ចេញពីពន្ធនាគារបានរយៈពេល០២ថ្ងៃធ្វើសកម្មភាពលួចម៉ូតូទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ក្រចេះ:កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មបាន០១នាក់។ ជនសង្ស័យជាមុខសញ្ញាចាស់ ដែលទើបតែចេញពីពន្ធនាគារបានរយៈពេល០២ថ្ងៃ ប៉ុណ្ណោះ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចបង្គោលភ្លើងបំភ្លឺផ្លូវ តាមបណ្តោយផ្លូវ៦០ម៉ែត្រ…

ភ្នំពេញ:ស្តីពីករណីអំពើលួច (យកបង្គោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលា១២:០០នាទីថ្ងៃត្រង់ នៅចំណុចដីឡូគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ -ជនសង្ស័យចំនួន០១នាក់: ១-ឈ្មោះ ហែម សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីទទួលផលចោរកម្មទិញស្លាកលេខរថយន្ត…

ភ្នំពេញ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ ទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច) ឃាត់នៅចំណុចក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងអ្នកភូមិ…

បាត់ដំបង:នៅថ្ងៃពុធ១៤កេីតខែស្រាពណ៍ឆ្នាំថោះបញ្ចស័កព.​ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២​៣វេ​លា ម៉ោង ០៨និង១០នាទី នៅចំណុចក្រុម ទី០២ ភូមិ​បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់​ដំ​បង អនុវត្តតា​ម​យោបល់ដឹកនាំរបស់លោក​ឧត្ត​ម​សេ​នីយ៍​ទោ​ សាត​ គឹមសាន​ ស្ន​ង​ការ​នៃស្នងការដ្ឋាននគរ​បាល​ខេត្តបា​ត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹ​ម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​ន​គរបាល​ព្រហ្មទ័ណ្ឌ​…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពចូលលួចកាត់ត្រយ៉ូវសោរទ្វារបន្ទប់សាលាបឋមសិក្សាបារាយណ៍…

តាកែវ:ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តតាកែវ។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចក្នុងបរិវេណ​សាលា​បឋម​សិក្សា​បារាយណ៍(បន្ទប់ទីចាត់ការ) ដែលស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ខ្សែកបណ្តាលអោយជនរងគ្រោះរងរបួសបាក់ដងកាំបិត…

ភ្នំពេញ:ជនសង្ស័យលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក)៖ ០១លើក នៅថ្ងៃទី៣០.០៨.២០២៣ កម្លាំងអធិការដ្ឋាន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ង៉ែត សុធា ហៅ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើហិង្សា (ឆក់ខ្សែកប្លាទីនពុំបានសម្រេចបណ្តាលអោយជនរងគ្រោះដួលម៉ូតូបាក់ដងកាំបិត និងក្បាលជង្គង់ខាងស្តាំង)…

ក្រុមចោរជំនាញ​កញ្ចក់រថយន្តក៏លួច​ លួច(កាច់ក)​ ម៉ូតូក៏ចេះ​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន…

ភ្នំពេញ:នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង​២២៖៥០នាទី​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ បានចុះល្បាតតាមផ្លូវ​លេខ៦៣កែងផ្លូវលេខ២១៤​ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីបំពុលឆ្កែយកម៉ូតូផ្ទះប្រជាពលរដ្ឋ…

ពោធិ៍សាត់:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា ករណីលួច (បំពុលឆ្កែយកម៉ូតូ) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៥និង ៣០នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ហោន វុទ្ធី ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ត​ពោធិ៍សាត់​ ។ សម្ភារៈបាត់បង់ ១. ម៉ូតូC125…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីគាស់ផ្ទះនិងហាងលួចបានចែកគ្នាទិញថ្នាំញៀនជក់…

សៀមរាប:លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកនគរបាលយុតិ្តធម៌ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់​ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោសគាស់ទម្លុះទម្លាយ (គាស់ផ្ទះ និងហាង ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ (ក្រុងសៀមរាប)៖​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក​ នួន​…

ជនសង្ស័យទើបតែចេញពីពន្ធធានាគារ៤ខែមកវិញធ្វើសកម្មភាពលួចម៉ូតូទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន…

តាកែវ:នៅកាលពីថ្ងៃពុធ ១០កើតខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០១និង៣០នាទីរំលងអាធាត្រ នៅចំណុចនៅផ្ទះឈ្មោះ លាង ណាវិន ស្ថិតនៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីបាត់ម៉ូតូ ០១គ្រឿង ម៉ាកវីវ៉ា…