កម្លាំងអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង ចុះបង្រ្កាបសៃវៀនជល់មាន់

សៀមរាបៈ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្កា្របទីតាំងល្បែងស៊ីសង (ជល់មាន់) នៅត្រង់ចំណុចទួលវាលស្រែ ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត និងដុតបំផ្លាញសម្ភារៈជល់មាន់ ព្រមទាំងដកហូតម៉ូតូចំនួន០៥គ្រឿង…

កម្មករក្រុមហ៊ុនដឹកត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចលុយចំនួន ៣,៦៥០ដុល្លារ

កណ្ដាលៈ ករណីអំពើលួច (ប្រាក់ពីក្រុមហ៊ុនដឹកត្រី) ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ឈឿន ប៊ុនឆន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ…

ឃាត់ខ្លួនបុរស៥នាក់ ករណីលេងល្បែង ជល់មាន់ និងអាប៉ោង នៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥និង២០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចម្ការលើ…

បង្រ្កាបទីតាំងល្បែងស៊ីសង(បៀរ) ឃាត់ខ្លួនស្រ្តី៤នាក់ នៅខេត្តកណ្តាល

កណ្តាលៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានផ្ញើសាររាយការណ៍ ក្នុងផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា «បងអើយឃើញមានបងប៉ូលិសទៅណែនាំ តែឥឡូវលែងលេងនៅខាងមុខហើយប្ដូរទៅលេងនៅខាងក្រោយផ្ទះវិញ ផ្ទះខាងក្រោយមួយទៀត»។ ក្រោយទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្តិ៍សំពៅពូន ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបទីតាំងល្បែងស៊ីសង(បៀរ) ខាងលើ នៅថ្ងៃអង្គារ ០៥កើត ខែអស្សុជ…

ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបង្រ្កាប

ភ្នំពេញៈ ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់ លោកជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទីយប់ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១បានដឹកនាំ មន្ត្រីសង្កាត់ និង កម្លាំងប្រជាការពារសង្កាត់ ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់…

សូមកុំជឿការអូសទាញ ឬលួងលោមគ្រប់រូបភាព! ជនឆបោកចំនួន ៥ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីក្លែងបន្លំ (Fraud) និងទទួលការ វេរប្រាក់ចូលគណនីខុសប្រក្រតី

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សំណុំរឿងឆបោក និងសម្អាតប្រាក់ដ៏ធំមួយនៅរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងឈានការចាប់ខ្លួនជនជាតិបរទេស៤នាក់ និងស្ដ្រីខ្មែរម្នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ…

ជនសង្ស័យ៧នាក់ត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

ព្រះសីហនុៈ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Gao MingShuai ថា មិត្តភក្តិរបស់គាត់ឈ្មោះ Wen QiLiang ភេទប្រុស ជនជាតិចិន ត្រូវបានក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយមិនស្គាល់ រួចជំរិតទារប្រាក់ចំនួន ១០,០០០$ (មួយម៉ឺនដុល្លារអាមេរិក) ។ បន្ទាប់ពីទទួលបណ្តឹងរួចសមត្ថកិច្ចយើងបានធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់…

ម្ចាស់ភ័យរត់បាត់អស់ បន្សល់ទុកនៅរបស់ ត្រូវសមត្ថកិច្ចដកហូត

កែបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីលេងល្បែងស៊ីសង (អាប៉ោង) ១ករណី នៅផ្ទះរបស់ឈ្មោះ…

សមត្ថកិច្ចចាប់យកម៉ូតូ​ ៦គ្រឿង ករណីចុះបង្រ្កាបអ្នកលេងល្បែងជល់មាន់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ម៉ោង ១៣និង៣០នាទី មានករណីបង្ក្រាបល្បែងស៊ីសង(ជល់មាន់)នៅចំណុចចំការស្វាយ ភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ពេលកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ អ្នកលេងបានរត់គេចខ្លួនបាត់អស់…

កម្លាំងចម្រុះចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមចំនួន ៣កន្លែង នៅស្រុកបាធាយ

កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ និងអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងបានចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាមដាក់ប្រាក់) ចំនួន០៣ទីតាំង ក្នុងមូលដ្ឋាន…