កម្ពុជាប្រកាសរកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន

សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេស កម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៤…

ប្រជាជនគ្រប់រូបនៅប្រទេសវៀតណាមនឹងមានអត្តសញ្ញាណឌីជីថលដែលមានលេខកូដ QR ត្រឹមឆ្នាំ២០២៥

ប្រជាជនគ្រប់រូបនៅប្រទេសវៀតណាមនឹងមានអត្តសញ្ញាណឌីជីថលដែលមានលេខកូដ QR ត្រឹមឆ្នាំ២០២៥ ក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់រដ្ឋាភិបាលឌីជីថល។ ប្រការនេះនឹងជួយឱ្យពលរដ្ឋ សហគ្រាសនិង អង្គការដទៃទៀតចូលរួមក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋាភិបាលដើម្បីធ្វើឲ្យប្រសើរតម្លាភាព និងគុណភាព សេវាកម្ម ក៏ដូចជាលើកកម្ពស់តម្លៃសង្គម។ នេះគឺជាចំណុចសំខាន់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ អេឡិចត្រូនិច របស់រដ្ឋាភិបាល ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលឌីជីថលក្នុងកំឡុងឆ្នាំ ២០២១-២៥ គោលនយោបាយ ទាំងនេះនឹងត្រូវបានដាក់ចេញដោយអង្គការសហប្រជាជាតិ ដើម្បីឱ្យប្រទេសវៀតណាមអាច ស្ថិតនៅក្នុង…

កីឡាកាយវប្បកម្ម បង្ហាញឆន្ទៈខំប្រឹង ដើម្បីត្រៀមស៊ីហ្គេម នៅវៀតណាម

ទោះបីកាលបរិច្ឆេទ ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានី ហាណូយ ប្រទេស វៀតណាម កំពុងមានភាពស្រពេចស្រពិលយ៉ាងណាក្ដី ក៏ក្រុមកីឡា កាយវប្បកម្ម ជម្រើសជាតិកម្ពុជា នៅតែបន្ដខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមព្រឹត្តិការណ៍ ប្រចាំតំបន់នេះ ស្របតាមគោលការណ៍ និងការផ្ដល់សេចក្ដីទុក របស់ក្រសួងអប់រំ យុវជន និងកីឡា…

សារមន្ទីរថ្មី​មួយ​នៅជិត​ព្រំដែន​កម្ពុជា​-វៀតណាម​ ត្រូវបានបុកគ្រឹះសាងសង់

សារមន្ទីរ​ថ្មី​នេះ ត្រូវបាន​សាងសង់​ឡើង​ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មានពីព្រំដែន​កម្ពុជា-វៀតណាមនោះឡើយ។ បើតាម លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សារមន្ទីរកោះថ្ម ត្រូវបានសាងសង់ឡើងក្រោមរចនាបថខ្មែរដែលមានក្បូរក្បាច់គួរឱ្យទាក់ទាញ។ ភូមិកោះថ្ម នេះគឺជាអតីតទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាកន្លែងមូលដ្ឋានដែលសមមិត្ត ហ៊ុន សែន…

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្ដីបំភ្លឺព័ត៌មាន ដែលចុះផ្សាយព័ត៌មាន ដែលមានចំណងជើងថា “អាជ្ញាធរខ្មែរស្នើវៀតណាមពន្លឿននីតិវិធី ដើម្បីទទួលយកជនជាតិរបស់ខ្លួនទៅវៀតណាមវិញឲ្យបានឆាប់”

ភ្នំពេញ៖ ថ្មីៗនេះអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យឃើញថា មានសារព័ត៌មាន និងសាធារណៈមតិមួយចំនួន បានធ្វើការចុះផ្សាយព័ត៌មាន ដែលមានចំណងជើងថា “អាជ្ញាធរខ្មែរស្នើវៀតណាមពន្លឿន នីតិវិធីដើម្បីទទួលយកជនជាតិរបស់ខ្លួនទៅវៀតណាមវិញឲ្យបានឆាប់” ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងផ្ទុយពីខ្លឹមសារដើម នៃជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍…

