Park Hang Seo គ្រូបង្វឹកថ្មីរបស់វៀតណាមបានកំណត់គោលដៅលេខ ១០០ ក្នុង FIFA world rankings

លោក Park Hang-seo ដែលជាគ្រូបង្វឹកថ្មីបានកំណត់គោលដៅនៃការដឹកនាំក្រុមជម្រើសជាតិវៀតណាម ឲ្យបានឈានដល់ចំណាត់ថ្នាក់កំពូល top 100 នៅក្នុងចំណាត់ថ្នាក់របស់ FIFA world ranking នៅមុនពេលដែលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់។ គ្រូកូរ៉េខាងត្បូងនេះ បាននិយាយថា៖ “ខ្ញុំមិនមានព័ត៌មានច្រើនអំពីកីឡាបាល់ទាត់វៀតណាមទេ នេះជាពេលដែលខ្ញុំបានដឹងអំពីវាជាលើកដំបូង។ ប៉ុន្តែខ្ញុំបានធ្វើការស្រាវជ្រាវនៅក្នុងព្រឹត្តការណ៍មួយចំនួនវៀតណាមប្រកួត ហើយខ្ញុំបានអង្កេតមើលការប្រកួតជម្រុះរវាងវៀតណាមនិងកម្ពុជាកាលពីថ្ងៃពុធដែរ»។ លោកបានបញ្ជាក់ថា៖ «គោលដៅរបស់ខ្ញុំគឺចង់ជួយវៀតណាមឈានដល់ចំណាត់ថ្នាក់កំពូលទាំង…

ផ្តន្ទាទោស​ ជឿង ថេង និងប្រពន្ធ​ ជាមេឈ្មួញឈើ ធំ និងមានដ៏ឥទ្ធិពលនៅកំពង់ស្ពឺ​ ដាក់គុកម្នាក់ត្រឹមតែ១ឆ្នាំ​ និងបើកទ្វាដេប៉ូឱ្យរកស៊ីលក់ឈើវិញ

ភ្នំពេញៈ ដូចជាអ្វីដែលបានគ្រោងទុករួចហើយ​ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧​ នេះលោក គី រិទ្ធី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោស​ ជនជាប់ចោទ​៖ -ទី១ឈ្មោះ ជឿង ថេង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ យោធាយុទ្ធភូមិភាគទី៣​…

Vitorino៖ កីឡាករវៀតណាមមានចំណាត់ថ្នាក់ខ្ពស់ជាងខ្មែរ

លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាបានទទួលស្គាល់ថាកីឡាកររបស់វៀតណាមស្ថិតក្នុងកម្រិតខ្ពស់ជាងក្រុមរបស់លោកក្រោយពីពួកគេបរាជ័យក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 កាលពីថ្ងៃអង្គារ៍។ គ្រូប្រេសុីល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ «កីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀតដើម្បីអភិវឌ្ឍន៍។ ខ្ញុំមិនពេញចិត្តនឹងខ្សែការពាររបស់យើងទេ។ ខ្ញុំគិតថាបច្ចេកទេសរបស់កីឡាករត្រូវតែមកពីលីគជាតិ។ ប្រទេសវៀតណាមមានឱកាសក្នុងការអភិវឌ្ឍន៍ដោយផ្អែកលើគុណភាពនៃក្របខ័ណ្ឌ V-League របស់ពួកគេ»។…

បុរសជនជាតិវៀតណាមម្នាក់ ជិះទូកបេះត្រកួនលង់ទឹកស្លាប់

ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ជិះទូកចុះបេះត្រកួនត្រូវបានលង់ទឹកស្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលំខាងក្រោយសាលាកសិកម្ម ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះខាងលើបានអោយដឹងថា នៅវេលាម៉ោង៣ទៀបភ្លឺប្តីរបស់គាត់បានជិះទូកចុះទៅបេះត្រកួនក្នុងបឹងក្រោយផ្ទះតែម្នាក់ឯងដូចសព្វដង លុះព្រឹកឡើងមិនឃើញត្រលប់មកផ្ទះវិញ ហើយអ្នកដែលជិះទូកទៅបេះត្រកួនដូចគ្នាឃើញតែទូកនឹងត្រកួនពុំឃើញគាត់ក៏មានការឆោឡោនាំគ្នាចេញទូកជួយរាវហើយក៏បានស្រង់ជនរងគ្រោះដាក់លើទូកត្រលប់មកផ្ទះរបស់គាត់វិញ តែជាអកុសលបុរសជនជាតិវៀតណាមខាងលើនេះបានឈ្លក់ទឹកស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ លើន ទិត…

