ជប៉ុន យល់ព្រមបង្កើត «ខ្សែទូរស័ព្ទយោធាបន្ទាន់» ជាមួយចិន

(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi បានឈានដល់ការព្រមព្រៀងគ្នាមួយក្នុងការបង្កើតខ្សែទូរស័ព្ទបន្ទាន់យោធា ជាមួយប្រទេសចិន នៅឆ្នាំ២០២២ នៅចំពោះភាពតានតឹងជាមួយចិន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនម្នាក់។ អ្នកនាំពាក្យរូបនេះដដែលបានឱ្យដឹងទៀតថាការឯកភាពគ្នាខាងលើ ធ្វើឡើងបន្ទាប់ពីប្រមុខការពារជាតិប្រទេសទាំងពីរ ទើបជួបពិភាក្សាគ្នាកាលពីពេលថ្មីៗនេះ។ លោក Nobuo Kishi បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក…

លោកស្រី ទ្រី ដាណា ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអតីតស្វាមី ជុំវិញការប្រើប្រាស់អំពើហឹង្សារកន្លងមក

(ភ្នំពេញ)៖ ទោះបីជាប្រកាសលែងលះគ្នាដាច់ស្រេចតាមផ្លូវច្បាប់ក៏ពិតមែន តែទំនាក់ទំនងរវាងលោកស្រី ទ្រី ដាណា និងអតីតស្វាមី ហាក់មិនទាន់ដាច់ស្រេចនោះឡើយ ដោយសារតែកូនៗ។ អ្វីដែលគេចាប់អារម្មណ៍ នៅប៉ុន្មានម៉ោងមុននេះ ស្រាប់តែ លោកស្រី ទ្រី ដាណា ឡាយប្រកាសក្នុងបណ្តាញសង្គមថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអតីតស្វាមីជុំវិញការប្រើប្រាស់អំពើហឹង្សារកន្លងមក ។ ក្នុងការឡាយវីដេអូ លោកស្រី…

កាន់តែក្តៅ! លោកស្រី ទ្រី ដាណា៖ «សុំទោសផង បើខ្ញុំបង្ហោះវិដេអូនោះរួចហើយ ខ្ញុំនិងស្នើសុំឲ្យក្រសួងពាក់ព័ន្ធ អនុវត្តតាមច្បាប់ហើយ»

(ភ្នំពេញ)៖ ជុំវិញរឿងរ៉ាវប្តីប្រពន្ធរបស់លោកស្រី ទ្រី ដាណា និងអតីតស្វាមី ទស្សនិកជនធ្លាប់តែបានលឺ លោកស្រី ទ្រី ដាណា និយាយថា ពូម៉ៅប្រើប្រាស់អំពើហឹង្សាមកលើខ្លួន ប៉ុន្តែមិនបង្ហោះវីដេអូប្រើប្រាស់អំពើហឹង្សានោះឲ្យមហាជនបានឃើញឡើយ។ តែយ៉ាងណា ពេលនេះ លោកស្រីទ្រី ដាណា ស្រាប់តែបង្ហោះសារ ទំនងជាចង់បង្ហាញវីដេអូនោះឲ្យមហាជនបានឃើញ។ បង្ហោះសារលើផេកផ្លូវការរបស់ខ្លួន លោកស្រី…

ស្មានតែចប់ហើយ! លោកស្រី ទ្រី ដាណា ស្រាប់តែចេញវីដេអូព្រមានពូម៉ៅ ឡើងចាស់ដៃ(Video)

(ភ្នំពេញ)៖ ស្មានតែរឿងចាប់សព្វគ្រប់ហើយ មានអីពេលនេះមហាជនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូឡាយផ្ទាល់មួយ លោកជំទាវទ្រី ដាណា ម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាង និងជាថៅកែហាងពេជ្រដ៏ល្បីឈ្មោះ បានចេញមុខមកធ្វើការបកស្រាយ ក៏ដូចជាទម្លាយរឿងរ៉ាវរបស់អតីតស្វាមីរហូតធ្វើឲ្យអ្នកនិយមគាំទ្រផ្ទុះការភ្ញាក់ផ្អើលស្ទើរតែគ្រប់គ្នាតែម្តង។ ជាក់ស្តែងនៅក្នុងវីដេអូនោះ លោកជំទាវម្ចាស់ហាងពេជ្ររូបនេះបានលើកឡើងទាក់ទងនឹងអតីតស្វាមីដែលតែងតែផ្ញើសារចូលមកកាន់គ្រុប និងបានបន្តលើកនិយាយថា អតីតស្វាមីខ្លួនបែកគ្នាហើយ ចរិតអត់ព្រមកែ ហើយនៅតែបន្តមានរឿងជាមួយខ្លួនរហូតទៀត។ សូមរំលឹកផងដែលថា កាលពីកំឡុងខែតុលា ឆ្នាំ២០២១កន្លងទៅនេះ រឿងរ៉ាវនៃទំនាក់ទំនងបាក់បែករវាងអភិជនក្នុងសង្គមមួយគូគឺលោកស្រីទ្រីដាណា…

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បច្ចុប្បន្ន ដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ។ ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សំម្លាប់សមាសភាពចង្រៃតាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់។ ន ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តដំណើរការវាយតម្លៃវិភាគ ហានិភ័យលើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់…

រុស្ស៊ី អះអាងថាបេសកជនរបស់ខ្លួន ត្រៀមជាស្រេចដើម្បីចរចាជាមួយអាមេរិក ជុំវិញវិបត្តិអ៊ុយក្រែន

