A L T R O Z   N E W S

លួច

ជនសង្ស័យចំនួន២នាក់ក្នុងចំណោម ៣នាក់ លួចគាស់ផ្ទះ ត្រូមវសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩...

គ្រឿងក្នុងចំរុះសត្វជ្រូកលួចនាំចូលពីប្រទេសថៃជាង១តោនត្រូវសមត្ថកិច្ចបង្ក្រាបយកទៅបំផ្លាញ

ប៉ោយប៉ែតៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ផលិតផលមានដើមកំណើតពីសត្វ(គ្រឿងក្នុងចម្រុះសត្វជ្រូកចំនួន១.០៩៤គីឡូក្រាម)ដឹកតាមរថយន្តក្រុងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបង្ក្រាបដកហូតយកទៅធ្វើការដុតបំផ្លាញចោលនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩។ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោរស់អៀមនាយរងការិយាល័យបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការទប់ស្កាត់នូវរាល់បទល្មើសចំណីដែលនាំចូលខុសច្បាប់ពីប្រទេសជិតខាងខ្វះការត្រួតពិនិត្យពីមន្ត្រីជំនាញដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋអ្នកទទួលទាននោះ។ជាលទ្ធផលនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អលោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន៤នាក់ចុះធ្វើការត្រួតពិនិត្យឆែកឆេររថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនឫទិ្ធមុនីម៉ាកមីតស៊ុយប៊ីហ្ស៊ីពណ៌ខៀវផលិតឆ្នាំ១៩៩៨ពាក់ស្លាកលេខបាត់ដំបង3A.0224បានលួចបង្កប់ផលិតផលដើមកំណើតពីសត្វ(គ្រឿងក្នុងជ្រូកចម្រុះ)និងធ្វើការឃាត់នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ បន្ទាប់មកនាំយកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយនៅល្ងាចថ្ងៃដដែលនោះដែលក្នុងការត្រួតពិនិត្យមានមន្ត្រីជំនាញបសុព្យាបាលខេត្តមកចូលរួមសហការក្នុងត្រួតពិនិត្យឃើញមានគ្រឿងជ្រូកចម្រុះចំនួន១៦កេស។ លោកវរសេនីយ៍ទោរស់អៀមបានបញ្ជាក់ថាគ្រឿងក្នុងជ្រូកទាំង១៦កេសនោះមានឆ្អឹងជំនីរជ្រូកទម្ងន់២០២គ.ក្រ,អណ្តាតជ្រូក៧០ទម្ងន់គ.ក្រ,ត្រចៀកជ្រូកទម្ងន់២២២គ.ក្រ,បេះដូវជ្រូកទម្ងន់៨៧គ.ក្រ,ខួរជ្រូកទម្ងន់៦៧គ.ក្រ,ពោះវៀនជ្រូកទម្ងន់២៧៧គ.ក្រ,ក្រលៀនជ្រូកទម្ងន់៨៧គ.ក្រ,ក្រពះជ្រូកទម្ងន់៨៥គ.ក្រសរុបទាំងអស់១,០៩៤គ.ក្រ។ លោកនាយរងការិយាល័យបានបញ្ជាក់ទៀតថាតាមចម្លើយរបស់អ្នកបើករថយន្តឈ្មោះសៅនរ៉ាភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញបានសារភាពថា៖ខ្លួនទើបស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកនេះបានចំនួន២លើកយកនៅចំណុចទល់មុខវត្តម៉ុងចិនក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ចំពោះម្ចាស់គ្រឿងក្នុងជ្រូកនោះគេមិនស្គាល់អត្តសញ្ញាណទេទាក់ទងគ្នាតាមទូរស័ព្ទដោយដឹកទៅដល់ភ្នំពេញមានអ្នកចាំទទួលយកនៅផ្សារធំថ្មី។ចំពោះការដឹកនេះគឺខ្លួនដឹកជញ្ជូនយកកម្រៃក្រៅផ្ទាល់ខ្លួនក្នុង១កេសតម្លៃ២ម៉ឺនរៀលពុំពាក់ព័ន្ធនិងក្រុមហ៊ុនឫទ្ធិមុនីឡើយ។ តាមចម្លើយសារភាពរបស់ឈ្មោះសូត្រសុគន្ធរស់ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតទំនិញក្នុងរថយន្តគ្រឿងក្នុងចម្រុះជ្រូកចំនួន១៦កេសគឺជារបស់ខ្លួនដែលបានទិញមកពីជនជាតិថៃនៅផ្សារឡុងក្លឿការលក់ទំនិញនេះមានរយៈពេល២ខែកន្លងមកហើយគឺពុំមានការត្រួតពិនិត្យពីមន្ត្រីជំនាញឬឯកសារបញ្ជាក់នោះឡើយដោយដឹកតាមរថយន្តទៅឲ្យអ្នកទិញនៅភ្នំពេញចាំទទួលយកផ្សារធំថ្មី។ មន្ត្រីបសុព្យាបាលខេត្តបានបញ្ជាក់ថា៖ផលិតផលមានដើមកំណើតសត្វ(គ្រឿងក្នុងជ្រូកនេះ)ការវេចខ្ចប់ពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសហើយការនាំចូលពុំមានឯកសារលិខិតអនុញ្ញាតពីស្ថាប័នជំនាញត្រួតពិនិត្យឲ្យបានច្បាស់លាស់គឺលួចនាំចូលដោយខុសច្បាប់វាអាចមានផលប៉ះពាល់ដល់អ្នកទទួលទាន។ដូច្នេះក្រុមការងារបានសម្រេចនាំយកគ្រឿងក្នុងជ្រូកទាំងនេះទៅដុតនិងកប់ចោល។ចំណែកអ្នកបើកបរនិងម្ចាស់ទំនិញសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕   ...

បង្ក្រាបក្រុមអ្នកលួចលេងជល់មាន់ស្រាប់តែដឹងខ្លួនទាន់រត់អស់នៅសល់តែ…

កែបៈ អនុវត្តតាមការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី...

ទុក ម៉ូតូ ២ គ្រឿងក្នុង បន្ទប់ ក្រោមផ្ទះស្រាប់តែបាត់ មិនដឹង ចោរលួច តាំងពីពេលណា

ព្រៃវែងៈ តាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាសមាជិកគ្រួសារ មួយ...

បំរ៉ុងជិះគេចខ្លួនត្រូវ ម្ចាស់ ឃើញ ទាន់ ស្រែក ឆោឡោ សមត្ថកិច្ច ឃាត់ខ្លួន បាន ម្នាក់

ភ្នំពេញៈ​​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាជនសង្ស័យ ម្នាក់...

ដេញផ្អេីលក្រុងចាប់ក្រុមចោរ២ក្រុមលួចម៉ូតូនិស្សិតសាកលវិទ្យាល័យស្វាយរៀង ឃាត់ខ្លួនបាន៣នាក់

ស្វាយរៀងៈ មានក្រុមចោរ ២ក្រុមមកពីខេត្តតាកែវខេត្តព្រៃវែង...

រថយន្តមាកសឺដែសចេញពីស្ពា នអាកាសបើកបុកបង្គោលភ្លើងទ្រេតមួយដើម និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ យុវជន៣នាក់រួមដំណើរជាមួយគ្នាក្នុងស៊េរីទំនើបម៉ាកសឺដែសមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចម៉ូតូ នៅផ្ទះសំណាក់ ហេង មានលាភ

បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩...