ឃាត់ខ្លួនមន្ត្រីប៉ូលិសព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីកត់ឆ្នោតវៀតណាមម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឃាត់ខ្លួនមន្ត្រីប៉ូលិសព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ យកទៅធ្វើការសាកសួរ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីកត់ឆ្នោតវៀតណាមម្នាក់ ស្ថិតក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់៖ ករណីនេះបន្ទាប់ពីធ្វើកិច្ចសន្យារួច មន្ត្រីប៉ូលិសដែលត្រូវបានឃាត់ខ្លួន ប្រគល់ជូនអង្គភាពវិញ៕

នគរបាលបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ…

ឃាត់ខ្លួនស្រ្តីម្នាក់ជាមុខសញ្ញា បើក និងលេងល្បែងស៊ីសងខុសច្បាប់

កំពង់ចាមៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន…

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅផ្ទះសំណាក់ សុខសាន្ត

​ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១០រោច ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង០០នាទី…

សូមប្រុងប្រយ័ត្នព្យុះទី២១ ដែលជះឥទ្ធិពលពីប្រទេសវៀតណាម ដល់ប្រទេសកម្ពុជា ជាពិសេសអ្នកនៅតំបន់មួយចំនួនដូចជា…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

លម្អិត៖ ករណីរថយន្ត​ដឹក​ជនជាតិ​វៀតណាម​ឆ្លង​ដែនទៅប្រទេសថៃ​ក្រឡាប់​ នៅ​ស្រុក​ជីក្រែង​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៧​នាក់​

​សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្ត១គ្រឿង ខណៈកំពុងធ្វើដំណើរដឹកជញ្ជូនជនជាតិវៀតណាមឆ្លងដែន ទៅកាន់ប្រទេសថៃ បានជួបគ្រោះថ្នាក់ក្រឡាប់ធ្លាក់ប្រឡាយ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០៧​នាក់​(​ស្រី​០៣​នាក់​)​ រងរ​បួ​សស្រាល​ចំនួន​០៥​នាក់​(​ស្រី​០២​នាក់​)​ ។​ ហេតុការណ៍នេះកើតឡើងនា​វេលា​ម៉ោង ​០២​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ស្ពាន​ក្រចាប់​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤៦-២៤៧​ ស្ថិត​នៅ​ភូមិ​ ស្ពាន​ត្នោត​១​ ឃុំ​ស្ពាន​ត្នោត​…

សមត្ថកិច្ចបង្ក្រាបទីតាំងចំនួន០២ ករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់

កំពង់ចាមៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម​ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោម ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា អនុវត្តន៍តាមការចង្អុលដឹកនាំរបស់លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ សហការណ៍ជាមួយកម្លាំង ការិ.ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។…

រថយន្តដឹកជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ក្រឡាប់ធ្លាក់ទឹកនៅស្រុកជីក្រែងស្លាប់៧នាក់រងរបួសស្រាល៥នាក់

សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាវេលាម៉ោង២និង៤០នាទីទៀបភ្លឺថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំនុចស្ពានក្រចាប់ ចន្លោះគីឡូម៉ែត្រលេខ២៤៦–២៤៧ ស្ថិតនៅភូមិ ស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តក្រឡាប់ធ្លាក់ចូលទឹក) បណ្តាលឲ្យស្លាប់មនុស្ស ចំនួន០៧នាក់ស្រី០៣នាក់ រងរបួសស្រាលចំនួន០៥នាក់ស្រី០២នាក់(វៀតណាម១១ស្រី០៥–ខ្មែរ០១)។ ក្រោយកើតហេតុសមត្ថកិច្ចយើងបានចុះអន្តរាគមន៍ ពិនិត្យឃើញថា ជនជាតិវៀតណាម…

ស្លាប់ ៧នាក់ របួសធ្ងន់ ៥នាក់ ករណីក្រឡាប់ឡានចូលទឹក នៅស្រុកជីក្រែង

សៀមរាបៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរត់ពីវៀតណាមទៅសៀមរាប ក្រឡាប់ចូលទឹក បណ្ដាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ៥នាក់ រហូតមកដល់វេលាម៉ោង ៨និង៣០នាទីព្រឹកនេះ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅទីតាំងកើតហេតុខាងលើ ដើម្បីស្ទូចរថយន្ត និងទាញសាកសពចេញ ស្វែងរកសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យ ហេតុការណ៍នេះ…