បង្រ្កាបជាក់ស្តែងករណីលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ធ្វើកិច្ចសន្យាអប់រំ

កំពង់ឆ្នាំង: នៅវេលាម៉ោង១៨និង២០នាទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កម្លាំងកងរាជអាវុធខេត្តចំនួន១០នាក់ មធ្យោបាយរថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួល ពីលោក អិត សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបជាក់ស្តែង ករណីលេងល្បែងស៊ីសងខុសច្បាប់…

បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន១៤នាក់ រួមនឹងវត្ថុតាង

ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានដីកាពីលោក តូច ភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង និងចាប់ឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១៧…

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន ៧នាក់ ដកហូតលុយចំនួន ១,៦៧០ដុល្លារ …

កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២នឹង០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា…

សេចក្តីបកស្រាយបំភ្លឺរបស់ប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានតាមបណ្តាញព័ត៌មានសង្គមថា មានទីតាំងកត់ឆ្នោតវៀតណាមក្នុងផ្សាកណ្តាល លោកអធិការនគរបាល ខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍សហការជាមួយ កម្លាំងជំនាញខណ្ឌ សង្កាត់ និងគណកម្មការផ្សារកណ្ដាល បានចុះទៅពិនិត្យជាបន្ទាន់ ហើយករណីនេះគឺពុំមានដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ជាក់ស្តែងទីតាំងខាងលើ មានតែបើកលក់ឆ្នោតជាតិតែប៉ុណ្ណោះដែលមាន យីហោ Modern Lottory…

បង្ក្រាបទីតាំងបើកលេងបៀរមួយកន្លែង ឃាត់ខ្លួនស្ត្រីចំនួន០៣នាក់ ធ្វើការណែនាំ និងកិច្ចសន្យា

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធាន​ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមមាន ៖ លោកនាយករងរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធ នគរបាល និងសណ្ដាប់ធ្នាប់សាលាខណ្ឌ…

មេល្បែងស៊ីសងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៤ និង០០នាទី ប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) នៅចំណុចមុខតូបជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យម្នាក់ឈ្មោះ រង្ស វត្ថា ភេទប្រុស…

ស្ត្រីមេឆ្នោតវៀតណាម ៣នាក់ ត្រូវនគរបាលឃាត់ខ្លួន នៅស្រុកកងមាស

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន…

ភ័យស្ទើរលស់ព្រលឹង! កំពុងតែអង្គុយជុំគ្នា ស្រាប់តែសមត្ថកិច្ចមកដល់ល្មម

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងជួបជុំលេងល្បែងស៊ីសងនៅពេលយប់មួយកន្លែង នៅចន្លោះផ្លូវ១៣៨ និងផ្លូវ១៤៦ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចុះធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ៕

ក្រុមផឹកស៊ីបង្កសំឡេងរំខាន ដល់អ្នកជិតខាង ត្រូវនគរបាលចុះបញ្ឈប់សកម្មភាព និងធ្វើការអប់រំ

ភំ្នពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយទទួលបានខំមិនរបស់ប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នាយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានចុះទៅដល់ទីតាំងផឹកស៊ី និងលេងបៀរ ដែលបង្កសំឡេងរំខាន និងបង្កបញ្ហាកកស្ទះផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញ-ចូលផ្ទះរបស់ប្រជាពលរដ្ឋជិតខាង សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំដល់ពួកគាត់កុំឲ្យផឹកស៊ី បង្កសំឡេងរំខាន…

នគរបាលខេត្តកណ្តាល ហៅម្ចាស់ផ្ទះ វី សុខហៀង ពាក់ព័ន្ធករណីលេងល្បែងស៊ីសង កត់កន្ទុយលេខ មកធ្វើការអប់រំនិងកិច្ចសន្យា

កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺ ចំពោះមតិបងប្អូនប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ចូលក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «មានការកត់កន្ទុយលេខផ្ទះឈ្មោះ វី សុខហៀង នៅផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល»។ នៅថ្ងៃអង្គារ ៤រោច…