កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បង្ក្រាបបានម៉ូតូបំពាក់ស៊ីម៉ាំងប្រែនចំនួន ១២គ្រឿង បង្កសំឡេងរំខានដល់អ្នកដទៃ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបង្រ្កាប​មធ្យោបាយ​គ្រប់​ប្រភេ​ទ​ (ម៉ាស៊ីន​ បំពង​សំឡេង​ ស៊ីម៉ាំងប្រែន​) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែល​បង្កការរំខានដល់ការសំរាក ការរស់នៅ ដល់ថ្នាក់ដឹកនាំ ទូត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ វិនិយោគបរទេស…

សមត្ថកិច្ចកម្ទេចចោល​ នូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ជាច្រើនតោន

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ គណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកម្ទេចចោលឱសថខុសច្បាប់ចំនួន៧.៧តោន និងផលិតផលក្លែងក្លាយចំនួន៥៣៣តោន ដែលកងកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការបានបង្ក្រាប និងរឹបអូសនាពេលកន្លង។ កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក កើត…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ៣នាក់ ករណីឆបោកប្រាក់ជាង ១ម៉ឺនដុល្លារ ពីជនរងគ្រោះ

ភ្នំពេញៈ ករណី ឆបោក (លុយ១០,៧៥០ដុល្លារ) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់៖ ១/ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA…

ម៉ូតូចំនួន ៥៨គ្រឿង ត្រូវសមត្ថកិច្ចឃាត់ ករណី…

ភ្នំពេញៈ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ តែងតែបញ្ជាកម្លាំងឲ្យធ្វើការត្រួតពិនិត្យនឹងឃាត់លើមធ្យោបាយរថយន្ត ម៉ូតូគ្រប់ប្រភេទដែលប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសប្រក្រតី (ប្រែន.ប្រែន) ដើម្បីយកមកធ្វើការអប់រំណែនាំដល់ម្ចាស់យានយន្តឲ្យធ្វើការផ្លាស់ប្តូរ នឹងបញ្ឈប់ការប្រើប្រាស់ស៊ីមាំងខុសប្រក្រតីនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម រំខានការរស់នៅ នឹងសម្រាកដល់ស្ថានទូត ភ្ញៀវជាតិ អន្តរជាតិ វិនិយោគ…

ប្រតិបត្តិការណ៍ឃាត់ម៉ូតូបំពងសំឡេងរំខានដល់ពលរដ្ឋ នៅខណ្ឌដូនពេញ

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្តីពី លទ្ធផលបង្ក្រាប និងឃាត់ម៉ូតូស៊ីមាំង បំពងសំឡេងមិនប្រក្រតី (ស៊ីមាំងប្រែន) ដែលប្រតិបត្តិការណ៍នេះ បានបន្តធ្វើនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧និង០០នាទី រហូតដល់ម៉ោង ២និង០០នាទីរំលងអធ្រាត នៅតាមបណ្តាផ្លូវមួយចំនួនក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ដែលអ្នកប្រើប្រាស់ ម៉ូតូបំពងសម្លេងខាងលើនេះ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្លាប់សាធារណៈ…

សំ ប៉ូលីដា ថាជារឿងប្រសើរ ដែលកម្ពុជាមានគណកម្មការប្រគល់ពានឆ្នើម ដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង

អ្នកនាង សំ ប៉ូលីដា តារាល្បីឈ្មោះមួយរូប បានបង្ហាញខ្លួនចូលរួមក្នុងពិធីប្រគល់ពានឆ្នើមពីសហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២០។ អ្នកនាងថា កន្លងមកប្រទេសថៃទទួលជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតគណកម្មការប្រគល់ពានជូនដល់អ្នកជំនួញមិនថាជនជាតិថៃ ឬ បរទេសរួមមានទាំងជនជាតិកម្ពុជាផង ដែលអ្នកនាងយល់ថា គឺជាការជំរុញអោយអ្នកវិនិយោគកាន់តែមានកម្លាំងចិត្ត។ អ្នកនាងថា គឺជារឿងប្រសើរ ដែលកម្ពុជា មានគណកម្មការវាយតម្លៃគុណភាពផលិតផលរបស់ខ្លួន ហើយមានការប្រគល់ពានឆ្នើមជូនដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង…

