វៀត​ណាម​ បា​ន​សម្រេចជាឯកច្ឆន្ទលើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ទៅរៀប​ចំនៅ​ចុង​ខែ​មេសា​-ដើមខែឧសភា ឆ្នាំ២០២២ វិញ ដោយសារវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តម ​វ៉ាត់​ ចំរើន​ អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​បាន​ឲ្យ​ដឹង​ថា ​បណ្ដា​​ប្រទេស​​អាស៊ាន ​រួម​ទាំង​​​ម្ចាស់​​​ផ្ទះ​​វៀត​ណាម​ បា​ន​សម្រេចជាឯកច្ឆន្ទលើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ទៅរៀប​ចំនៅ​ចុង​ខែ​មេសា​-ដើមខែឧសភា ឆ្នាំ២០២២ វិញ ដោយសារវិបត្តិកូវីដ-១៩ ។ ការសម្រេចពន្យារស៊ីហ្គេម ឆ្នាំ២០២១…

រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​​បិទ​ខ្ទប់​ទីក្រុងហូជីមិញ​ ដោយសារ​ការ​ឆ្លង​កូវីដ​បាន​កើន​ឡើងមក​វិញ​ខ្លាំង

ចាប់​ពី​ថ្ងៃសុក្រ​ ទី៩ កក្កដា​ទៅ​ ប្រជាជន​ចំនួនប្រមាណ​ ៩ ​លាននាក់​ដែល​រស់​នៅ​ក្នុងទីក្រុង​ហូជីមិញ​នឹង​ត្រូវ​អាជ្ញាធរ​តម្រូវឲ្យ​ស្នាក់នៅតែក្នុងផ្ទះរយៈ​ពេល​ពីរ​សប្តាហ៍។ បទ​បញ្ជានេះ​ធ្លាក់មក​ ក្រោយពី​អាជ្ញាធរ​វៀតណាម​​បានកត់ត្រា​តួលេខ​ឆ្លង​កូវីដ​ចំនួន​ ៨ ០០០​ ករណី​នៅ​ហូជីមិញ​ក្នុង​អំឡុង​ពេល​រងគ្រោះពី​រលក​ឆ្លង​កូវីដ​ចុងក្រោយនេះ​។   មុន​ពេល​ការផ្ទុះឡើង​រលក​ចម្លងកូវីដ​ថ្មី​ដែល​បាន​ចាប់ផ្តើម​នៅ​ចុង​ខែមេសា​ ករណី​ឆ្លង​កូវីដ​មាន​តិចជាង​ ៣ ០០០ ករណី​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​កត់ត្រា​នៅទូទាំង​ប្រទេស​វៀតណាម​ទាំងមូល​។ ​ទីក្រុងហូជីមិញ​ បាន​លេច​ចេញ​ជា​ចំណុច​កណ្តាល​នៃ​រលក​កូវីដ​ថ្មីនេះ​។ អភិបាល​ក្រុងហូជីមិញ​…

សហរដ្ឋ​អាមេរិក​បាន​​បញ្ជូន​វ៉ាក់សាំង​ប្រឆាំង​កូវីដ (Moderna​)​ចំនួន​ ២ លាន​ដូស​ទៅ​ឲ្យ​ប្រទេស​វៀតណាម

វ៉ាក់សាំង​ Moderna​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ ៨០​ លាន​ដំបូង​ដែលលោក​​ប្រធានាធិបតី​ ចូ បៃដិន​ បាន​សន្យាថា​នឹងទំនុកបម្រុង​នៅទូទាំង​ពិភពលោក​ ទំនង​ជាដឹក​បញ្ជូន​ទៅដល់​ប្រទេសវៀតណាម​នៅក្នុង​សប្តាហ៍នេះ​។ នេះ​បើតាម​មន្ត្រី​សេតវិមាន​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​ AFP​។ សហរដ្ឋអាមេរិក​បាន​ចាប់​ផ្តើម​សកម្មភាព​ដឹក​បញ្ជូន​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ ទៅ​តំបន់​អាស៊ីអាគ្នេយ៍ហើយ​។ ជាក់ស្តែង​ វ៉ាក់សាំង​មួយ​លានដូស​ទើប​ត្រូវ​បាន​អាមេរិក​បញ្ជូន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​កាលពីថ្ងៃចន្ទ ទី៥ កក្កដា​ ហើយ​កាលពី​សប្តាហ៍មុន​ សេតវិមាន​បាន​ប្រកាស​ចែកចាយ​វ៉ាក់សាំង​ចំនួន​ ៤…

កម្ពុជានឹងមានភ្លៀង ខ្យល់ រន្ទះខ្លាំងចាប់ពីយប់នេះ រហូតដល់ថ្ងៃទី១១ កក្កដា

  ភ្នំពេញ៖ យោងតាមកាចេញផ្សាយ របស់ក្រសួងធនធានទឹកនៅថ្ងៃទី៦ខែកក្កដានេះថា នៅម៉ោង១យប់ថ្ងៃទី៦ខែកក្ដដានេះ ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយ អូសបន្លាយពីខាងជើងនៃប្រទេសថៃ ភ្ជាប់ជាមួយនិងសម្ពាធទាបសកម្មមួយនៅលើសមទ្យចិនខាងត្បួង ។ នៅថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកក្ដដា ប្រព័ន្ធសម្ពាធទាបខាងលើនិងអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសាននៃប្រទេសកម្ពុជា ។ ទទឹងនិងនេះខ្យល់មូរសុងនារតី បានបក់ក្នុងល្បឿនបង្គួរ ។ ដោយឡែក…

