សន្និសិទ្ធសារព័ត៌មានស្តីពី ការបកស្រាយលទ្ធផលពិសោធន៍ចំពោះករណីកើតឡើង នៅសាលាបឋមសិក្សាអូរអំបិល ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩ បន្ទាយមានជ័យៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលអង្គរមីល មានទីតាំង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការពិសោធន៍លើផលិតផលអង្គរមីល ក្រោយពីព្រឹត្តិការណ៍ដែលបានកើតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ…
Tag: វិនិយោគ
រកឃើញពលករបរទេសខុសច្បាប់ បន្ទាប់ពីចុះត្រួតពិនិត្យទីតាំងជាច្រើន រួមទាំងមានក្រុមហ៊ុន Metfone
ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន បានចុះត្រួតពិនិត្យគោលដៅ ១៤កន្លែង នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងខេត្តឧត្តរមានជ័យ, តាកែវ, សៀមរាប, កំពង់ស្ពឺ និងព្រះសីហនុ។ ក្នុងការត្រួតពិនិត្យគោលដៅទាំង ១៤កន្លែង មាន ១.…
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ស្លាកឈ្មោះ អាជីវកម្មដែលខុស ឬមិនបានសុំច្បាប់ ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់
សៀមរាបៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក វ៉េង សុធី បានគូសបញ្ជាក់ថា ការលើកស្លាកអាជីវកម្ម ដែលពាក្យពេចន៍មិនត្រឹមត្រូវ ខុសពីឈ្មោះ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬមិនបានសុំច្បាប់អនុញ្ញាត្តជាមុន ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់ ពីព្រោះកម្ពុជា គឺជាប្រទេសនីតិរដ្ឋ និងជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ ដោយរដ្ឋលេខាធិការ បានលើកឡើងដូច្នោះ នាឱកាសដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោផ្ទះសំណាក់របស់ជនជាតិចិន…
សមត្ថកិច្ចប្រចាំការនៅព្រលានយន្តហោះ ឃាត់ខ្លួនជនជាតិចិនផ្នែកដេគ័រម្នាក់ ដែលនាំប្រាក់ពីហុងកុង មកកាន់ប្រទេសកម្ពុជាគ្មានប្រភពច្បាស់លាស់
ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយការិយាល័យគយ និងរដ្ឋាករប្រចាំនៅព្រលានយន្តហោះ ឃាត់ខ្លួនជនជាតិម្នាក់ និងដកហូតលុយជិត ១លានដុល្លារអាមេរិក ដែលលុយនោះ ត្រូវបាននាំចូលពីទីក្រុងហុងកុង ប្រទេសចិន។ យោងតាមប្រភពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទទួលផែនការងារអន្តោប្រវេសន៍ បានឲ្យដឹងថា នៅវេលាម៉ោង១៥និង១០នាទីរសៀល ថ្ងៃទី២៩ ខែឧសភានេះ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ…
ហ្សូណូ ថាគម្រោងដីធ្លី គឺមុខសញ្ញាថ្មីរបស់តារាសិល្បៈ
ក្នុងពិធីសម្ពោធ ក្រុមហ៊ុន KH Land Co., Ltd កាលពីព្រឹកថ្ងៃទី២៨ ឧសភា នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល តារាសិល្បៈមួយចំនួន ត្រូវគេឃើញបង្ហាញខ្លួន ខណៈដែលតារាចម្រៀង ហង្សមាស លោក ហ្សូណូ បានអះអាងថា ខ្លួនក៏កំពុងបោះជំហានចង់ក្លាយជាអ្នកលូកដៃក្នុងវិស័យនេះដែរ។…
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិ ដែលប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ
