ជប៉ុនចុះហត្ថលេខាចាប់ផ្ដើមសាងសង់គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ក្នុងគម្រោងទឹកប្រាក់ ២៧លានដុល្លារ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ភាគខាងត្បូងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន Kubota Metawater Joint Venture នៅទីក្រុង Tokyo ប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុននេះ បានឈ្នះការដេញថ្លៃសាងសង់កាលពីថ្ងៃទី១២…

ក្រុមហ៊ុនសម្ព័ន្ធកូរ៉េខាងត្បូងមួយនឹងផលិតវ៉ាក់សាំង Sputnik V ឱ្យបាន១០០លានដូសក្នុងមួយខែ

  (សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូង Huons Global នៅថ្ងៃសុក្រនេះបាននិយាយថាខ្លួននឹងដឹកនាំក្រុមហ៊ុនសម្ព័ន្ធមួយដើម្បីផលិតវ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ី ១០០លានដូស ក្នុងរយៈពេលមួយខែ ស្របពេលទីក្រុងម៉ូស្គូកំពុងបង្កើនការផលិតដើម្បីផ្គត់ផ្គង់នៅជុំវិញពិភពលោក។ បើតាមក្រុមហ៊ុន Huons Global ក្រុមហ៊ុនដែលបានចូលរួមក្នុងសម្ព័ន្ធខាងលើក្នុងនោះរួមមានក្រុមហ៊ុន Prestige BioPharma, Humedix…

វិស័យឯកជន និងសប្បុរសជនចំនួន ១៤ នៅកម្ពុជា នាំយកសម្ភារប្រគល់ជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

នៅក្រសួងសុខាភិបាល បានរៀបចំពិធីទទួលអំណោយនិងសម្ភារៈ ដែលមាន វត្តមានលោកជំទាវ ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩និង ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានសម្របសម្រួលជាមួយអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ តាមរយៈ លោក Anthony…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្រ្តីឡាវ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្រ្តីឡាវ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់…

​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ច្បាប់​សំខាន់ៗ​ ដើម្បី​បង្កើន​សមត្ថភាព​ ប្រឆាំង​នឹង​ប្រទេស​ចិន

(Reuters)​ -​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​ការ​បរទេស​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ច្បាប់​សំខាន់ៗ​ ដើម្បី​បង្កើន​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការ​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​កំពុង​កើន​ឡើងជា​សកល​របស់​ប្រទេស​ចិនតា​មរយៈ​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ ការ​ផ្តល់​ជំនួយ​សន្តិសុខ​ និង​ការ​វិនិយោគ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​ ​សេចក្តី​ព្រាង​វិធានការ​ដែល​មាន​ចំណងជើង​ថា​ “​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ឆ្នាំ​ ២០២១”​ តម្រូវ​ឲ្យ​មានគំនិត​ផ្តួចផ្តើម​ការទូត​ និង​យុទ្ធសាស្ត្រ​ដើម្បី​ប្រឆាំង​នឹង​ទីក្រុង​ប៉េ​កាំ​ង​ ដោយ​បង្ហាញ​ពី​ការ​រឹត​បន្តឹង​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​។​ ​សេចក្តី​ព្រាង​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​សេចក្តីព្រាងច្បាប់​ដែល​មាន​ចំនួន​ ២៨០​ ទំព័រ​នេះ​និយាយ​ពី​ការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​ប៉ុន្តែ​ក៏​ផ្តល់​តម្លៃ​លើ​មនុស្សធម៌​ និង​លទ្ធិប្រជាធិបតេយ្យ​ ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​លើ​ជនជាតិភាគតិច​មូ​ស្លី​ម​…

ក្រសួងសុខាភិបាល បង្ហាញយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា

  (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានសេចក្ដីជូនដំណឹង បង្ហាញពីយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា។ ដើម្បីឲ្យកិច្ចដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំយន្តការ ក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត…

ក្រុមហ៊ុន​តូតាល់​ នឹង​នៅបន្តឈរជើង នៅ​ភូមាតទៅទៀត ទោះបីជាមានរដ្ឋប្រហារយោធាភូមាក៏ដោយ