តារា១៥រូប ត្រូវបានប្រកាសជាតារាកុងត្រាផលិតកម្មហ្គោល

កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ ផលិតកម្មហ្គោល ដែលបើកដំណើរការបាន១ឆ្នាំមកហើយ បានធ្វើជួបជុំអាហារសាមគ្គី និងបង្ហាញមុខតារាចម្រៀងកុងត្រារបស់ខ្លួន ដោយក្នុងពិធីនោះ ក៏មាន កញ្ញា យ៉េយ៉េ និង តារាសម្ដែងមួយចំនួន ដែលធ្លាប់បានសម្ដែងក្នុងបទរបស់ផលិតកម្មនេះ ចូលរួមជាកិត្តិយសផងដែរ។ អ្វីដែលកត់សម្គាល់ គឺផលិតមួយនេះ ប្រមូលបានតារាចម្រៀង១៥រូបហើយ ដោយក្នុងនោះក៏មានតារាសម្ដែងក្មេងៗ ជាធនធានផងដែរ។…

ដើម២០២០ ឆាយ វីរៈយុទ្ធ បោះទុនវិនិយោគជិត៣លានដុល្លារ

ស្ងាត់ៗ ស្រាប់តែពេលនេះ គេបានដឹងថា តារាចម្រៀងជួរមុខលោក ឆាយ វីរៈយុទ្ធ បាននិងកំពុងបោះទុនវិនិយោគប្រមាណ២លាន៦សែនដុល្លារ ដែលធ្វើឲ្យមហាជនផ្ទុះការ កោតសរសើរថា ជោគជ័យទាំងសិល្បៈ និងមុខជំនួញ។ នៅពេលផ្តើមនិយាយដល់ការបោះទុនវិនិយោគដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើមហាជនងឿងឆ្ងល់មិនតិចទេថា តើតារារូបនេះ បោះទុនរកស៊ីអ្វីបានជាប្រើដើមទុនធំសម្បើមម្លេះ? ប៉ុន្តែយ៉ាងណាចម្ងល់នេះ ត្រូវបានបកស្រាយនៅព្រឹកថ្ងៃទី១១ មករា ២០២០ ដោយតារារូបនេះ…

ជនជាតិចិន ចាកចេញពីក្រុងព្រះសីហនុ ទៅស្រុកកំណើតវិញ

ព្រះសីហនុៈ មកទល់នឹងដើមខែមករា ឆ្នាំ២០២០នេះ គេសង្កេតឃើញថា វត្ដមានជនជាតិចិន នៅតែបន្តធ្វើការចាកចេញ ពីក្រុង-ខេត្តព្រះសីហនុឥតឈប់ឈរ។ ក្នុងនោះមានទាំងអ្នកវិនិយោគ អាជីវករ និងពលករជនជាតិចិន ឬអ្នកមកធ្វើការងារ ដើម្បីរកប្រាក់ចំណូល នៅក្នុងខេត្តព្រះសីហនុជាដើម។ ផ្អើកតាមស្ថានភាពជាក់ស្ដែង យើងអាចដឹងខ្លះៗថា មូលហេតុនាំឲ្យពួកគេ ចាកចេញជាបន្តបន្ទាប់បែបនេះ ដោយសារតែការងាររកស៊ី នៅក្នុងខេត្តព្រះសីហនុ មានការផ្លាស់ប្តូរ…

អធិការក្រុងព្រះសីហនុត្រូវបានប្ដូរចេញពីដំណែងហើយ ដាក់អ្នកថ្មីជំនួសវិញ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងមុតមាំថា ”ល្បែងស៊ីសងដែលជ្រោកក្រោមស្លាកហ្គេមកម្សាន្តត្រូវ បង្ក្រាបឲ្យអស់ និងអ្នកនៅពីក្រោយបទល្មើស ឧក្រិដ្ឋណាមួយ ទោះជាអ្នកណាក៏ដោយគឺត្រូវតែចាប់ខ្លួនភ្លាមៗ”។ លោកស្នងការបានបន្ថែមថា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុទាំងមូល ជាគន្លឹះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ…