កម្លាំងនគរបាលឃាត់មនុស្ស ១០នាក់ ពាក់ព័ន្ធលេងល្បែងស៊ីសង
សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៧នឹង០០នាទី សមត្ថកិច្ចខេត្តសៀមរាបបានបង្ក្រាបបនល្បែងស៊ីសងមួយកន្លែងនៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនអ្នកលេងបានចំនួន ១០នាក់។ ដកហូតវត្ថុតាងរួមមាន៖១.បៀរលេងចំនួន១៧ហ៊ូរ ស្មើ៨៨៤សន្លឹក, ២.គ្រាប់ខ្លាឃ្លោកចំនួន១៨គ្រាប់, ៣.ចានទ្រាប់ក្រឡុកខ្លាឃ្លោកចំនួន ០៤, ៤.កំរាលរូបចាក់ចំនួន ០១។…