ឈ្លោះប្រកែកគ្នារឿងមិនឲ្យយកឡានទៅដឹកស្វាយ កាប់គ្នាដាច់ម្រាមដៃនិងរបួសធ្ងន់

កណ្តាលៈ បុរសជនជាតិវៀតណាម២នាក់បានរងរបួសធ្ងន់ និងស្រាល ខណៈដែលជនដៃដល់ត្រូវជាសាច់ញាតិជនជាតិវៀតណាមដូចគ្នា ឈ្លោះប្រកែកគ្នារឿងឡានដឹកស្វាយបានឈានទៅដល់ដេញកាប់គ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នៅចំណុចផ្ទះ ថោង រ៉ន នៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។ នគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះ ទាំង២នាក់នេះទី១ឈ្មោះ យ៉ យ៉ាងហាយ…

ស្លាប់មនុស្ស ៧២ នាក់ និងបាត់ខ្លួន ៣០ នាក់ ក្នុងករណីគ្រោះទឹកជំនន់ និងបាក់ដី នៅវៀតណាម

វៀតណាមៈ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ នៅថ្ងៃចន្ទនេះ បាននិយាយថា មនុស្ស ៧២ នាក់ត្រូវបានស្លាប់ និងរងរបួស ៣៣ នាក់ ខណៈដែល ៣០ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងកាលសប្ដាហ៍មុន បានបណ្ដាលឲ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់ នៅតំបន់ភាគខាងជើង និងកណ្ដាលប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន ចិនស៊ិនហួ…

ស្រវឹងស្រាទៀតហើយ! ចុះងូតទឹកទន្លេ បណ្តាលឲ្យលង់ទឹកស្លាប់ចោលប្រពន្ធកូន

កណ្តាលៈ បុរសម្នាក់តែងតែផឹកស្រាជាប្រចាំ ហើយថែមទាំងរករឿងប្រពន្ធកូនស្ទើរជារៀងរាល់ថ្ងៃ តែកុសលអាក្រក់បែរជាស្រវឹងស្រា ចុះទៅងូតទឹកទន្លេ លង់ទឹកស្លាប់ទៅវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេមេគង្គ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ បើតាមប្រពន្ធបានឲ្យដឹងថា ជនរងគ្រោះឈ្មោះត្រឹង យុាំងតូយ ភេទប្រុស…

F5 ស្មាតហ្វូនអេក្រង់ពេញដំបូងរបស់ Oppo នឹងប្រកាសចេញខែនេះ

ក្រុមហ៊ុន Oppo បានទទួលស្គាល់ថា ខ្លួននឹងប្រកាសចេញស្មាតហ្វូនអេក្រង់ពេញដំបូងបង្អស់នៅលើទីផ្សារ ស៊េរី F5 នៅថ្ងៃទី ២៦ ខាងមុខ។ ស្មាតហ្វូនឯកទេសថតរូប Selfie “អត្តថត” ស៊េរីចុងក្រោយនេះ នឹងចែក​ចាយលក់នៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន ថៃ និងវៀតណាម។…

Leonardo Vitorino ប្តេជ្ញាមិនបោះបង់

លោក Leonardo Vitorino គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានឆ្លើយតបចំពោះការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីក្រុមរបស់លោកបានបន្តការខកចិត្តនៅពេលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ៥-០ ទៅវៀតណាមក្នុងការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ 2019 របស់ពួកគេកាលពីថ្ងៃអង្គារ៍។ គ្រូវ័យ ៤៣ឆ្នាំ បាននិយាយថា៖ “ខ្ញុំ​នឹង​មិន​បោះបង់ទេ! មុនពេលខ្ញុំមកដល់ប្រទេសកម្ពុជាខ្ញុំដឹងថានេះជាលទ្ធផលនិងប្រវត្តិសាស្ត្រ កាលពីអតីតកាល។ ខ្ញុំត្រូវបានជួលឱ្យធ្វើការងារយូរអង្វែង»។…

បាឡែនបើកលឿនទៅបុកហ៊ីយ៉ាន់ដាយ លាន់ដូចរន្ទះ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

ព្រះសីហនុៈ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរង ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តការីមបាឡែននិងរថយន្តដឹកឥដ្ឋ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤…

លិចផ្ទះអ្នកណាខ្លះទេពេលនេះ! ព្យុះ ខាណុន នឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជា អាចនឹងបង្កឲ្យមានជំនន់ទឹកភ្លៀងជាច្រើនកន្លែង