នៅចំពោះមុខ​នៃ​ការបង្រ្កាបកាន់តែហិង្សា​របស់​យោធា​ភូមា​ទៅលើ​បាតុករ ភូមា អង្គការក្នុង​ស្រុក និង​អន្តរជាតិ​ដើម្បី ការពារ​សិទ្ធិមនុស្ស បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​នៅក្នុង​នោះមាន​ផងដែរ ក្រុមហ៊ុន​តូតាល់ បារាំង ឲ្យឈប់​ធ្វើ​ជំនួញ ដើម្បី ផ្តល់ប្រាក់ចំណេញ ដល់​របបយោធាភូមា​តទៅទៀត។ ប៉ុន្តែ នៅក្នុង​សំបុត្រ​ចំហរ ចុះផ្សាយ​នៅក្នុង​កាសែត​បារាំង នៅថ្ងៃអាទិត្យ​នេះ ប្រធាន​ក្រុមហ៊ុន​តូតាល់​បារាំង បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​នៅ…

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ គឺ​ជា​អាវុធ​យុទ្ធសាស្ត្រ ប៉ុន្តែ​វា​ក៏​ជា​អាវ​ក្រោះ​ការពារ​ជីវិត​ពលរដ្ឋ

ចាប់​តាំង​ពី​កម្ពុជា​ចាប់​ផ្ដើម​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ មាន​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​ហើយ ដែល​បាន​ទទួល​វ៉ាក់សាំង​នេះ។ ទន្ទឹម​នឹង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ស្វះ​ស្វែង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ពី​ប្រទេស​នានា ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន ឲ្យ​បាន​ចំនួន​យ៉ាង​ហោច​ណាស់​ពី​១០​លាន ទៅ​១៣​លាន​នាក់​។ នៅ​ក្នុង​ស្ថានភាព​ដែល​ជំងឺ​កូវីដ​១៩​បន្ត​រាត​ត្បាត​ពិភពលោក វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ត្រូវ​បាន​ប្រទេស​មហា​អំណាច​មួយ​ចំនួន ប្រើ​ប្រាស់​ជា​អាវុធ​សម្រាប់​ប្រកួត​ប្រជែង​គ្នា​នៅ​លើ​សង្វៀន​ភូមិ​សាស្ត្រ​នយោបាយ​ ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល និង​​ពង្រីក​អំណាច​របស់​ខ្លួន​ជា​ដើម​។ ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ជា​អាវុធ មិន​មែន​មាន​តែ​ក្នុង​បរិបទ​សកល​នោះ​ទេ​។ ក៏​មាន​ដែរ​នៅ​កម្ពុជា ដែល​ក្រុម​មនុស្ស​មួយ​ចំនួន​ព្យាយាម​ទាញ​ភ្ជាប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ទៅ​នឹង​យុទ្ធសាស្ត្រ​នយោបាយ ហើយ​ញុះញង់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​។ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ជា​ការ​ពិត…

លោក បៃដិន៖ ចិនគ្មានថ្ងៃអាចដណ្ដើមកៅអីមហាអំណាចពិភពលោកពីសហរដ្ឋអាមេរិកបានឡើយ

  (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយថា លោកនឹងរារាំងមិនឲ្យចិនដណ្តើមតំណែងជាកំពូលមហាអំណាចលេខ១ លើពិភពលោក ពីសហរដ្ឋអាមេរិកបានឡើយ ជាមួយការប្តេជ្ញាបណ្តាក់ទុនឲ្យខ្លាំងបំផុត ដើម្បីធានាថាអាមេរិកនាំមុខចិន ក្នុងការប្រកួតប្រជែងរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងសន្និសីទសារព័តមាននៅសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក បៃដិន បានគូសបញ្ជាក់ ដូច្នេះថា៖…

តើការកសាង «កោះនរា» ដែលមានតម្លៃ ២ពាន់លានដុល្លារ យ៉ាងណាហើយ?

  ភ្នំពេញ៖ អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានបញ្ជាក់ឱ្យដឹងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងថ្មីកោះនរា ដែលបាននិងកំពុងចាក់ខ្សាច់ និងថ្មដើម្បីបំពេញគ្រឹះរបស់ទីក្រុងនេះ សម្រេចបានចន្លោះ ៣០ទៅ ៣៥ភាគរយហើយគិតរហូតមកដល់ពេលនេះ។ លោកបន្តថា «ផែនការមេនៃការអភិវឌ្ឍទីក្រុងនេះបាន និងកំពុងដំណើរការ តាមផែនការ ប៉ុន្តែដោយសារវិបត្តិនៃជំងឺ Covid-19 បានធ្វើឲ្យអ្នកវិនិយោគជាតិ…