ព័ត៌មានលម្អិត៖ ករណីបុរសកម្សត់ពោះម៉ាយម្នាក់ ស្លាប់អណ្តែតសពនៅទឹកត្រពាំងក្បែរផ្ទះ ចោលកូន០២នាក់
ភ្នំពេញៈ នៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសពោះម៉ាយ ដ៏កម្សត់ក្រីក្រម្នាក់ រស់នៅម្នាក់ ឯងក្នុងផ្ទះដ៏ចាស់ទ្រុឌទ្រោមមួយកន្លែង បានបាត់ខ្លួនពីផ្ទះអស់រយៈពេលពីរថ្ងៃ ត្រូវបានប្រជាពលរដ្ឋ អ្នកដើររើសខ្យងនៅទឹកត្រពាំងធំ ក៏បានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់បងប្អូន និងកម្លាំងសមត្ថកិច្ចនគរបាល ទីតាំងកន្លែងកើតហេតុ ស្ថិតនៅភូមិព្រះសណ្តាយ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។…