រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងវៀតណាមពិភាក្សា លើជម្លោះជាមួយចិន

អន្ដរជាតិ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិវៀតណាម លោកផាន វ៉ាន់ ហ្គៀង ដើម្បីពង្រឹកទំនាក់ទំនងប្រទេសទាំង២។ ប្រទេសវៀតណាម និងហ្វីលីពីន គឺជាគូប្រជែងស៊ីសាច់ហុតឈាមបំផុតរបស់ចិន នៅក្នុងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលទីក្រុងប៉េកាំង មិនអើពើនឹងការតវ៉ាប្រទេសជិតខាងខ្លួន ហើយនិងបានសាងសង់កោះជាច្រើន បំពាក់ដោយព្រលានយន្តហោះ និងការដំឡើងយោធា៕

ទទួលទានអាហារតែមួយពេលក្នុងមួយថ្ងៃ និងពាក់ប្រដាប់រឹតប្រចាំថ្ងៃ ធ្វើឲ្យចង្កេះ របស់ An Ky រួមតូចបានសម្រេច

  (រៀតណាម)៖ កញ្ញា An Ky ជា នារីជនជាតិវៀតណាមម្នាក់ ដែលបច្ចុប្បន្នរស់នៅក្នុងសហរដ្ឋអាមេរិក បានបង្អត់អាហារខ្លួនឯង ដោយសារតែចង់បានរាងស្អាត ហើយនៅទីបំផុតក៏បានសម្រេចដូចបំណង បន្ទាប់ពីបានប្តេជ្ញាចិត្តទទួលទានអាហារតែមួយពេលក្នុងមួយថ្ងៃ និងរឹតចង្កេះជាប្រចាំថ្ងៃ រហូតបានចង្កេះតូចដូចអង្ក្រង។ នាង An Ky អាយុ២៦ឆ្នាំ និងមានអាជីពជាអ្នករាំក្រៅម៉ោងម្នាក់ ហើយកាលមានអាយុ១៨ឆ្នាំ…

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក៖ ការ​ទាមទារចង់​បាន​របស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺមិនមាន​​មូលដ្ឋាន​ច្បាប់​អន្តរជាតិ

លោក Lloyd Austin កំពុងតែផ្តើម​ទស្សនកិច្ចលើកទីមួយ នៅតំបន់​អាស៊ីអាគ្នេយ៍ ដើម្បីកៀងគរ រក​ការ​សហការ​គ្នា ទប់ទល់​ជាមួយ​នឹង​សកម្មភាព​វាទទី​របស់ចិន។ ទៅ​ដល់​ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ទី​២៧កក្កដា លោករដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បានថ្លែង​សន្ទរកថា នៅ​ឯវិទ្យាស្ថាន ​អន្តរជាតិ​សិក្សា​​យុទ្ធសាស្ត្រ (IISS) ដោយ​​លោក​​បានលើក​ឡើង​ថា ការ​ទាមទារ​ច្បាម​យក​​តំបន់​ដែន​សមុទ្រ​​ចិន​​ខាងត្បូង ពី​សំណាក់ចិន គឺ​ធ្វើឡើង​ដោយ​​គ្មាន​​ផ្អែកលើ​​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ទេ។​លោក​បន្តថា…

វៀតណាម ដាក់បម្រាមគោចរលើទីក្រុងហូជីមិញ ខណៈកំពុងតស៊ូប្រយុទ្ធ ជាមួយការកើនឡើងករណីឆ្លងកូវីដ-១៩ យ៉ាងគំហុក

  (ហាណូយ)៖ មនុស្សច្រើនជាង ១០លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានដាក់ឱ្យនៅក្រោម បម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ គិតចាប់ពីថ្ងៃចន្ទសប្តាហ៍តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដែលកំពុងកើនឡើងយ៉ាងគំហុក។ ការកើនឡើងនៃករណីឆ្លង និងស្លាប់នៅក្នុងប្រទេសវៀតណាមគឺបង្កឡើងដោយវីរុសបម្លែងថ្មី Delta ហើយជាវិធានការទប់ស្កាត់បន្ទាន់ អាជ្ញាធរបានដាក់ចេញវិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការបិទខ្ទប់ទីក្រុងហូជីមិញ កាលពីដើមខែកក្កដា ដោយប្រជាជនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះ តែនៅក្នុងករណីចាំបាច់ដូចជារកសេវាបន្ទាន់នានា…

បុរសម្នាក់ មកពីប្រទេសវៀតណាម មានជំនាញយ៉ាងអស្ចារ្យ ក្នុងការគូររូបគំនូរផ្សេងៗ ទៅលើក្រចកដៃសប្បនិម្មិត

  (វៀតណាម)៖ លោក Le Dai Phat អាយុ២៨ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញខាងធ្វើក្រចកដៃម្នាក់ ដែលមានទេពកោសល្យខ្ពស់អស់រយៈពេល ៤ ឆ្នាំមកហើយ ក្នុងទីក្រុង Ho Chi Minh ហើយថែមទាំងបើកសាលាបង្ហាត់បង្រៀនធ្វើក្រចកផងដែរ។ គាត់អាចគូររូបចម្លាក់នានា រូបសាសនា វប្បធម៌…

បង្ក្រាបទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនឧក្រិដ្ឋជន៥នាក់ ជនជាតិខ្មែរម្នាក់ វៀតណាម៤នាក់

ភ្នំពេញៈ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។…

សមត្ថកិច្ចជំនាញ បង្ក្រាបទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនឧក្រិដ្ឋជន ០៥នាក់ និងរឹបអូគ្រឿងញៀនជាង ១៥៦ គ.ក្រ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនឧក្រិដ្ឋជន ០៥នាក់ (ជនជាតិ ខ្មែរ ១នាក់ វៀតណាម ០៤នាក់) និងរឹបអូគ្រឿងញៀនជាង ១៥៦ គ.ក្រ នៅរាជធានីភ្នំពេញ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន…

កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗ (ជ្រូកពោន) នៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការ ពារធម្មជាតិរបស់ខ្លួន

ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយ ប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។ កម្ពុជាដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសដែលសម្បូណ៌ដោយជីវៈចម្រុះក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទដែលរួមានមានរុក្ខជាតិប្រមាណ ២ ៣០០ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ,…

លួចម៉ូតូបានសម្រេចនៅខណ្ឌព្រែកព្នៅ ជិះរត់មកជាប់ខ្នោះសមត្ថកិច្ចនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច ខណ:ម្ចាស់ទុកនៅផ្ទះ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចផ្សារព្រៃព្នៅក្នុងខណ្ឌព្រែកព្នៅ រួចជិះរត់ត្រូវបានម្ចាស់ម៉ូតូជិះដេញតាមពីក្រោយ និងស្រែកចោរៗរហូតមកដល់ចំណុចក្បែរនៅសួនវឌ្ឍនៈតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៍ប្រទះកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ កំពុងល្បាតតាមដងផ្លូវធ្វើការឃាត់ខ្លួនភ្លាមៗ។ ជនសង្ស័យមានឈ្មោះ សុខ លីម ភេទប្រុស…

សត្វក្រៀលនិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ កំពុងមានចំនួនធ្លាក់ចុះនៅលើពិភពលោក

«សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត»។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា យោងតាមជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សត្វក្រៀលចំនួន…