សោកស្តាយ! កម្ពុជា បរាជ័យធ្ងន់ក្រោមថ្វីជើង វៀតណាម

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យធ្ងន់ក្រោមថ្វីជើង ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដោយលទ្ធផល ០ទល់៥ មុននេះបន្តិច ដែលធ្វើឡើងនៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន My Dinh នាទីក្រុង ហាណូយ ប្រទេស វៀតណាម។ ការប្រកួតនេះធ្វើឡើងក្នុងជំនួបលើកទី៤ នៃវគ្គជម្រុះប្រចាំពូល C ក្នុងពានរង្វាន់ AFC Asain Cup…

អាជ្ញាកណ្តាលជនជាតិថៃ នឹងធ្វើកាត់សេចក្តីរវាង វៀតណាម និង កម្ពុជា

អាជ្ញាកណ្តាលរបស់ថៃ លោក Mongkolchai Pechsri នឹងធ្វើជាអ្នកកាត់ក្តីនៃការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 រវាង វៀតណាម និង កម្ពុជា នៅកីឡដ្ឋាន My Dinh នៅថ្ងៃទី ១០ ខែតុលា នាវេលាម៉ោង…

យប់នេះ កម្ពជា អាចដណ្តើម៣ពិន្ទុពី វៀតណាម ទេ?

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវទៅប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នៅថ្ងៃអង្គារ៍ ទី១០ ខែតុលា ឆ្នាំ២០១៧នេះ នាវេលាម៉ោង ០៧:០០ នាទីយប់ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន My Dinh នាទីក្រុង ហាណូយ ប្រទេស វៀតណាម។ ការប្រកួតនេះធ្វើឡើងក្នុងជំនួបលើកទី៤ នៃវគ្គជម្រុះប្រចាំពូល C…

គ្រូវៀតណាមថា កម្ពុជាពឹងផ្អែកខ្លាំងលើ ចាន់ វឌ្ឍនាកា

គ្រូបង្វឹកបណ្តោះអាសន្នវៀតណាមលោក Mai Duc Chung បានវាយតម្លៃពីសារៈសំខាន់នៃការប្រកួតនាថ្ងៃនេះជាមួយកម្ពុជាក្នុងយុទ្ធនាការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 ។ បុរសវ័យ ៦៦ឆ្នាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងស្រុកថា៖ «ការប្រកួតនៅថ្ងៃនេះគឺមានសារៈសំខាន់ណាស់សម្រាប់យើងព្រោះវានឹងសម្រេចឱកាសរបស់យើងដើម្បីឈ្នះសំបុត្រសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ 2019 »។ “យើងមានអត្ថប្រយោជន៍ព្រោះជាការលេងនៅក្នុងផ្ទះ…

រកឃើញសរសៃគុយទាវ ស្លឹកខ្ទឹក ស្លឹកគូឆាយ ដំឡូងបារាំង និងខ្ទឹមបារាំង មានជាតិគីមីនៅលើទីផ្សារក្នុងខេត្តស្វាយរៀង!

ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ដោយបានការចាត់បញ្ជូនរថយន្តពិសោធន៍ចល័តនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង និងទទួលបានកិច្ចសហការពីអាជ្ញាធរដែនដី គណកម្មការផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារប្រសូត ហៅផ្សារកណ្តៀងរាយ ស្ថិតក្នុងស្រុកស្វាយទាប និងផ្សារជីភូ ស្ថិតក្នុងក្រុងបាវិត ដើម្បីពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ ព្រមទាំងបានធ្វើតេស្តបឋមទៅលើបន្លែ…

Leonardo Vitorino៖ ចាន់ វឌ្ឍនាកា គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុតនៅអាស៊ី

លោក Leonardo Vitorino គ្រូបង្វឹករបស់កម្ពុជាបានកោតសរសើរកីឡាករ ចាន់ វឌ្ឍនាកា ដែលជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗ នៅអាស៊ីមុនការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 ជាមួយនឹង វៀតណាម នៅថ្ងៃទី ១០ ខែតុលា​ ស្អែកនេះ។ គ្រូប្រេសុីល បាននិយាយថា៖…