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានឿាព និងឥទ្ធិពលរបស់ព្យុះទី២០ ឈ្មោះ ខាណុន បានឲ្យដឹងថា យោងតាមការព្យាករ នៅពេលចូលដល់សមុទ្រចិនខាងត្បូង ព្យុះខាណុន នឹងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុង រួចបន្តដំណើរឆ្ពោះមកទិសខាងលិចក្នុងល្បឿន ១២០ km/h ។ បន្ទាប់ពីឆ្លងកាត់កោះហៃណាំ ព្យុះខាណុន នឹងរំកិនខ្លួនចូលទៅឈូងសមុទ្រតុងកឹង (វៀតណាម) ហើយបន្តដំណើរទៅដល់ឆ្នេរប្រទេសវៀតណាមភាគកណ្តាលនៅយប់ថ្ងៃទី១៧…

ឈុតប្លែកៗ ក្នុងព្រឹត្តិការណ៍ Miss Grand យប់មិញ

កាលពីយប់ថ្ងៃទី១២ តុលា យប់មិញ ព្រឹត្តិការណ៍បានដំណើរការការប្រកួតព្រឹត្តិការណ៍ Miss Grand International 2017 យ៉ាងកក្រើកនៅក្នុងប្រទេសវៀតណាម។ ការប្រកួតយប់នោះ គឺដំណាក់កាលប្រកួតប្រជែងស្នាដៃសម្លៀកបំពាក់បែបប្រពៃណីប្រចាំប្រទេសនីមួយៗ។ អុីចឹងហើយ ទើបគេឃើញឈុតប្លែកៗដែលច្នៃឡើងដោយអ្នកឯកទេស ត្រូវបានបង្អួតគ្នាយ៉ាងអស្ចារ្យនៅលើវេទិកា។ ក្នុងនោះ តំណាងរបស់កម្ពុជា គឺកញ្ញា ខ្លឹម ស្រីគា ក៏បានបង្អួតឈុត…

Miss Grand 2017 ប្រកួតផ្ដាច់ព្រ័ត្រ លើកោះត្រល់ !

ក្រោយពីបានប្រកួតសម្លៀកបំពាក់បែបប្រពៃណីប្រចាំប្រទេសកាលពីយប់ថ្ងៃទី១២ តុលា ការប្រកួតកញ្ញាឯក Miss Grand International 2017 នឹងបន្តការប្រកួតលើឈុតហែលទឹក និងប្រកួតផ្នែកចំណេះដឹងបន្តទៀត មុននឹងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ដែលវៀតណាមនឹងកំណត់ធ្វើឡើងនៅលើកោះ ត្រល់ដែលគេស្គាល់ថាជាអតីតដីកោះរបស់កម្ពុជា។ បេក្ខនារីស្រស់ស្អាត និងពោពេញដោយចំណេះដឹងមកពីប្រទេសនានានៅលើពិភពលោក ដោយក្នុងនោះរួមមានកញ្ញាឯករបស់កម្ពុជាផងដែរ នឹងដណ្ដើមម្កុដដែលមានតម្លៃរហូតដល់៣០ម៉ឺនដុល្លារច្នៃពីមាស និងត្បូងសុទ្ធ។ ផ្អែកតាមការបង្ហាញខ្លួនរបស់ស្រីស្អាតនៅក្នុងព្រឹត្តិការណ៍ Miss Grand…

Leonardo៖ កីឡាករចាស់ៗមួយចំនួនគ្មានវត្តមានទេ នៅជំនួបក្រោយៗ

បន្ទាប់ពីបានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទទួលបរាជ័យយ៉ាងចាស់ដៃពីសម្នាក់ក្រុមម្ខាស់ផ្ទះវៀតណាម ដល់ទៅ ៥ទល់០ កាលពីជំនួបជើងទី២ ក្នុងការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 កាលពីថ្ងៃអង្គារ៍ នាទីក្រុងហូជីមិញ។ បុរសវ័ ៤៣ឆ្នាំរូបនេះ បានលើកឡើងថា៖ «កីឡាកររបស់ V-League មានទំហំនិងលក្ខណ:ខុសគ្នាជាមួយនឹងលីគបាល់ទាត់របស់កម្ពុជាយើង។ នៅការប្រកួតបន្ទាប់ទៀតខ្ញុំនឹងត្រូវកាត់ឈ្មោះកីឡាករចាស់ៗជាច្រើន ហើយជំនួសពួកគេមកវិញគឺកីឡាករវ័យក្មេងៗ»។…