(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនអ្នកតំណាងឱ្យទៅចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពី ការធានាសន្តិសុខដែលទីក្រុងម៉ូស្គូ កំពុងស្វែងរកក្នុងចេតនាបន្ធូរបន្ថយវិបត្តិពាក់ព័ន្ធនឹងអ៊ុយក្រែន។ នេះបើតាមអ្នកនាំាពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov លោក Dmitry Peskov បានឱ្យដឹងទៀតថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក…

មកវិញហើយ! តីវ៉ៃម៉ាលុយ ចេញមកពញ៉ាក់អារម្មណ៍អ្នកគាំទ្រ ក្រោយស្ងប់ស្ងាត់មួយរយៈធំ

(ភ្នំពេញ)៖ តីវ៉ៃម៉ាលុយ ដែលល្បី និងផ្ទុះការគាំទ្រខ្លាំង កាលពីឆ្នាំ២០១៨ នៅពេលនេះ បានចេញមកកំដរអារម្មណ៍ទស្សនិកជនវិញហើយ តាមរយៈការបញ្ចេញបទចម្រៀងរ៉េប ក្នុងផលិតកម្មរាម។ ថ្មីៗនេះ ពីផលិតកម្មរាម បានបង្ហាញនូវបទចម្រៀងមួយបទ «PEEKABOO» ដែលមានការលាក់មុខតារាចម្រៀង តែយ៉ាងណាអ្នកគាំទ្របានស្គាល់យ៉ាងច្បាស់ថានេះគឺ កញ្ញា តីវ៉ៃម៉ាលុយ ដែលជាតារាចម្រៀងរ៉េបស្រីមួយរូបដែលផ្ទុះកាលពីឆ្នាំ២០១៨។ បន្ទាប់ពីបង្ហោះបទចម្រៀងលើបណ្តាញសង្គមផ្លូវការ របស់ផលិតកម្មបានប៉ុន្មានថ្ងៃ…

ទន់ភ្លន់ តែម៉ឺងម៉ាត់! សួស វីហ្សា លេចវត្តមានសម្តែងរបាំផ្លិតយ៉ាងរស់រវើក អបអរខួបទី២៩ របស់រមណីយដ្ឋានអង្គរ

(ភ្នំពេញ)៖ ធ្លាប់តែឃើញបង្ហើរសំនៀរលើឆាកតន្ត្រី ពេលនេះតារាចម្រៀង សួស វីហ្សា បានធ្វើឲយមហាជនចាប់អារម្មណ៍ខ្លាំង តាមរយៈការបញ្ចេញសមត្ថភាព ក្នុងការសម្តែងរបាំផ្លិតយ៉ាងរស់រវើក អបអរខួបទី២៩ របស់រមណីយដ្ឋានអង្គរ។ អ្នកនាង សួស វីហ្សា បានបញ្ចេញវីដេអូរបាំផ្លិត នៅលើគណនីហ្វេសប៊ុករបស់នាង ដែលនាងរាំដើម្បីអបអរខួបទី២៩ឆ្នាំរបស់រមណីយដ្ឋានអង្គរ រហូតធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់សរសើពីភាពប៉ិនប្រសព្វ នឹងកាយវិការទន់ភ្លន់ រស់រវើករបស់នាង រួមទាំងអ្នករបាំផ្សេងទៀតផងដែរ។…

កម្ពុជាបិទខ្ទប់គេហទំព័រ ចំនួន៩ បន្ទាប់ពីរកឃើញមានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា

និយ៍តករទ្ធរតមនាគមន៍កម្ពុជា (ន.6.ក.) ល្វមជួនដឺណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងកិច្ច សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ន.ទ.ក. បានចាត់វិធានការបិទខ្ទប់តេហទំព័រនិងយ្វអអិល ចំនួន ៩(ដូចមានភ្ជាប់ជួន) បន្ទាប់ពីរកឃើញថាតេហទិព័រនិងយួអអិលទាំងនេះ បានបង្ហោឌួបភាពនិងវីដេអ្វូអាសអាភាសកុមារតាមប្រព័ន្ធអនឌាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ន.ទ.ក. នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទ្លូរតមនាគមន៍ទាំងអស់ ដើម្បីលុបបិបាត់រាល់គេហទិព័រនិងយូអអិលដែលបង្ហោះរូបភាពនិងវីដេអូអាសអាភាស កុមារតាមប្រព័ន្ធអនឡាញ ដែលសកម្មភាពនេះ បានជិរុញនិងបង្កឱ្យ]កើតមានអាជីវកម្មពេស្យាកម្ម…

វ៉ាន់ នីឡា ទ្រាំមិនបាន ស្រាប់តែត្រឡប់មកវិស័យចម្រៀងវិញ ព្រោះអ្នកគាំទ្រទទូចខ្លាំងពេក

(ភ្នំពេញ)៖ អតីតតារាចម្រៀងស្រីក្នុងផលិតកម្ម Pleng Records និងជាប្អូនស្រីរបស់អ្នកនិពន្ធទំនុកចម្រៀងល្បីឈ្មោះលោក សុខ ជំនោរ កញ្ញា សុខ ចិន្ដា ឬមហាជនស្គាល់ថា វ៉ាន់ នីឡា កំពុងត្រឡប់រកវិស័យចម្រៀងវិញម្តងទៀត តាមការទទូចសុំរបស់អ្នកគាំទ្រដែលប្រើប្រាស់បណ្ដាញសង្គម Facebook និង Instagram ដែលសុំឱ្យកញ្ញាវិលមកកាន់វិស័យសិល្បៈចម្រៀងវិញ។ តារាចម្រៀងរូបនេះបានបាត់មុខពីវិស័យចម្រៀងអំឡុងឆ្នាំ២០១៤…