Update៖ រន្ធត់ណាស់! រថយន្តដឹកហ្គាស បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យជាប់អូសនិងកិនបុរសចុងភៅម្នាក់ស្លាប់ បែកសាកសពជាបំណែក

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការ ត្រូវរថយន្តដឹកហ្គាសបើកបុកពីក្រោយពេញទំហឹង រួចកិនម៉ូតូជាប់ក្រោមរថយន្ត ព្យាយាមបើករត់គេចខ្លួន អូសទៅមុខជាច្រើនម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ និងសមត្តកិច្ចតាមឃាត់បានទាំងតៃកុង និងរថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ…

កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួន ជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន និងដកហូតគ្រឿងញៀនជាង៧០គីឡូក្រាម

ភ្នំពេញ៖ ជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួន និងដកហូតគ្រឿងញៀនជាង៧០គីឡូក្រាម។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន…

បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅផ្លូវជាតិលេខ១

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់រារណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ជនផ្ទុកសារធាតុញៀនម្នាក់ ជិះម៉ូតូធ្វើសកម្មភាព លួចដែកទីបជ្រុង ត្រូវម្ចាស់ឃើញទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ម៉ោង០៦និង៣០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកទីបជ្រុង នៅក្នុងវត្តនិរោធរង្សី ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះឈ្មោះ វណ្ណ ផៃនីឡា…

មុននេះស្ត្រីអ្នកជំងឺកូវីដ-១៩ ម្នាក់បានស្លាប់បាត់បង់ជីវិត នៅពេទ្យហ្លួងម៉ែ

ព័ត៌មានបឋម នៅថ្ងៃទី ២ មេសា ២០២១ នេះ ពិតជាសោកស្ដាយណាស់ មានស្ត្រីម្នាក់ដែលជាអ្នកជំងឺកូវីដ- ១៩ ម្នាក់ទៀត បានស្លាប់បាត់បង់ជីវិត ក្នុងពេលកំពុងសម្រាកព្យាបាលជំងឺ នៅឯមន្ទីរពេទ្យហ្លួងម៉ែ ។ នេះបើតាមសេចក្ដីរាយការណ៍បឋមពីក្រុមគ្រូពេទ្យ នៅមន្ទិរពេទ្យមួយនេះ ។ ស្ត្រីដែលជាអ្នកជំងឺកូវីដ បានស្លាប់បាត់បង់ជីវិតនេះ គឺមានអាសយដ្ឋាន…

រដ្ឋបាលរាជធានីភ្នំពេញ៖ ការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភណភាព ការពារការបាក់ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និង រៀបចំសណ្តាប់ធ្នាប់នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំង ទន្លេរត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ របៀតដល់តំបន់ អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ…

Update៖ អាណោចអាធ័មណាស់! បុរស២នាក់ពូក្មួយធ្វើការដាក់លូ ឆ្លងចរន្តអគ្គិសនីឆក់ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៣និង៣០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់កម្មករ និងមេការដាក់លូចំនួន២នាក់ ត្រូវជាពូនិងក្មួយ ស្លាប់និងរងរបួសធ្ងន់ ស្ថិតត្រង់ចំណុចផ្លូវ៣៥១ ក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានចំនួន០២នាក់៖ ១.ឈ្មោះ សៀម ផាន់ណា ភេទប្រុស…

មនុស្ស ២នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានករណីមនុស្សម្នាក់ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង ។ សម្រាប់ព័ត៌មានបន្ថែម Post News នឹងផ្សាយជូនបន្ត៕

Update៖ អាណោចអាធ័មណាស់! សន្តិសុខយាមផ្សារYT ម្នាក់ដេកស្លាប់លើបង់ ចោលប្រពន្ធ និងកូន៣នាក់ ឲ្យនៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីសន្តិសុខម្នាក់ យាមនៅផ្សារYT ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចផ្សារYT ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ស្រី ឡុង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ…

មានករណីសន្តិសុខម្នាក់ អាយុប្រហែលជា ៤០ឆ្នាំ ដេកស្លាប់នៅលើបង់ ក្នុងអគារជួលមួយកន្លែង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីសន្តិសុខម្នាក់ អាយុប្រហែលជា ៤០ឆ្នាំ ដេកស្លាប់នៅលើបង់ ក្នុងអគារជួលមួយកន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានបន្ថែម Post News នឹងផ្សាយជូនបន្ត៕