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតវៀតណាមថា ត្រូវរួមគ្នាគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ តែកុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ ប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តម វូ គ័ងមិញ (Vu Quang Minh) ថា ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ…

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីវិធានការបន្តពង្រឹងទប់ស្កាត់កូវីដ១៩ បំប្លែងថ្មីដែលតាចំនួន៥ចំណុច

សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រកាសពីវិធានការបន្តពង្រឹងទប់ស្កាត់កូវីដ១៩ បំប្លែងថ្មីដែលតាចំនួន៥ចំណុច ដែលវិធានការទាំង៥នេះរួមមាន៖ ទី១៖ ពង្រឹងវិធានការចេញចូល តាមព្រំដែនគោក ព្រំដែនទឹក និង ព្រំដែនអាកាស ជាពិសេសតាមព្រំដែនគោក ថៃ វៀតណាម និងប្រទេសឡាវ។ ក្នុងចំណោម ព្រំដែនទាំង៣នេះ សម្តេចតេជោ…

ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក

ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ ប្រភេទនេះទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស…

ជនសង្ស័យប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចខេត្តសៀមរាបចុះស្រាវជ្រាវ និងឃាត់ខ្លួន

សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវនិងបន្ទប់ជួលស្ថិតនៅភូមិ តាភុល និងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្រី០១នាក់ ជនជាតិវៀតណាម០១នាក់:…

ប្រទេស​ជប៉ុន ​នឹង​ផ្តល់វ៉ាក់សាំង​បង្ការ​កូវីដ១៩​ដល់​កោះតៃវ៉ាន់​និង​​បណ្តា​ប្រទេស​នៅក្នុងតំបន់អាស៊ាន

ប្រទេស​ជប៉ុន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា​ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​របស់​ក្រុមហ៊ុន​AstraZeneca​ ចំនួន​២លាន​ដូស​បន្ថែម​ទៀត​ដល់​កោះតៃវ៉ាន់​និង​វៀតណាម​ហើយ​នឹង​មាន​ការ​រៀបចំ​ផ្តល់​ឲ្យ​ប្រទេស​ថៃ​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន​ដោយ​ប្រទេស​នីមួយៗទទួល​បាន​ចំនួន១លាន​ដូស។​នេះបើតាមទីភ្នាក់ងារព័ត៌មាន​ Reuters។​ ជំនួយ​ដោយ​ផ្ទាល់​ដែល​នឹង​ជួយ​ឲ្យ​ប្រទេស​ជប៉ុនបង្កើន​ឥទ្ធិពល​ការទូត​នៅ​ក្នុង​តំបន់​អាស៊ី នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេស​អ្នក​មាន​បាន​ខិតខំ​ផ្តល់​វ៉ាក់សាំង​កាន់តែ​ច្រើន​ឡើង​ដល់​កម្មវិធី​COVAX​ របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​បំពេញ​ការ​ខ្វះខាត​ចំនួន​២០០​លាន​ដូស។​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក ​Toshimitsu Motegi​ បាន​និយាយ​ថា​ជប៉ុន​នឹង​ចាប់ផ្តើម​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​១១​លាន​ដូស​នៅ​ក្នុង​តំបន់​នានា​រួមទាំង​តំបន់​អាស៊ី​អាគ្នេយ៍​តំបន់​អាស៊ី​ភាគ​នីរតី​និង​បណ្តា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​តាម​រយៈ​កម្មវិធី​ COVAX ​រួម​គ្នាដោយ​ចាប់​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ទៅ។​ជប៉ុន​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​និង​វ៉ាក់សាំង​ចំនួន​៣០​លាន​ដូស​ដល់​កម្មវិធី​COVAX ​ហើយ​បាន​និយាយថានៅ​ខែ​នេះ​ការ​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់​របស់​ខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​កំពុងរៀបចំ​ឡើង​ក្រៅ​ពី​កម្មវិធី ​COVAX​ ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ផ្គត់ផ្គង់។ នៅ​ដើម​ខែ​នេះ​ជប៉ុន​បានផ្តល់​វ៉ាក់សាំង​ចំនួន​ជាង​១,២ដូស​ដល់​កោះ​តៃវ៉ាន់​បន្ទាប់​មកគឺ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​២,៥លានដូស​ដល់ដែន​កោះនេះ​ដែល​ចិន​ចាត់ទុក​ថា​ជា​ដែនដី​របស់​ខ្លួន។​ប្រទេស​លីទុយអានី​ (Lithuania)​ ក៏​កំពុង​ផ្តល់​វ៉ាក់សាំង​ចំនួន​២​ម៉ឺន​ដូស​ដល់​កោះ​តៃវ៉ាន់​ដែរ។​កោះ​តៃវ៉ាន់​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​ការ​រារាំង​មិន​ឲ្យ​ខ្លួន​ទទួល​បាន​វ៉ាក់សាំង​ពី​បរទេស​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​