្លាក់ចូលលិចបាត់២ម៉ោង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង ត្រង់ចំណុចស្ពានបឹងសាឡាង តាមបណ្ដោយផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស…

បុរសវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ សាកសពអណ្ដែតក្នុងទឹក នៅមុខវត្តកោះក្របី

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខវត្តកោះក្របី ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្រទះឃើញសាកសពបុរសវ័យ៣៧ឆ្នាំម្នាក់អណ្តែតនៅក្នុងទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។ សពជនរងគ្រោះមានឈ្មោះ គា សុធី ហៅម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ…

បាត់ពីផ្ទះជាច្រើនថ្ងៃ ស្រាប់តែប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេ

ភ្នំពេញ : គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បាត់ពីផ្ទះ៣ថ្ងៃ ប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅលើផ្ទៃទឹកទន្លេ មុខវត្តកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានព័ត៍មានខាងលើនេះ សមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកថ្មី​នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ចុះទៅដល់កន្លែងកើតហេតុ និងបានស្រង់សាកសព មកខាងលើ ដើម្បីប្រគល់ទៅឲ្យខាងការិយាល័យបច្ចេកទេស កោសល្យវិច័យ…

Update៖ ព្រះសង្ឃ១អង្គមានអាពាធប្រចាំកាយ និមន្តទៅស្រង់ទឹកស្រះក្នុងវត្ត បណ្តាលឲ្យលង់ទឹកសុគត

ភ្នំពេញៈ ព្រះសង្ឃមួយអង្គនិមន្តទៅស្រង់ទឹកក្នុងស្រះ សង្ស័យជំងឺធ្វើទុក្ខ បណ្ដាលឲ្យលង់សុគត (ស្លាប់) បាត់បង់ជីវិតមួយយប់ ព្រឹកឡើងទើបដឹង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រះទឹកក្នុងវត្ត តាំងក្រសាំងខាងជើង ភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ព្រះសង្ឃដែលសុគតព្រះនាម ចាន់…

ព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ មានករណីព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះនាពេលល្ងាច លុះព្រឹកឡើង ស្រាប់តែប្រទះឃើញសាកសពអណ្តែកនៅក្នុងទឹកស្រះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពុទ្ធបរិស័ទ និងកម្លាំងអាជ្ញាធរ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅវត្តតាំងកសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។…

ជនជាតិចិនម្នាក់បើកបរ​ក្នុង​ល្បឿន​លឿន ​រ៉េ​ចង្កូត​ធ្លាក់ចូល​អូរ បណ្តាលឲ្យលង់ទឹកស្លាប់

បុរសជនជាតិចិនម្នាក់ បើករថយន្តធ្លាក់ចូលក្នុងអូរ បណ្តាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត។​ ហេតុការណ៍​ប្រទះឃើញ​រថយន្ត​លិច​ក្នុង​ទឹក​នេះ បាន​កើតមានឡើង​នៅ​ម៉ោង ០៧:២០​ នាទី​ព្រឹក ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២២ ស្ថិតនៅ​លើផ្លូវ (​វិថី​មិត្តភាព​) ត្រង់ចំណុច ស្ពាន​ចម្រោះ​ទឹកស្អាត ក្រោយ​បន្ទាយ​ប៉េអឹម ស្ថិតនៅ​ក្នុងភូមិ​ ៤ សង្កាត់​លេខ​…

អាណោចអាធ័មណាស់! ក្មេងប្រុសស្រី០២នាក់ ត្រូវជាបងប្អូនជីដូនមួយគ្នា លេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កុមារាកុមារី០២នាក់ អាយុ០៦ឆ្នាំ០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា បានលង់ទឹកស្រះស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ចំណុចទឹកស្រះខាងក្រោយផ្ទះ របស់ឈ្មោះ ទេស វិត ភេទស្រី អាយុ៦១ឆ្នាំ ដែលក្មេងរស់នៅ…

អង្គភាពការពារកុមារ (CPU) ប្រើឆ្កែជំនាញរយៈពេល ២ម៉ោង ក្នុងការស្វែងរកសាកសពកុមារម្នាក់ ដែលបាត់ខ្លួនរយៈពេល២ថ្ងៃ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១០ព្រឹក នារីម្នាក់រស់នៅឃុំឆ្នុងទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីការបាត់ខ្លួនរបស់កូនប្រុសអាយុ ៣ឆ្នាំ ពីមុខផ្ទះរបស់ខ្លួន។ ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអ្នកភូមិបាននាំគ្នាស្វែងរកកុមារដែលបាត់ខ្លួននោះ តែមិនទទួលបានជោគជ័យទេ។ ក្នុងករណីនេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អង្គភាពការពារកុមារ (CPU)…

ខណៈឪពុករវល់គ្មានអ្នកមើល បណ្ដាលឲ្យកូនអាយុ ១ខួបកន្លះ លង់ទឹកអូរស្លាប់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ០៩​និង​០០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​១៣​ ភូមិ​ព្រែក​ត្រប់​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​ម្នាក់​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ វុ​ធ​ ដា​វឺ​ន​ ភេទ​ប្រុស​ អាយុ​១​ឆ្នាំ​៦​ខែ​ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​…