ទីតាំងឡបុរាណសម្រាប់ផលិតកុលាលភាជន៍ដែលមានអាយុកាលជាង១០០០ឆ្នាំស្ថិតនៅជើងភ្នំគូលែន

ទីតាំងឡបុរាណសម្រាប់ផលិតកុលាលភាជន៍ដែលមានអាយុកាលជាង១០០០ឆ្នាំនៅជើងភ្នំគូលែន ត្រូវបានទទួលរងការឈូសឆាយលើកផ្លូវចូលទៅក្នុងសហគមន៍ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិសសី នៃឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ស្ថានីយទ្បដុតកុលាលភាជន៍បុរាណមួយនេះស្ថិតនៅជាប់នឹងត្រពាំងបុរាណមួយឈ្មោះ”ត្រពាំងនាងសណ្តាយ” ដែលជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដ៏ធំមួយនាដើមសម័យអង្គរ ប្រភេទស្រទាប់រលោងពណ៌បៃតងដែលផ្តើមផលិតក្នុងរវាងសតវត្ស ទី៩-១០ នៃគ.ស ដែលកុលាលភាជន៍ចេញពីតំបន់នេះធ្លាប់ត្រូវបានគេប្រទះឃើញនៅតាមស្ថានីយកំណាយផ្សេងៗក្នុងខេត្តសៀមរាប ក៏ដូចជាតំបន់ផ្សេងៗទៀតនៅភាគខាងត្បូងនៃប្រទេសវៀតណាមសព្វថ្ងៃទៀតផង។ ពិតមែនតែទីតាំងនេះធ្លាប់ត្រូវបានសិក្សាបុរាណវិទ្យាក្នុងពេលកន្លងមក និងត្រូវបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយក្តី ប៉ុន្តែកង្វះខាតនៃថវិកាទ្រទ្រង់មិនទាន់អនុញ្ញាតឱ្យការងារអភិរក្សធ្វើទៅបាននៅឡើយទេ។ សោកស្តាយ ដែលល្បឿននៃការងារអភិរក្សដើរក្រោយល្បឿននៃតម្រូវការអភិវឌ្ឍន៍ ហើយរឹតតែសោកស្តាយដែលអ្នកភូមិសសីមិនទាន់មានលទ្ធភាពអាចស្វែងយល់ពីគុណតម្លៃដ៏ធំធេងនៃទ្រព្យកំណប់មហាសាលដែលមាននៅក្នុងភូមិរបស់ខ្លួន។ សង្ឃឹមថា ថ្ងៃណាមួយនឹងមានឱកាសសហការជាមួយអាជ្ញាធរជាតិអប្សរា…

ចិន​កំពុង​ព្យាយាមសម្របសម្រួល​ក្នុង​ការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ ខណៈ​គូប្រជែង​គឺ​សហ​រដ្ឋ​អាមេរិក

ចិន​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​ថ្មី​ក្នុង​ការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​ ខណៈ​គូប្រជែង​គឺ​សហ​រដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ​Joe Biden​ មាន​សន្ទុះ​ការ​ទូត​ជាមួយ​ចិន។​ នេះ​បើតាម​អ្នកវិភាគ​នៅអាស៊ី។​ ប្រទេសចិន​ដែលមាន​យោធា​និង​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អាស៊ី​បាន​រៀបចំ​កិច្ច​ប្រជុំ​ដោយផ្ទាល់​និង​កម្រ​មួយ​នៅថ្ងៃ​ទី​៧និងទី​៨​ ខែ​មិថុនា ​ដោយ​មាន​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១០​និង​សមភាគី​ចិន​គឺ​លោក​ Wang Yi ។​ លោក ​Wang Yi និង​រដ្ឋមន្ត្រីសមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេស​ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៩​ ខែ​មិថុនា​អំពី​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង ​Chongqing​ប្រទេស​ចិន​ថា​…

កម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅបើកប្រតិបត្តិការចុះរុះរើសផ្ទះបណ្ដែតទឹក និងបែរត្រីរបស់ជនជាតិវៀតណាម

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលខណ្ឌច្បារអំពៅ និងដោយអនុវត្តនូវបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំបន្ដប្រតិបត្តិការចុះរុះរើសផ្ទះបណ្ដែតទឹក និងបែត្រីរបស់ជនជាតិវៀតណាម នៅក្នុងមូល ដ្ឋានខណ្ឌច្បារអំពៅ ហើយចំពោះអ្នកដែលនៅរឹងទទឹង មិនព្រមអនុវត្តតាមការណែនាំដោយឲ្យរុះរើសដោយខ្លួនឯង។…

ពួក​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​​បាន​រក​មធ្យោបាយ​គេច​វេស​ពី​វិធាន​ការ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ ដើម្បី​បង្កើន​ជំនួញ​និង​ផលិត​កម្ម

(ប្រទេសថៃ)៖​ ពួក​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ និង​អាស៊ី​អាគ្នេយ៍​បាន​រក​មធ្យោបាយ​គេច​វេស​ពី​វិធាន​ការ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ ដើម្បី​បង្កើន​ជំនួញ​និង​ផលិត​កម្ម​ផ្សេងៗ ​ដោយ​ប្រទេស​កម្ពុជា​ ជា​ប្រភព​ដ៏​ធំ​នៃថ្នាំញៀន​មេតំហ្វេតាមីន​ (Methamphetamine)។ ​នេះ​បើ​តាម​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ​ហើយ​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​ ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​ថ្នាំ​ញៀន ​និង​ឧក្រិដ្ឋកម្ម ​(UNODC)​ បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​ថា​ ការ​ជួញ​ដូរ​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ ​ដែល​រហូត​មក​ទល់​ពេល​នេះ​ជា​ថ្នាំ​ញៀនពេញនិយម​បំផុត​នៅ​ក្នុង​តំបន់​នេះ​ ​បាន​ធ្លាក់​ចុះ​តែ​បន្តិច​ប៉ុណ្ណោះក្នុង​អំឡុង​មាន​ការ​រាតត្បាត​ពី​ជំងឺ​កូវីដ១៩ ​ ​ក៏​ប៉ុន្តែ​ជំនួញ​ថ្នាំ​ញៀន​នេះ​បានកើន​ឡើង​វិញ​លើសកាលពី​ឆ្នាំ​មុន។​ របាយ​ការណ៍​នោះ​បាន​បញ្ជាក់​ថា…

ស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៥C ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឈុន មករា…