នៅព្រឹកនេះកម្ពុជា បានដឹកជញ្ជូនអំណោយតាមយន្តហោះពិសេសយកទៅផ្តល់ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់អំណោយជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់អំណោយជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសរុបថវិកាចំនួន ៣៥០,០០០ ដុល្លារសហរដ្ឋអាមេរិក, ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់ N95 ១០ម៉ឺនម៉ាស់។ ក្រៅពីជួយឧបត្ថម្ភម៉ាស់ និងថវិកា ក៏បានបន្ថែមម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង។  …

សមត្ថកិច្ចបង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) ឃាត់ខ្លួនស្រ្តីម្នាក់

កណ្ដាលៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង២០នាទី បង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) ចំណុចផ្សារបែកចាន ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ សឿង ធីតា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ…

ក្រសួងបរិស្ថាន បង្ហាញវត្តមានហ្វូងសត្វខ្ទីង ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា

(ភ្នំពេញ)៖ ហ្វូងសត្វខ្ទីងដែលមានទាំងសត្វខ្ទីងធំ សត្វខ្ទីងតូចៗជាច្រើនត្រូវបានក្រុមអ្នកស្រាវជ្រាវ នៃក្រសួងបរិស្ថាន ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជានាពេលថ្មីៗនេះ។ ជុំវិញវត្តមានហ្វូងសត្វខ្ទីង ដែលប្រភេទសត្វជិតផុតពូចលើពិភពលោកនេះលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាំក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅឆ្នាំ២០២១នេះ វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ ជាមួយគ្នានេះដែរលោក…

Breaking News ៖ វៀតណាមអះអាង Delta variatនឹងធ្វើឲ្យតួលេខឆ្លងស្ទុះឡើងខ្លាំងប៉ុន្មានថ្ងៃខាងមុខនេះ

បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាចំនួនកំណត់ត្រាថ្មីនៃអ្នកឆ្លងកូវីដនៅទីក្រុង ហូជីមិញ នឹងកើនឡើងខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះក៏បានសរសេរដែរថារដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានធ្វើការព្រមានអំពី ស្ថានភាពជំងឺឆ្លងវីរុសនៅក្នុងប្រទេសវៀតណាមនៅពេលនេះគឺចាប់ផ្តើម មានភាពស្មុគស្មាញដោយសារវីរុសបំលែងខ្លួនថ្មី Delta គឺកំពុងតែវាយលុកខ្លាំងរួចទៅហើយក្នុងតំបន់ចំនួន ៥៨ ក្នុងចំណោមតំបន់ចំនួន ៦៣។ លោកបានបន្តថាប៉ុន្មានថ្ងៃចុងក្រោយនេះវាបានវាយលុកខ្លាំងនៅក្នុងទីក្រុងហូជីមិញនិងភាគខាងត្បូងប្រទេសដែលក្នុងនោះក្រុមឆ្លងជាច្រើនបានរកឃើញនៅផ្សារសួនឧស្សាហកម្ម…

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងទី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ តែលើកលែងករណីអ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

គ្រាមួយ ក្នុងសម័យសង្គ្រាមត្រជាក់ដែលអាមេរិកប្រកាស នឹងទទួលស្គាល់កម្មុយនីសចិន

    ប្រវតិ្តសាស្ត្រ:នៅក្នុងការប្រកាសមួយក្នុងចំណោមសុន្ទរកថាដ៏អស្ចារ្យបំផុតក្នុងសម័យសង្រ្គាមត្រជាក់គឺនាថ្ងៃទី ១៥ខែធ្នូ ឆ្នាំ១៩៧៥ លោកប្រធានាធិបតីអាមេរិក Jimmy Carter បានប្រកាសបញ្ជាក់ថានៅថ្ងៃទី ១ខែ មករា ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកនឹងធ្វើការទទួលស្គាល់ជាផ្លូវការសាធារណរដ្ឋប្រជាមានិតចិន និងនៅបន្តទំនាក់ទំនងជាមួយតៃវ៉ាន់។ បន្ទាប់ពីបដិវត្តន៍ដ៏ជោគជ័យរបស់លោកម៉ៅសេទុងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ១៩៤៩ សហរដ្ឋអាមេរិកបានបដិសេធយ៉ាងខ្ជាប់ខ្ជួនក្នុងការទទួលស្គាល់របបកុម្មុយនិស្តថ្មីនេះ។ ផ្ទុយទៅវិញអាមេរិចបន្តទទួលស្គាល់និងផ្គត់ផ្គង់រដ្ឋាភិបាលជាតិចិនដែលត្រូវបានបង្កើតឡើងដោយឈៀងកៃសេកនៅកោះតៃវ៉ាន់ទៅវិញ។   នៅឆ្នាំ១៩៥០ក្នុងអំឡុងសង្គ្រាមកូរ៉េកងកម្លាំងប្រដាប់អាវុធអាមេរិកនិងទាហានកុម្មុយនីសចិនបានប៉ះទង្គិចគ្នាម្តងដែរហើយនៅកំឡុងទសវត្សឆ្នាំ…

ប្រទេសវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៦៥៩ ករណីនៅក្នុងតំបន់ចំនួន ៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

បរទេស៖ ប្រទេសវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៦៥៩ ករណីនៅក្នុងតំបន់ចំនួន ៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយនាំឲ្យករណីឆ្លងសរុបឡើងដល់ ២៦,៩៣០ ករណី ។ ក្នុងចំណោមករណីឆ្លងថ្មីនេះ គ្រាន់តែទីក្រុងហូជីមិញ មានអ្នកឆ្លងរហូតដល់ទៅ ៥៤៤ ករណី ហើយ…

កូរ៉េខាងជើង៖ កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាម បានវិវត្តទៅជាទំនាក់ទំនងនៃភាពជាសមមិត្តតែមួយគត់

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងជាមិត្តភាព និងជាយុទ្ធសាស្រ្តរបស់ខ្លួនជាមួយប្រទេសវៀតណាម ខណៈដែលត្រូវបានកត់សម្គាល់ដោយខួបនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ពួកគេកាលពីប្រមាណជាប្រាំមួយទសវត្សរ៍មុន។ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា «ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាម បានវិវត្តទៅជាទំនាក់ទំនងនៃភាពជាសមមិត្តតែមួយគត់ និងជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ»។   ក្រសួងនោះបាននិយាយបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់ចំណុចខ្ពស់បំផុតនាពេលអនាគត ស្របពេលដែលមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំ និងគណបក្សរៀងៗខ្លួន។ ស្ថាបនិករដ្ឋចុងក្រោយរបស់កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាលពីក្នុងឆ្នាំ…

រយៈពេល៥ខែ មានភ្ញៀវអន្តរជាតិជាង ៩ ម៉ឺននាក់ បានធ្វើដំណើរចូលមកកម្ពុជា

ភ្នំពេញ៖ តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានឱ្យដឹងថាក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦ នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់…