ព្រះសីហនុៈ យោងតាមផេកក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថានាពេលថ្មីៗនេះ ដោយទទួលបានការណែនាំពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិនចំនួនពីរទីតាំង ដែលកន្លែងទី១ គឺជាហាងលក់សម្លៀកបំពាក់ ឈ្មោះថា «ក្មេងស្រីជនជាតិចិន» និងកន្លែងទី២…
Update៖ តុលាការឃុំខ្លួនជនជាតិចិន៣នាក់ ខណៈលុយជាង៣លានដុល្លារ ត្រូវបញ្ជូនទៅទុកនៅធនាគារជាតិនៃកម្ពុជា
ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លុយជាង៣លានដុល្លារអាមេរិក ដែលមានប្រភពមិនច្បាស់លាស់ ត្រូវបានយកទៅរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីជាភស្តុតាង ក្នុងសំណុំរឿងចាប់ខ្លួនជនជាតិចិន៣នាក់ ដែលបច្ចុប្បន្ន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារប៉េហ្ស៊ី ។ បើតាមការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។…
ពេលនេះតុលាការក្រុងភ្នំពេញ សមេ្រចបញ្ជូនជនជាតិចិនទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ
ភ្នំពេញៈ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនជាតិចិនទាំង៣នាក់ នៅពន្ធនាគារភ្នំពេញ ប៉េស៊ី ពាក់ព័ន្ធនឹងការនាំប្រាក់ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា រីឯវត្ថុតាងប្រាក់ដុលារអាមេរិកទាំងនោះ ត្រូវបានបញ្ជូនទៅធនាគារជាតិ ដើម្បីរក្សាទុកជាភស្តុតាង។ យោងតាមរបាយការណ៍ អគ្គនាយករដ្ឋានអន្តោប្រវេន៍គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ…
មាស សុខសោភា និងតារាល្បី ធ្វើឲ្យសង្ក្រាន VIP នៅព្រៃនប់ ផ្អើល និងកក្រើក
ខុសពីក្រុមហ៊ុនមួយចំនួនដែលគ្រាន់តែ ធ្វើពិធីជប់លៀងសមាជិក ដើម្បីអបអរបុណ្យចូលឆ្នាំ កាលពីល្ងាចរហូតដល់យប់កណ្ដាលអធ្រាត្រថ្ងៃទី៧ មេសា ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញបុរី វីអាយភី បានទាំងរៀបចំការប្រគំតន្ត្រី និងធ្វើសង្ក្រានទ្រង់ទ្រាយធំ ដែលធំជាងកាលពីឆ្នាំមុនទៅទៀត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ។ តារាចម្រៀងមាស សុខសោភា និងតារាល្បី សុទ្ធតែបង្ហាញខ្លួន ធ្វើអោយសង្ក្រាន និងពិធីជប់លៀងមួយនេះ កកកុញដោយភ្ញៀវកិត្តិយស និងអ្នកទស្សនា។ លោក…
ស្ងាត់ៗ ឱក សុគន្ធកញ្ញា ទិញចម្ការដូងក្រអូបយ៉ាងត្រជាក់ល្ហិម
ក្នុងឱកាសច្រៀងរាំលើឆាកតន្ត្រី ក្នុងពិធីបើកការិយល័យលក់ដីចម្ការដូងក្រអូប នៅខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣ មេសា តារាចម្រៀងល្បីល្បាញកញ្ញា ឱក សុគន្ធកញ្ញា នៅតែធ្វើអោយព្រឹត្តិការណ៍ “ឋានព្រះឥន្ទ” ដែលជាគម្រោងលក់ចម្ការបង់រំលោះ ទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។ ព័ត៌មានផ្លូវការបានអះអាងថា នាងបានទិញចម្ការដូងក្រអូបពីក្រុមហ៊ុននេះ មិនតិចហិកតារនោះទេ ខណៈដែលប្រភពជិតស្និទ្ធិរបស់នាង ក៏បង្ហើបថានាងគម្រោងសង់ទីលម្ហែកាយ នៅក្នុងចម្ការដែលបានទិញនោះ ដើម្បីសម្រាកកម្សាន្តផង។ ប្រភពពីក្រុមហ៊ុនហង្សម្ចាស់ដី…