នគរបាលរាជធានីភ្នំពេញ​៖ ស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានលក្ខណ:ញុះញង់ របស់ហ្វេកប៊ុកផេកឈ្មោះ​ Dara Chan

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានលក្ខណ:ញុះញង់ របស់ហ្វេកប៊ុកផេកឈ្មោះ​ Dara Chan ស្របតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ស្តីពី ការណែនាំឲ្យរុះរេី ឬចល័តបែរចិញ្ចឹមត្រី ផ្ទះទុកតូចៗ និងសំណង់មិនរៀបរយលេីផ្ទៃទន្លេ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជេីងទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី០៦…

ម៉ូតូ២គ្រឿងបើកបរស្របទិសគ្នា បត់ឆ្វេងមិនបើកភ្លើងសញ្ញា បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់ទាំងសងខាង

កណ្តាលៈ នៅថ្ងៃអង្គារ ១៤រោចខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧និង ២០នាទីព្រឹក មានករណីគ្រោះចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកនិងម៉ូតូ បើកបរទិសដៅស្របគ្នា បណ្តលឲ្យរងរបួសមនុស្ស០២នាក់ធ្ងន់ លើផ្លូវជាតិលេខ១៤ ចន្លោះគីឡូម៉ែត្រលេខ ១៣-១៤ចំណុចភូមិ តាហ៊ីងឃុំ…

ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជាមានសត្វក្ងោកបៃតងចន្លោះពី២.០០០ ទៅ៣.០០០ ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាមានសត្វក្ងោកបៃតងចន្លោះពី២.០០០ ទៅ៣.០០០ ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ហើយពួកវាប្រឈមការរងគ្រោះដោយការបរបាញ់ និងការដាក់អន្ទាក់ ដើម្បីយកស្លាប និងសាច់របស់វា។ ថ្លែងបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តមបានបញ្ជាក់ថា វត្តមានសត្វក្ងោកបៃតងភាគច្រើន…

ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា

ខ្យងចំពុះទា ការចិញ្ចឹម ទីផ្សារ និងមុខម្ហូប ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា…

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វៀតណាម ពិតជាចង់ពន្យារពេលព្រឹត្តិការណ៍ស៊ីហ្គេម ទៅឆ្នាំ២០២២ វិញ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់នៅព្រឹកនេះថា វៀតណាម ពិតជាមានបំណងចង់ពន្យារពេល ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាចុងឆ្នាំ២០២១ ទៅខែកក្កដា ឆ្នាំ២០២២ ពិតមែន ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩។ ប៉ុន្ដែព័ត៌មាននេះនៅមិនទាន់ផ្លូវការនោះទេ ពោលគឺរង់ចាំកិច្ចប្រជុំបន្ទាន់មួយ ដែលវៀតណាមនឹងលើកយកបញ្ហាទាំងអស់ ដាក់ក្នុងអង្គប្រជុំគណៈអចិន្ដ្រៃយ៍…

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិ លេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដើម្បី តាមដានការងារបច្ចេកទេសសាងសង់

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិ លេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដើម្បី តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន និងត្រួតពិនិត្យ ការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ថ្ងៃសៅរ៍ ១០រោច…

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជាជនជាតិវៀតណាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជិះម៉ូតូដេញកាប់ ជនរងគ្រោះជិះបុកបង្គោលភ្លើងបោកក្បាលស្លាប់

ភ្នំពេញៈ ករណីឃាតកម្ម មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងប្រើកាំបិតបុ័ងតោដេញកាប់ បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវ ប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ កើតហេតុថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ម៉ោង៤០នាទី នៅត្រង់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សុខ…

កុំចេះតែហ៊ាន! ជនជាតិវៀតណាមម្នាក់ ត្រូវនគរបាលខេត្តកណ្តាលឃាត់ខ្លួន ករណីទិញទូរស័ព្ទឲ្យលុយដុល្លារក្លែងក្លាយ

កណ្តាលៈ នៅថ្ងៃសុក្រ ០៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី មានករណីជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ចាយលុយដុល្លារក្លែងក្លាយ (លុយសែន) ទៅទិញទូរស័ព្ទដៃ ត្រូវអ្នកលក់ប្តឹងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន ស្ថិតត្រង់ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ…

វៀតណាមអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm

  (ហាណូយ)៖ វៀតណាម នៅថ្ងៃសុក្រ ទី០៤ ខែមិថុនានេះ បានប្រកាសថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ ការអនុម័តខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាម ចំពោះមុខការផ្ទុះរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 ដែលវៀតណាមបានរកឃើញអ្នកឆ្លងជំងឺនេះ រាប់រយករណីនៅក្នុងមួយថ្ងៃៗ។ Sinopharm គឺជាវ៉ាក់សាំងទី…

មន្ត្រីជំនាញកសិកម្ម​ សម្រេចដុតកម្ទេចចោលនូវសត្វជ្រូកចំនួន៥០ក្បាល​ ក្រោយរកឃើញថាមានផ្ទុកនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក

មន្ត្រីជំនាញកសិកម្ម បាន សម្រេចដុតកម្ទេចចោលនូវសត្វជ្រូកចំនួន៥០ក្បាល ក្រោយរកឃើញថា សត្វជ្រូកទាំងនោះត្រូវបានឈ្មួញលួចនាំចូលពីក្រៅប្រទេស ហើយមានផ្ទុកនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីដុតកម្ទេចជ្រូកទាំង នេះ ដែលធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវព្រឹកថ្ងៃទី៣ ខែមិថុនានេះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា…